Sunday, September 8, 2024
Homeតារាខ្មែរនៅ សុនិតា ៖អ្នកឧកញ៉ាឲ្យតំណែងធំ

នៅ សុនិតា ៖អ្នកឧកញ៉ាឲ្យតំណែងធំ

ភ្នំពេញ៖តារាសម្ដែងនៅ សុនិតា ដែលមានតួនាទីជា​ប្រធានផ្នែកពិធីការ​របស់ស​មាគម​​សិ​ល្ប​ករ​ខ្មែរអាណត្តិទី៦ នោះកាលពីថ្ងៃទី១៦ ខែកក្កដា នៅលើផេករបស់សមាគមមួយនេះ​បានប្រ​កាស​​​ជាផ្លូវការថាសុនិតា ត្រូវបានតែង តាំងនូវមុខតំណែងថ្មីមួយទៀត​នោះគឺជាអនុប្រធាន​សមា​គមសិល្បករខ្មែរ និងជាតំណាងរបស់លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ប្រធាន​សមា​គម​សិល្បករខ្មែរ ផងដែរ ។តាមរយៈសេចក្ដីប្រកាសនេះបញ្ជាក់ថាសុនិតា ត្រូវបានផ្ដល់ទំនុក​ចិត្តបន្ថែមពីអ្នកឧកញ៉ាម៉ៅ ចំណាន ហើយពេលនេះនាងបានដើរតួនាទី​ជំនួសប្រធាន​សមា គម​តាមវេទិការផ្សេងៗ នៅពេលដែលប្រធានសមាគមសិល្បករខ្មែរ ជាប់រវល់។សេចក្ដីប្រកាស​របស់​​សមាគមក៍បានហៅអ្នកនាងនៅ សុនិតា ថាជា”ជំទាវ”ផងដែរ ដែលធ្វើឲ្យឥទ្ធិពល​របស់​នាង​កាន់​តែមានទម្ងន់ ខណៈដែលតារាប្រុសស្រីខ្លះមានអាយុបង ខ្លះប្អូននាងក៍បានគោរពទៅ​តាម​តួនាទី​របស់នាងហើយហៅតារាកូន១រូបនេះថាជាជំទាវៗសឹងទាំងអស់គ្នា ។ដោយឡែក​ស្វាមី​របស់នៅ សុនិតា លោកទឹត ថាវរិទ្ធ បច្ចុប្បន្នមានតួនាទីជារដ្ឋ លេខាធិការក្រសួងវប្បធ័ម និង​វិចិត្រ​សិល្បៈ ដែលបង្ហាញថាទាំងរូបនាងនិងស្វាមីមានឥទ្ធិពលលើអ្នកសិល្បៈដូចគ្នា ទើប​នាំ​​ឲ្យ​តារាៗគោរពទាំងនាងផង ប្ដីនាងផង។

 សូមបញ្ជាក់ថានៅ សុនិតា បានដកខ្លួនពីអាជីពសម្ដែងតាំងពីនាងសាងស្នេហាជាមួយ​លោក​ទឹត ថាវរិទ្ធ កាលពីឆ្នាំ២០១៧និងមានព័តមានថានាងបានភ្ជាប់ពាក្យ​ជាមួយមន្រ្ដីធំរូប​នេះ​​កាល​ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្រប ពេលដែលនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នាង​សម្រាលបានកូនប្រុស១ ។ប៉ុន្ដែនៅឆ្នាំ២០២២ មានព័តមានថាស្នេហាសុនិតា និងលោកថាវរិទ្ធ បានឈានដល់តំណាក់កាលរង្គោះរង្គើរ ហើយនិតា បានវិលមកធ្វើMC តាមកម្មវិធី​មួយចំនួន​ជាមួយ​លោក​​​​ប៉ែន ចំរ៉ុង ទៀតផង ។តែស្នេហាសុនិតា និងលោកថាវរិទ្ធ បានវិលមករក​ភាព​ផ្អែម​​វិញ​កាល​ពីខែឧសភា ឆ្នាំ២០២៣ ហើយមានដំណឹងថានាងចង់បានកូនភ្លោះទៀតផង  ខណៈ​ដែល​នៅថ្ងៃខួបកំ ណើតគម្រប់៣៤ឆ្នាំ កាលពីថ្ងៃទី៣០ ខែមិថុនា នោះសុនិតា ក៍ទទួលបាន​សារ​​ជូនពរជូនពរច្រើនជាងគេនោះគឺមិត្តភក្ដិចង់​ឲ្យនាងសម្រេចបាន​ការពពោះ​កូនម្ដងពីរនេះ ច្រើនជាង​សារ​ផ្សេងទៀត ។ចំណែកដំណឹងសុនិតា គ្រោងគ្រង​ឈុតកូន​ក្រមុំកូន១ ឲ្យពិតប្រាកដពេល​ណា​ជាក់​លាក់នោះគឺនៅតែស្ងាត់សូន្យឈឹងជាបន្ដទៀត។

 យ៉ាងណាជុំវិញការមានតួនាទីដល់ទៅ២របស់នៅ សុនិតា នៅសមាគមសិល្បករ​ខ្មែរ​អា​ណត្តិថ្មីគឺជាអនុប្រធាន និងជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ នេះ តារាខ្លះថានោះ​គឺ​ជា​ឥទ្ធិពលរបស់ស្វាមីនាងដែលលោកទឹត ថាវរិទ្ធ ចង់ឲ្យភរិយាលោកមានតួនាទី​សំខាន់​នៅ​សមា​គមមួយនេះ  តែខ្លះទៀតថាមកពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ពេញចិត្តនូវសម្ថ​ភាពរបស់នាងដែលអាចធ្វើកិច្ចការងារមួយចំនួនជំនួសនាងបានទើបភរិយាមហាសេដ្ឋីឧកញ៉ាគិត ម៉េង រូបនេះមិនស្ទាក់ស្ទើក្នុងការប្រើប្រាស់នាងរ៉ាប់រង​ជំនួសកិច្ចការលោកស្រីពេល​ដែល​លោកជំទាវមានការរវល់។តែគេមិនឃើញបេក្ខភាព២រូបផ្សេងទៀតក្នុងតំណែងប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមិនបានជាប់គឺលោកគួច ខេវិន លោកនិងលោកផាត់ តារារ័ត្ន ត្រូវបានតែងតាំងជាតួនាទីអ្វីសំខាន់ក្នុងរចនាសម្ព័ន្ធថ្មីដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន នោះទេ ហើយបើអាណត្តិនេះនៅ សុនិតា ជាអនុប្រធាន អីចឹងនៅឆ្នាំ២០២៩ សម្រាប់ការបោះឆ្នោតប្រធានសិល្បករខ្មែរអាណត្តិទី៧ នោះសុនិតា អាចឈរឈ្មោះ​ក៍ថា​បាន​ដែរ ។

 គួរកត់សម្គាល់ថានៅ សុនិតា ក្រោយពីភ្ជាប់ស្នេហ៍ជាមួយលោកទឹត ថាវរិទ្ធ ជាង៧ឆ្នាំ​នេះ​នាងរស់នៅផ្ទះវីឡារ យ៉ាប្រណិត នៅបុរីប៉េង ហួត (បឹងស្នោរ) និងជិះរថយន្ដទំនើបៗ​ដូច​ជាRange Rover ,Alphard និងFord Raptor ជាដើម ។សុនិតា ស្ថិតក្នុងចំណោមតារាដែល​ទើប​​ក្លាយ​ទៅជាជំទាវដូចជាអ្នកនាងចន ចន័្ទលក្ខិណា ,ស៊ឹម សូលិកា ,ផាន់ ម៉ូនីកា និងហង្ស ម៉ារីនី ជាដើម ។

          មហាជនចាំមើលថាតើនៅ សុនិតា ចង់យកកកូនភ្លោះ ឬរៀបការ មុន ?

RELATED ARTICLES