Friday, September 20, 2024
Homeសន្ដិសុខសង្គមកម្មករដុតកង់ឡានតវ៉ា ខឹងថៅកែមិនបើកលុយឱ្យ

កម្មករដុតកង់ឡានតវ៉ា ខឹងថៅកែមិនបើកលុយឱ្យ

ខេត្តព្រះសីហនុ ៖ ក្រុមកម្មករប្រមាណ ៥០នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ា បន្ទាប់ពីថៅកែជនជាតិចិន មិនបើកប្រាក់ខែឱ្យអស់ រយៈពេល ៣ខែមកហើយ ដោយការតវ៉ានេះ បានឈានដល់ការដុតកង់រថយន្ត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្បែរស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុននេះមានឈ្មោះ អានតា ខេមបូឌា អ៊ិនវេសមិន មានថៅកែជាជន ជាតិចិន មិនបានទូទាត់ប្រាក់ដល់ខាងមេការ ៣ខែមកហើយ ពោលគឺចាប់តាំងពីមុនចូលឆ្នាំខ្មែរ មកម៉្លេះ ខណៈម្នាក់ៗគ្មានថវិកាសម្រាប់ចាយវាយ និងផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃឡើយ ទើបពួកសម្រេចចិត្តនាំគ្នាប្រមូលផ្តុំមកតវ៉ា នៅតាមបណ្តោយផ្លូវឯករាជ្យ ក្បែរស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការដុតកង់រថយន្ត បង្កជាផ្សែងហុយទ្រលោមបែបនេះតែម្តង។

សូមជម្រាបថា នេះមិនមែនជាលើកទី១ទេ ខណៈកន្លងមកពួកកម្មករទាំងអស់នេះ បានធ្វើការតវ៉ាម្តងរួចមកហើយ ប៉ុន្តែនៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ទោះជាយ៉ាងណា កម្មករបានទទួចស្នើសុំដល់លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មេត្តាមានវិធានការចំពោះបញ្ហានេះផង៕

RELATED ARTICLES