Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចដែកស្ពាន ភ័.../យប៉ូលិសដេ.../ញចា.../ប់ លោ.../តចូលទឹកស្អុយ យកសំរាមគ្រ.../បក្បាល

ចោរលួចដែកស្ពាន ភ័…/យប៉ូលិសដេ…/ញចា…/ប់ លោ…/តចូលទឹកស្អុយ យកសំរាមគ្រ…/បក្បាល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចទ្វារស្ពានអាកាសចោមចៅ យកទៅលក់ ជាបន្តបន្ទាប់ លុះ ពេលឃើញកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងប្រជាការពារ ចុះទៅឃាត់ខ្លួន ធ្វើឱ្យជននោះភ័យ បានលោតចូលទៅក្នុងប្រឡាយទឹកស្អុយ ដែលមានទឹកជម្រៅត្រឹមក រួចយកសំរាមគ្របក្បាល ប៉ុន្តែនៅតែត្រូវសមត្ថកិច្ចរកឃើញ និងចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ គឺជាមនុស្សប្រើប្រាស់គ្រឿងញៀន រហូតបែកថ្នាំ ភ្លាមៗនៅមិនទាន់អាចសួរនាំដឹងពីអត្តសញ្ញាណនៅឡើយ ទេ ដោយជនសង្ស័យនិយាយត្រឡប់ត្រឡិន ក្បាលកន្ទុយ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចដែក និងទ្វារដែកស្ពានអាកាសចោមចៅ ជាបន្តបន្ទាប់ ហើយក្រុមការងារស្ពាន ទើបតែផ្សារដែកដាក់ថ្មីទៀត ស្រាប់តែជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចដែកស្ពានទៀត ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏បានរាយការប្រាប់នគរបាលប៉ុស្តិ៍ចោមចៅទី៣ ឱ្យចុះទៅបង្ក្រាបនិងចាប់ខ្លួន។

ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ចសហការជាមួយប្រជាការពារ បានចុះទៅឃាត់ខ្លួនជនសង្ស័យបានរត់គេចខ្លួន តាមផ្លូវជាតិលេខ៤ រួចលោតចូលទៅក្នុងប្រឡាយទឹកស្អុយ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយទឹកប្រឡាយនោះ មានជម្រៅត្រឹមក មនុស្សចាស់ ហើយខណៈនោះជនសង្ស័យបានយកសំរាមគ្របលើក្បាល ដើម្បីកុំឱ្យសមត្ថកិច្ចឃើញ ប៉ុន្តែដោយសារតែកម្លាំងដេញតាមជាប់ រហូតនោះទើបមិនអាចពួនបាន។បន្ទាប់មក សមត្ថកិច្ចនិងប្រជាការពារ បានស្រែកហៅឱ្យឡើងគោក និងយកជណ្តើរដាក់ឱ្យឡើង ហើយរយៈពេលប្រមាណកន្លះម៉ោង ទើបជនសង្ស័យព្រមឡើង ប៉ុន្តែជននេះមិនព្រមឡើងតាមជណ្តើរទេ គឺបានតោងឡើងតាមជញ្ជាំងប្រឡាយទៅវិញ។

ក្រោយពេលឡើងដល់លើគោក ស្រាប់តែជននេះ រត់គេចខ្លួន ឆ្លងផ្លូវចូលទៅលាក់ខ្លួននៅក្នុងផ្ទះលក់គ្រឿងអគ្គិ សនី មួយកន្លែងជិតនោះ ហើយក៏ត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាន នាំទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ក្រោយបញ្ជូនទៅដល់ប៉ុស្តិ៍ សមត្ថកិច្ចបានធ្វើការសាកសួរ ទើបជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចដែក និងទ្វារដែក ស្ពានអាកាសចោមចៅ មែន តែអត់ចាំថាយកទៅលក់នៅកន្លែងណាទេ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES