Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឆបោកលុយបានជាង៥ម៉ឺនដុល្លារ ជា.../ប់...ខ្នោះ៥

 ឆបោកលុយបានជាង៥ម៉ឺនដុល្លារ ជា…/ប់…ខ្នោះ៥

ខេត្តបាត់ដំបង ៖ ក្មេងស្ទាវ ១ក្រុម តែងធ្វើសកម្មភាពឆបោក ដោយក្លែងបន្លំធ្វើជាបាញ់លុយចូលកុង និងសុំដូរយកលុយសុទ្ធមកវិញ បានសម្រេចជាបន្តបន្ទាប់ រយៈពេល៤ខែ (តាំងពីអំឡុងខែមីនា ឆ្នាំ២០២៤ មក) ដោយឆបោកប្រាក់បានសម្រេចជាបន្តបន្ទាប់ សរុបប្រមាណ៥ម៉ឺនដុល្លារ ទីបំផុតអស់លក្ខណ៍ ត្រូវកម្លាំងអាវុធហត្ថចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនក្រុមជនឆបោកនេះ បានធ្វើឡើង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលក្រុមជនសង្ស័យ បានធ្វើសកម្មភាពចាក់សាំងក្នុងស្ថានីយប្រេឥន្ធនៈមួយកន្លែង ក្នុងក្រុងបាត់ដំបង រួចប្រើល្បិចឆបោកខាងលើ តែមិនបានសម្រេច។

ក្រុមជនសង្ស័យទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះធិន សុធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ។ ទី២-ឈ្មោះម៉ៅ សាន់ឌី ភេទប្រុស អាយុ២២ឆ្នាំ។ ទី៣-ឈ្មោះអ៊ុត គុណដែន ភេទប្រុស អាយុ១៨ឆ្នាំ។ ទី៤-ឈ្មោះស៊ឹម តុលា ហៅចិត ភេទប្រុស អាយុ២១ឆ្នាំ និងទី៥-ឈ្មោះលីវ៉ា សីហា ភេទប្រុស អាយុ២១ឆ្នាំ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលទៅចាក់សាំងក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្នុងក្រុងបាត់ដំបង ដោយចាក់សាំង អស់ទឹកប្រាក់ចំនួន១០ម៉ឺនរៀល។ បន្ទាប់មក ជនសង្ស័យបានប្រើល្បិចធ្វើជាបាញ់លុយចូលក្នុងកុងប្រតិបត្តិការ ABA របស់ស្ថានីយប្រេងសាំង ដែលខ្លួនបានក្លែងបន្លំ ហើយបង្ហាញទៅបុគ្គលិកថា ខ្លួនបានបាញ់លុយចូលទៅក្នុងកុង រួចរាល់ហើយ នូវចំនួនទឹកប្រាក់ ៥០ម៉ឺនរៀល ដោយសុំដកលុយសុទ្ធដែលសល់មកវិញ ព្រោះខ្លួនគ្មានលុយសុទ្ធជាប់នឹងខ្លួន។ ប៉ុន្តែភ្លាមនោះ ត្រូវបុគ្គលិកស្ថានីយប្រេងសាំង ខាងលើ មានការសង្ស័យ ក៏សុំពេលឆែកលុយក្នុងប្រតិបត្តិការកុង តែដោយមិនឃើញលុយ ក៏ធ្វើឱ្យកើតមានការផ្អើលឆោឡោ ឡើង និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់តែម្តង រួចរាយការណ៍ប្រាប់កម្លាំងអាវុធហត្ថ ចុះនាំខ្លួនក្រុមជន សង្ស័យមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆបោក ដូចរៀបរាប់ខាងលើប្រាកដមែន ហើយពួកខ្លួនធ្លាប់ធ្វើសកម្មភាពឆបោកក្រោមរូបភាពដូចគ្នានេះ ជាបន្តបន្ទាប់ចាប់តាំងពីខែមីនា មក ដោយបានប្រាក់សរុបប្រមាណ ជា ៥ម៉ឺនដុល្លារ។

ជនសង្ស័យចំនួនទាំង៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES