Sunday, September 8, 2024
Homeព័ត៌មានសិល្បៈលោកយ៉ាត់ ជាតិ ៖ពីអ្នកIT ក្លាយទៅជាអ្នកដឹកនាំសម្ដែងខារ៉ាអូខេនៅថោន

លោកយ៉ាត់ ជាតិ ៖ពីអ្នកIT ក្លាយទៅជាអ្នកដឹកនាំសម្ដែងខារ៉ាអូខេនៅថោន

ភ្នំពេញ៖បទ”មិនបានជួបរាល់ថ្ងៃ ស្រលាញ់រាល់ថ្ងៃ “,”សាមញ្ញដូចអូន “”សាមញ្ញដូចបង “ ,និងបទ”ក្រធ្វើអ្វីក៍ខុស “រួមទាំងបទជាច្រើនទៀតគេឃើញមានឡើងអក្សរអ្នកដឹកនាំសម្ដែងដោយ​​លោកយ៉ាត់ ជាតិ ដែលប្លង់ថត​និងតួសម្ដែងស៊ីគ្នាទៅនិងអត្ថន័យបទចម្រៀងតែម្ដង ។​យ៉ាងណាអ្នកនិយមទស្សនាMV របស់ថោន ជាច្រើនមិនបានដឹងពីប្រវត្តិរបស់លោកយ៉ាត់ ជាតិ នោះទេថាតើលោករៀនជំនាញអ្វីទើបក្លាយទៅជាអ្នកដឹកនាំសម្ដែងដ៍លេចធ្លោម្នាក់នៅថោន នាពេលបច្ចុប្បន្ននេះ ?

 លោកយ៉ាត់ ជាតិ បានប្រាប់អ្នកយ័តមានយើងតាមទូរស័ព្ទថាមុនក្លាយទៅជាDirector ម្នាក់នៅថោន លោកជាបុគ្គលិកខាងផ្នែកIT របស់ថោន ហើយក៍បានហាត់រៀនជំនាញដឹកនាំសម្ដែងMVពីរៀមច្បងនៅទីនោះ និងដោយមានការព្យាយាមធ្វើឲ្យក្រុមការងារទុកចិត្តផ្ដល់ឱកាសឲ្យលោកចូលផលិតកម្មថោន ក្នុងនាមជាអ្នកដឹកនាំសម្ដែងម្នាក់តាំងពីឆ្នាំ២០២០។Director រូបនេះបន្ថែមថាគិតត្រឹមឆ្នាំ២០២៤ នេះលោកបានធ្វើការនៅថោន រយៈពេល៣ឆ្នាំមកហើយ តែមុនបានចូលថោន លោកធ្លាប់រៀនវគ្គសិក្សាផ្នែកកាត់ត និងធ្វើជាជំនួយការDirector ផ្ទាល់រយៈពេល១ឆ្នាំ។

 លោកយ៉ាត់ ជាតិ អះអាងថា”មុនហ្នឹងក្លាយជាអ្នកដឹកនាំសម្ដែង ខ្ញុំបានរៀនកាត់តពីបងៗអ្នកដឹកនាំសម្ដែងរៀមច្បង ហើយគាត់មើលឃើញយើងស្រលាញ់សិល្បៈក៍ផ្ដល់ឱកាសរហូតមកដល់សព្វថ្ងៃ”។

 លោកយ៉ាត់ ជាតិ បានបង្ហើបថាអាជីពជាអ្នកដឹកនាំសម្ដែងមានផលវិបាកដូចជាការជ្រើសរើសទីតាំងថត ,រើសតួសម្ដែងឲ្យត្រូវជាមួយសាច់រឿងនៃបទចម្រៀង ,សរសេរសាច់រឿង និងចំណុចមួយចំនួនទៀត។លោកថាមុននឹងក្លាយទៅជាអ្នកដឹកMV ឲ្យថោន លោកក៍ធ្លាប់ដឹកនាំសម្ដែងរឿងខ្លីៗត្រឹមរយៈពេល២ទៅ៥នាទីផងដែរ ។

 ឆ្លើយតបសំណួរថាតើប្អូនៗយុវវ័យចង់ក្លាយទៅជាអ្នកដឹកនាំMV អាជីពម្នាក់ដូចលោកដែរ ត្រូវមានគុណសម្ប ត្តិយ៉ាងណានោះលោកយ៉ាត់ ជាតិ ឆ្លើយថា មនុស្សទូទៅដែលចង់ក្លាយទៅជាអ្នកដឹកនាំសម្ដែងឲ្យបានល្អត្រូវចេះនិងមានជំនាញ៖សរសេសាច់រឿង,យល់ប្លង់ថតនីមួយៗ ,ចេះរើសតួសម្ដែង ឲ្យសមជាមួយបទចម្រៀង និងរើសទីតាំងឲ្យសមទៅនិងបទចម្រៀង …ល…។

 លោកយ៉ាត់ ជាតិ បន្ថែមថាតារាដែលចង់ថតMV មិនបាច់មានខ្សែទុយោទេ តែលោកបានផ្ដល់ឱកាសឲ្យពួក គាត់បានបញ្ចេញនូវសម្ថភាពនិងទេពកោសល្យ ឲ្យតែស្រលាញ់សិល្បៈពិតប្រា​កដ ព្រោះលោកចង់លើកស្ទួយបងប្អូនសិល្បករមិនថាចាស់ ឬក្មេងទេ ដើម្បីឲ្យទស្សនិកជនបានទស្សនាដោយរីករាយ ។លោកជាតិ បន្ថែមទៀតថាក្រៅពីជាអ្នកដឹកនាំលោកក៍ធ្លាប់ជាអ្នកសម្ដែងផងដែរ ហេតុនេះលោកយល់ថាការប្រឡូកអាជីពមួយនេះព្រោះតែការស្រលាញ់ ហើយក៍បានថវិការផ្គត់ផ្គងគ្រួសារសមរម្យផងដែរ ។

 តារាចម្រៀងដែលលោកយ៉ាត់ ជាតិ បានដឹកនាំសម្ដែងMVបទរបស់ពួកគេនៅថោន ច្រើនជាងគេមានដូចជាលោកពេជ្រ ថាណា ,លោកណារិន ,លោកហាន រីខត,កញ្ញា បាន មុន្នីល័ក្ខ ,កញ្ញាថាន់ នឿនថង និងកញ្ញាBee Emm ជាដើម ។លោកជាតិ បង្ហើបថានៅថ្ងៃអនា​គត​លោកចង់បើកផលិតកម្មតូចមួយផ្ទាល់ខ្លួនសម្រាប់ផលិតរឿងខ្លីៗ​និងខ្សែភាពយន្ដភាគ តាមតម្រូវ​ការអ្នកដែលធ្លាប់គាំទ្រស្នាដៃរបស់លោកកន្លងមក ៕

RELATED ARTICLES