Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរចុះរុះរើសំណង់ជនអនាថា ក្រោមស្ពានស្ទឹងមានជ័យ

អាជ្ញាធរចុះរុះរើសំណង់ជនអនាថា ក្រោមស្ពានស្ទឹងមានជ័យ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានចុះធ្វើរដ្ឋបាលបណ្តេញជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់បរិស្ថាននិងសណ្តាប់ធ្នាប់ សន្តិសុខសង្គម ត្រង់ចំណុចខាងក្រោមស្ពានស្ទឹងមានជ័យ។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅក្រោមស្ពានស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក កែវ សំណាង អភិបាលរងខណ្ឌមានជ័យ បានចុះធ្វើរដ្ឋបាលបណ្តេញជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់បរិស្ថាន និងសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្រោមស្ពានស្ទឹង មានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ដែលពោរពេញទៅដោយក្រុមជនអនាថា សាងសង់ធ្វើខ្ទមតូចៗ ដើម្បីស្នាក់នៅ និងខ្លះទៀតឆ្លៀតឱកាសពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពេលយប់ លួចឆក់ទ្រព្យសម្បត្តិ និងបន្លំលួចរបស់របរពេលមានគ្រោះថ្នាក់ ដួលជាម៉ូតូជាដើម។

ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ តែងតែចុះរៀបចំសណ្តាប់ធ្នាប់ធ្នាប់ក្រោមស្ពាន និងរុះរើតូបតូចៗ ដុតកម្ទេចចោល ចៀសវាងក្រុមទាំងនោះមកសាងសង់ធ្វើកន្លែងស្នាក់នៅម្តងទៀត៕

RELATED ARTICLES