Friday, July 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសព្រហ្មទណ្ឌ បំភ្លឺរឿងជនស៊ីវិលពាក់កាតប៉ូលិស

ប៉ូលិសព្រហ្មទណ្ឌ បំភ្លឺរឿងជនស៊ីវិលពាក់កាតប៉ូលិស

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺមួយ ជុំវិញករណីជនស្លៀកស៊ីវិល ចំនួន២នាក់ ពាក់កាតមានសញ្ញានគរបាលព្រហ្មទណ្ឌ បានធ្វើសកម្មភាពឃាត់មនុស្សមួយក្រុម កាលពីយប់ថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីជនស្លៀកស៊ីវិល មួយក្រុម (២នាក់ពាក់កាតមានសញ្ញានគរបាលព្រហ្មទណ្ឌ) ឃាត់មនុស្សមួយក្រុម។

ក្រោយឃើញបាតុភាពនៃការចែកចាយតាមបណ្តាញសង្គម ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឱ្យកម្លាំងជំនាញនាយកដ្ឋាន ធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់ និងរកឃើញថា ក្នុងចំណោមជនស៊ីវិល ទាំងនោះមានម្នាក់ ជាមន្ត្រីនគរបាលរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (មិនមានក្នុងរូប) ដែលនៅពេលនេះនាយកដ្ឋានកំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ។ ប៉ុន្តែមនុស្ស ២នាក់ផ្សេងទៀត ដែលពាក់កាតមានសញ្ញានគរបាលព្រហ្មទណ្ឌ មិនមែនជាមន្ត្រីនគរបាលបម្រើការងារនៅនាយកដ្ឋានឡើយ។

ប៉ុន្តែទោះជាយ៉ាងណា ករណីនេះនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្វែករកអ្នកពាក់ព័ន្ធ ព្រមទាំងដើមចមនៃហេតុការណ៍នេះ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានពីសាធារណជន និងអ្នកសារព័ត៌ មានទាំងអស់៕

RELATED ARTICLES