Sunday, September 8, 2024
Homeតារាខ្មែរជីមមី ៖ មិនសប្បាយចិត្ត ក្រោយរៀបការលាក់លៀម

ជីមមី ៖ មិនសប្បាយចិត្ត ក្រោយរៀបការលាក់លៀម

ភ្នំពេញ៖ពិធីការិនីជីមមី បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងនូវពេលដែល​ឃើញវីដេអូរៀប​ការដែលនាងផុសព្រាលៗរយៈពេលខ្លីសោះត្រឹមតែមួយម៉ោងនាងថាមានអ្នកចូលទស្សនាលើហ្វេសបុកនាងដល់ទៅ៨០ម៉ឺននាក់(800k)។នាងថាមិននឹកស្មានថាមង្គលការដ៍សែនសាមញ្ញរបស់នាងមានអ្នកគាំទ្រច្រើនដល់ម្លឹងឡើយ ។

ការចេញមុខអរគុណដល់អ្នកគាំទ្រលាយឡំភាពភ្ញាក់ផ្អើលនេះរបស់អ្នកនាងម៉េង ឃុន​នី ហៅជីមមី ម៉េង នេះគឺជាការសារភាពលើកដំបូងថានាងពិតជាបាន​រៀបការជាមួយពិធីករ​លោក​នូ ចំណាប់ ហៅជីមមី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ពិតប្រាកដមែន បើទោះជា​ក្រោយមង្គលការរយៈពេល៥ថ្ងៃនេះនាងនិងគូស្នេហ៍បានលាក់ជិត ពោលគឺគ្មា្មនការបញ្ចេញ​រូបថត​មង្គលការនោះជាសាធារណៈគ្រប់ប្រភេទពិធីដូចតារាផ្សេងៗទៀតក្ដី ប៉ុន្ដែអ្នកទាំង​ពីរ​ពិតជាបានរៀបមង្គលការទៅតាមប្រ​ពៃណី​ខ្មែរជាលក្ខណៈគ្រួសារមែន ។ដោយឡែក​តារារួម​អា​ជីពដែលស្និតតារា​គូស្នេហ៍​តារា១​គូនេះ ក៍មិនត្រូវបាននាងជីមមី និងស្វាមីអញ្ជើញ​ឲ្យចូល​រួមដែរ ពោលគឺរៀបការជា​លក្ខណៈ​គ្រួសារសុទ្ធសាធ។អ្វីដែលគួរឲ្យកត់សម្គាល់ក្រោយជីមមី រៀបការប្ដីបានតែ១ថ្ងៃប៉ុណ្ណោះ ពោ​ល​​គឺនៅថ្ងៃទី១៩ ខែកក្កដា នាងបានបញ្ចេញសារ​ទម្លាយ​រឿងបុគ្គ​លិកនាងខ្លះស៊ី​បាយ​បោក​ឆ្នាំង ព្រោះស៊ីបាយ បើកលុយ ពីនាង តែបែជាប្រឹងនិយាយ​អាក្រក់ឲ្យគេស្អប់ពីនាងហើយ បែ​ជា​មកសុំទោសនាងទៅវិញ ។យ៉ាងណាជីមមី ដែលកំពុង​ក្តៅ​ចិត្តព្រោះមានកូនចៅមិនស្មោះ​ត្រង់​នោះនាងមិនបង្ហាញ​ឈ្មោះនិងមុខ​បុគ្គលិកដែល​ក្បត់​នាងជាសាធារណៈឡើយ ។

 គួររំលឹកថាជីមមី បានទម្លាយរឿងមានស្នេហាជាមួយពិធីករលោកជីមមី កាលពី​ខែ​កញ្ញា ឆ្នាំ២០២០ បន្ទាប់ពីនាងបានលួចស្រលាញ់ពិធីករជាអាណិកជន​ខ្មែរមកពីអាមេរិករូប​នេះ​ពេលថតMV ជាមួយគ្នានៅហង្សមាស និងក្រោ​យមកបានរួមការងារជាមួយគ្នានៅPnn ។មង្គលការរបស់តារាដែលមានឈ្មោះដូចគ្នាធ្វើដោយមិនបើកចំហ ដូចតារាផ្សេងៗ​ទៀត​នោះត្រូវបានគេសន្និដ្ឋានថានាងឃុននី ចង់ទុកផ្លូវក្រោយលេងសិល្បៈ ព្រោះបើកនាង​ចង់​ធ្វើ​ពិធីជប់លៀងធំ ហៅតារារាប់រយនាក់ឲ្យចូលរួមនោះ​ប្រាកដជាអាចធ្វើ​ទៅបានដោយងាយ ព្រោះតែទាំងរូបនាងនិងគូស្នេហ៍សុទ្ធតែមានជីវភាពធូធារដូចគ្នា ។ប៉ុន្ដែដោយ​សារ​តែ​តារា​ភាគ​ច្រើនរៀបការប្ដីរួចពិបាកស្ដារកេរ្ដិ៍ឈ្មោះ​ទើបធ្វើឲ្យជីមមី និងគូស្នេហ៍ជ្រើស​ផ្លូវរៀបការ​ដោយ​ស្ងាត់ៗបែបនេះ ។

 សូមបញ្ជាក់ថាជីមមី ធ្លាប់ជាអតីតពិធីការិនីលេចធ្លោជាងគេនៅPnn តែក្រោយមកនាង​នាង​​ផ្លាស់មកចូលMytv លែងសូវត្រដែតដូចមុន។ជីមមី ដែលគេចំណាំនាងច្បាស់តាម​រយៈ​ការសម្ដែងបទMV របស់លោកឆាយ វីរៈយុទ្ធ “ជើងស្រឡូន “ដែលភរិយាតារាចម្រៀង​រូប​នេះនិពន្ធឡើងតម្រូវតាមរូបរាងនាងជាតួអង្គនោះ ពេលនេះនាងមិនសូវមានសកម្មភាព​សិល្បៈ​ច្រើន​ដូចមុនទៀតទេ ប៉ុន្ដែនាងចាយពេលទៅលើការរកស៊ីផ្នែកCosmetic ច្រើនជាងសិល្បៈ​។ពិ​ធីការិនីខ្ពស់ស្រឡះជើងស្រឡូនរូបនេះចេះនិយាយដល់ទៅ៤ភាសារគឺខ្មែរ,ថៃ ,ចិន និង​អង់​គ្លេស ខណៈ​ដែលគូស្នេហ៍នាងនិយាយភាសារអង់គ្លេស ច្រើនជាងខ្មែរ ទើបពេលខ្លះ​គេ​ឃើញ ខាងក្រុមហ៊ុនAgency ហៅគូស្នេហ៍តារា១គូនេះធ្វើជាMC ដៃគូឆ្លងឆ្លយគ្នាតែម្ដង ដូច​គ្នាទៅនិង​អ្នកនាងគង់ សុជាតិ និងលោកជា វិបុល ដែរ ។

 ក្រៅពីជីមមី តារាដែលរៀបការនៅឆ្នាំ២០២៤ មានដូចជាអ្នកនាងលី ម៉ារីណា ,​សុវត្ថិឌី ធារិកា និងគួម៉ា ជាដើម ។ប្រភពបានឲ្យដឹងថាជីមមី នឹងរៀបគម្រោងយកកូនឆាប់ៗ ហើយ​ក្រោយ​ក្លាយទៅជាភរិយាលោកជីមមី ស្រប​ច្បាប់នេះនាងនឹងចុះឡើងទៅអាមេរិក​ដើម្បីទៅ​លេងក្រុមគ្រួសារខាងប្ដីច្រើនជាងមុន ៕

RELATED ARTICLES