Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ជន់លិចស្រុក២នៅខេត្តកំពង់ស្ពឺ

 ភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ជន់លិចស្រុក២នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃចុងក្រោយ បានធ្វើឱ្យទឹកភ្លៀងបានជន់លិចផ្ទះសម្បែង សាលារៀន និងដំណាំស្រែស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកគងពិសី និងស្រុកបសេដ្ឋ អាជ្ញាធរកំពុងតែមានវិធានការទប់ស្កាត់។

ករណីទឹកភ្លៀងជន់លិចនេះរ សមត្ថកិច្ចខេត្តខេត្តកំពង់កំពង់ស្ពឺ បានដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ ត្រូវត្រៀមសម្ភារៈមធ្យោបាយកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋ សត្វពាហនៈ ក្នុងពេលចាំបាច់ជាបន្ទាន់។

ខេត្តកំពង់ស្ពឺ ដោយសារតែស្ថានភាពភ្ញៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បានបង្កឱ្យមានជំនន់ទឹកភ្ញៀងជន់លិចក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្នុងនោះមានស្រុកគងពិសី ស្រុកបសេដ្ឋ និងអាចបង្កទៅកាន់ស្រុកមួយចំនួនទៀត ដែលស្ថិតនៅប៉ែកខាងក្រោមនៃចរន្តទឹកហូរ ។

លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យអធិការក្រុង ស្រុក បង្កើនការក្តាប់ចុះដល់មូលដ្ឋានឃុំ សង្កាត់ ពិនិត្យបន្ទាន់លើហានិភ័យដែលអាចនឹងកើតមានក្នុងករណីត្រូវត្រៀមនូវសម្ភារៈមធ្យោ បាយសង្គ្រោះ និងកម្លាំងសមត្ថកិច្ច។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់មន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ គិតត្រឹមរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថានភាពទឹកដែលប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ បានស្រកចុះវិញហើយ៕

RELATED ARTICLES