Sunday, September 8, 2024
Homeតារាខ្មែរលោកណាវ៉ាត់ត្រា ៖ថា”ក្រធ្វើអ្វីក៍ខុស”​ ធ្វើឲ្យលោកហូរទឹកភ្នែក

លោកណាវ៉ាត់ត្រា ៖ថា”ក្រធ្វើអ្វីក៍ខុស”​ ធ្វើឲ្យលោកហូរទឹកភ្នែក

ភ្នំពេញ៖តារាសម្ដែងណាវ៉ាត់ត្រា បានឲ្យដឹងថាបទចម្រៀង”ក្រធ្វើអ្វីក៍ខុស “ដែលច្រៀង​ដោយតារាថោន លោកសិទ្ធិ ធ្វើឲ្យលោកស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះតែចម្រៀងមួយបទនេះ​ត្រូវនិងជីវិត​ពិត​របស់លោកចុងក្រោយដែលធ្លាក់ខ្លួនហើយត្រូវមនុស្សខ្លះ​មើលងាយ​លោក​។ជា​មួយ​គ្នានេះដែរលោកណាវ៉ាត់ត្រា ដែលសម្ដែងជាតួឯកMV បទនេះក៍បាន​អរគុណ​ទៅ​ដល់អ្នកដឹក​នាំ​សម្ដែ​ង​​​​លោកយ៉ាត់ ជាតិ និងក្រុមការងារថោន ដែលតែងតែផ្ដល់ឱកាស​ឲ្យ​លោក​​បានថត​MV បទ​ថ្មីៗ រួមទាំងទស្សនិកជនទាំងអស់ដែលគាំទ្រ បទនេះទើប​ធ្វើឲ្យត្រឹម​តែ២ថ្ងៃសោះមានViews ដល់​ទៅ​ជាង1M ។

 លោកណាវ៉ាត់ត្រា តាំងចិត្តថាលោកនឹងបន្ដក្តីស្រម៉ៃក្នុងអាជីពសិល្បៈតទៅទៀត ហើយលោកក៍មិនភ្លេចអរ គុណដល់ដល់មេនិងក្រុមការងារលោកនៅកន្លែងធ្វើការក្រៅពីសិល្បៈនោះគឺGold Palace KTV ដែលលោកបានបម្រើការងារជាមេការខារ៉ាអូខេ​នៅទីនោះ​រយៈ​ពេល១ឆ្នាំកន្លះមកហើយ។

លោកយ៉ាត់ ជាតិ អ្នកដឹកនាំសម្ដែងបទ”ក្រធ្វើអ្វីក៍ខុស “

លោកណាវ៉ាត់ត្រា ថ្លែងថា”ជីវិតពិតខ្ញុំគ្មានឪពុក មានតែម្ដាយ និងជីវិតក្រខ្សត់ត្រូវគេ​មើល​ងាយ ប្រឹងប្រែងរៀនចប់បានធ្វើការងារល្អទើបមានគេស្គាល់។ប៉ុន្ដែ៣ឆ្នាំចុងក្រោយនេះ ខ្ញុំធ្លាក់ខ្លួនភាពរើសអើងកើតមានម្ដងទៀត តែខ្ញុំមិនតូចចិត្តនិងវាសនាទេ មានតែប្រឹងញញឹម​តទៅទៀត ។ខ្ញុំអរគុណអ្នកដឹកនាំផលិតកម្មថោន ដែលតែងតែផ្ដល់ឱកាសឲ្យខ្ញុំថតMV បទ​ថ្មីៗ រួម​ទាំងក្រុមការងារនិងមេខ្ញុំនៅGold Palace Ktv “។

 តាមព័តមានថាលោកណាវ៉ាត់ត្រា ត្រូវគេមើលស្រាលថាលោកមានរូបរាងនិង​សម្ថ​ភាព​ប៉ុណ្ណឹងដែរ តែបែជាមកធ្វើជាមេការខារ៉ាអូខេទៅវិញ ។ប៉ុន្ដែលោកថាការងារអ្វីក៍ថ្លៃថ្នូរ​ដែរឲ្យ​តែស្របច្បាប់ ហើយលោកពេញចិត្តព្រោះការងារនេះជួយសម្រួល​ដល់ជីវភាពលោក​បានមួយ​កម្រិត និងធ្វើឲ្យលោកបានជួបមនុស្សល្អៗច្រើនជាងអ្នកចាំ តែមើលស្រាលលើលោក។

គួររំលឹកថាលោកណាវ៉ាត់ត្រា បានរៀនចប់ថ្នាក់បរិញ្ញប័ត្រផ្នែកធនាគារ និងបានធ្វើការ​នៅ​ធនាគារអេស៊ីលីដា នៅខេត្តមួយ ក្នុងតួនាទីជាជំនួយការបំរើរអតិថិជននៅ​ឆ្នាំ២០១២។​នៅ​ឆ្នាំ២០១៥  លោកធ្វើជាភ្នាក់ងារឥណទាន និងបានឈប់នៅចុងឆ្នាំ២០១៩ ។លោកមាន​ប្រវតិ្ត​កម្សត់ព្រោះបែកឪពុកតាំងពីនៅតូច ហើយថែមទាំងធ្លាប់ទួលនំលក់នៅតាមបេន​ឡានទៀត​ផង ទើបពេលMV បទ”ក្រធ្វើអ្វីក៍ខុស “ចេញ លោកស្រក់ទឹកផ្នែកព្រោះបទនេះត្រូវជីវិត​ពិត​របស់​​លោកនៅក្រៅឆាកច្រើន។លោកណាវ៉ាត់ត្រា ថានៅឆ្នាំ២០២៤ នេះលោក​មាន​សកម្ម​ភាព​សិ​ល្បៈច្រើនជាងឆ្នាំមុនៗទាំងការថតរឿងអប់រំខ្លីៗ ,MV , និងស្ពត ជាដើម ៕

RELATED ARTICLES