Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ៦៤គ្រួសារ ស្នើសុំអន្តរាគមន៍ ជួយដោះស្រាយធ្វើប្លង់ប្រព័ន្ធ

ពលរដ្ឋ៦៤គ្រួសារ ស្នើសុំអន្តរាគមន៍ ជួយដោះស្រាយធ្វើប្លង់ប្រព័ន្ធ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ៦៤គ្រួសារ បានស្នើសុំអន្តរាគមន៍ពីលោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយដោះស្រាយធ្វើប្លង់ប្រព័ន្ធ ខណៈដើមបណ្តឹងស្លាប់ គ្មានអ្នកប្តឹងបន្តអស់រយៈ ពេលជាង២០ឆ្នាំហើយ ដែលត្រូវបានបើកកិច្ចប្រជុំដោះ ស្រា យនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋ បានរៀបរាប់ថា ពួកគាត់រស់ម្តុំខារ៉ាអូខេ ខេវ័ន ចំនួន៦៤គ្រួសារ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានស្នើសុំឱ្យលោកប៉ាន់ខែម ប៊ុនថន ជួយដោះស្រាយដើម្បីឱ្យពួកគាត់បានធ្វើប្លង់ប្រព័ន្ធផង ខណៈ ពួកគាត់បានទិញពីអ្នកដែល ឈ្នះក្តីសាលក្រមស្ថាពរ មានការទទួលស្គាល់ពីអាជ្ញាធរ ដែលដើមបណ្តឹងស្លាប់ និងគ្មានអ្នកប្តឹងបន្តអស់រយៈពេលជាង២០ឆ្នាំហើយ។

ពាក់ព័ន្ធនិងបញ្ហានេះ លោកប្រាក់ ប៉ូលីន អនុប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម និងភូមិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ ថា ករណីក្រុមការងារមិនអាចចុះវាស់វែងធ្វើប្លង់ប្រព័ន្ធជូនពួកគាត់ទាំង៦៤គ្រួសារខាងលើនេះ ដោយសារទីតាំងដីនោះ នៅជាប់ពាក្យបណ្តឹង ដែល មិនទាន់បានបញ្ចប់នៅឡើយ។

លោកប៉ាន់ខែម ប៊ុនថន បានថ្លែងថា ចំពោះការស្នើសុំអន្តរាគមន៍របស់បងប្អូនប្រជាពលរដ្ឋទាំង៦៤ ខាងលើនេះ លោកនឹងទទួលដោះស្រាយដើម្បីបញ្ចប់។

ជាមួយនេះ លោកបានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរត្រូវស្វែងរកភាគី សាច់ញាតិដើមបណ្តឹង លោកពុន ផុន (ស្លាប់) និងអ្នកស្រីម៉ម មិត្ត (ស្លាប់) និងអំពាវនាវដល់សាច់ញាតិដើមបណ្តឹង បើសិនសាច់ញាតិដើមបណ្តឹងមានឯកសារច្បាស់លាស់ ត្រូវមកជួប លោក ដើម្បីតតាំងគ្នាជាមួយភាគី៦៤គ្រួសារ ដោះស្រាយដើម្បីឈានទៅរកការបញ្ចប់វិវាទ។ ប្រសិនបើរយៈ១ខែ ភាគីសាច់ញាតិដើមបណ្តឹង មិនមានឯកសារច្បាស់លាស់ សម្រាប់តតាំងក្តី ឬសាច់ញាតិរបស់ដើមបណ្តឹងមិនប្តឹងតវ៉ាទេ សុំឱ្យអាជ្ញាធរ មន្ត្រីជំនាញធ្វើសេចក្តីប្រកាសជាសាធារណៈ ចុះវាស់វែងធ្វើប្លង់ប្រព័ន្ធជូនភាគី ៦៤គ្រួសារ ដែលកំពុងរស់នៅកាន់កាប់ជាក់ស្តែង៕

RELATED ARTICLES