Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិន ជួញគ្រឿងញៀន៧គីឡូ ជា...ប់/គុ.../ក២០ឆ្នាំ

ចិន ជួញគ្រឿងញៀន៧គីឡូ ជា…ប់/គុ…/ក២០ឆ្នាំ

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសបុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ដាក់ពន្ធនាគារកំណត់២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរនូវសារធាតុញៀន ទម្ងន់ជាង៧គីឡូក្រាម។

ជនជាប់ចោទខាងលើ មានឈ្មោះហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស អាយុ៥៨ឆ្នាំ (ឆ្នាំកំណើត១៩៦៦) ជនជាតិចិនតៃវ៉ាន់។

តាមអំណាចសាលក្រមដែលអានដោយលោកចៅក្រម សាយ សម្ផស្សសេរី បានកំណត់ឱ្យជនជាប់ចោទ បង់ប្រាក់ពិន័យចំនួន ៤០លានរៀល ចូលថវិការដ្ឋ និងបើកផ្លូវឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើកើតទុក្ខមិនសុខ ចិត្តចំពោះសេចក្តីសម្រេចនេះ។

សូមរំលឹកថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ជាង ៧គីឡូក្រាម នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ៩កន្លះយប់ ថ្ងៃទី១៥ ខែសីហា នៅចំណុចខាងមុខ លំនៅឋានអូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត១៩៦៦ ជនជាតិចិនតៃវ៉ាន់ ព្រមទាំងដកហូតបាន សារធាតុញៀនប្រភេទកេតាមីន ចំនួន៨ដុំ ស្មើទម្ងន់ ៧,៩៤៤ក្រាម៕

RELATED ARTICLES