Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សគេចសាលា ចូលម៉ាត ប៉ូលិសចា.../ប់១២នាក់

សិស្សគេចសាលា ចូលម៉ាត ប៉ូលិសចា…/ប់១២នាក់

ភ្នំពេញ ៖ ក្មេងប្រុសស្រី ជាសិស្សសាលា ១ក្រុម មានគ្នាជាង១០នាក់ បានគេចសាលា មកសម្ងំពពាក់ពពូននៅក្នុងម៉ាតមួយកន្លែង ត្រូវប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួនយកទៅអប់រំ សរុប១២នាក់ (ស្រី៧)។

ប្រតិបត្តិការចុះប្រមូលសិស្សគេចសាលានេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចម៉ាត ១កន្លែង យីហោ CIRCLE K Mart ជាន់ទី១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

តាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ក្រោយមានប្រជាពលរដ្ឋបានផ្ញើសារចូលក្នុងផេកហ្វេសប៊ុក របស់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ថាមានកូនសិស្សសាលា គេចម៉ោងរៀន បានទៅអង្គុយប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែង យីហោ CIRCLE K Mart ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

ប្រភពដដែល បន្តថា ក្រោយពីបានទទួលព័ត៌មានភ្លាម នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យមើល ក៏ឃើញមានក្មេងគេចម៉ោងរៀន មកអង្គុយប្រមូលផ្តុំគ្នានៅក្នុងម៉ាត យីហោ CIRCLE K Mart ជាន់ទី១ ចំនួន១២នាក់ (ស្រី៧នាក់) បន្ទាប់មក កម្លាំងសមត្ថកិច្ច បាននាំក្មេងទាំង១២នាក់នោះ មកកាន់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីធ្វើការអប់រំណែនាំ និងទំនាក់ទំនងទៅអាណាព្យាបាល មកទទួលយកក្មេងទាំងអស់នោះត្រលប់ទៅវិញ និងអប់រំបន្ត៕

RELATED ARTICLES