Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំ.../នើ.../ងដើរលេងយប់ ប៉ូលិសបន្តចា.../ប់ប្រ.../មូល

ក្មេងទំ…/នើ…/ងដើរលេងយប់ ប៉ូលិសបន្តចា…/ប់ប្រ…/មូល

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញពីសកម្មភាពកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤ខណ្ឌ បានចុះត្រួតពិនិត្យ ឆែកឆេរក្រុមក្មេងដើរលេងដាច់យប់មិនចូលផ្ទះ និងតែងប្រមូលផ្តុំគ្នានៅតាមស្ថាននីយប្រេង សួនច្បារ ដោយបានធ្វើការអប់រំណែនាំឱ្យបំបែកគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន មិនឱ្យប្រមូលផ្តុំគ្នាទៀត។

គួររលឹកថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកងកម្លាំងសមត្ថកិច្ច បន្តបង្ក្រាបក្មេងទំនើង ឱ្យដល់ឫសគល់ សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួន គឺមិនមានក្មេងទំនើង។ ការណែនាំរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ដូច្នេះ “ការបង្ក្រាបក្មេងទំនើង អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចរបស់យើង បានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាព គឹកម្លាំងរបស់យើងចាប់បានភ្លាម។ ប៉ុន្តែទោះ បីជាយ៉ាងនេះក្តី កងកម្លាំងមានសមត្ថកិច្ចរបស់យើង ត្រូវពង្រឹងបន្ថែមទៀតក្នុងការបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះ”។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យអភិបាលខណ្ឌនៅជាប់ព្រំប្រទល់ជាមួយនឹងស្រុកមួយចំនួន នៃខេត្តកណ្តាល ប្រជុំជាមួយអភិបាលស្រុកជាប់ព្រំប្រទល់ ដើម្បីរកវិធានការទប់ស្កាត់ក្មេងទំនើងទាំងនេះ។ បន្ថែមពីនេះ ក៏ត្រូវសហការជាមួយនាយកសាលា នានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកំណត់ មុខសញ្ញាក្មេងទំនើង ជាមួយនិងការដាក់កម្លាំងឆែកឆេរទៅលើម៉ូតូសិស្សដែលសង្ស័យថាជាមុខសញ្ញាក្មេងទំនើង។

លោកឃួង ស្រេង បន្តថា ការបង្ក្រាបក្មេងទំនើង អាជ្ញាធរមានសមត្ថកិច្ច អនុវត្តបានល្អប្រសើរហើយ ប៉ុន្តែអ្វីដែលល្អជាងនេះ គឺការបង្ការ ទប់ស្កាត់កុំឱ្យមានក្មេងទំនើង ទើបជារឿងដែលល្អបំផុត។ ក្រៅពីបង្ក្រាប បង្ការទប់ស្កាត់ក្មេងទំនើងហើយនោះ លោកឃួង ស្រេង ក៏បានណែនាំឱ្យ យកចិត្តទុកដាក់ពិនិត្យអាវុធជាតិផ្ទុះ ពិនិត្យយានយន្តកែច្នៃស៊ីម៉ាំង ការពិនិត្យទីតាំងលក់កែច្នៃដាវសាមូរ៉ៃ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងការបង្ក្រាបគ្រឿងញៀនផងដែរ សំដៅធ្វើយ៉ាងណាឱ្យភូមិ-សង្កាត់មានសុវត្ថិភាព។

គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានក្រុមក្មេងទំនើង ចំនួន១២ក្រុម ត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់។ ចំណែកក្មេងទំនើងដែលនៅសេសសល់ នឹងបន្តស្វែងរកធ្វើការបង្ក្រាបជាក់ស្តែងតទៅទៀត៕

RELATED ARTICLES