Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀង១១ថ្ងៃ លិ.../ច...ភូមិ៣ នៅស្រុកលំផាត់

ភ្លៀង១១ថ្ងៃ លិ…/ច…ភូមិ៣ នៅស្រុកលំផាត់

ខេត្តរតនគិរី ៖ ភ្លៀងធ្លាក់ជាប់ៗគ្នា ចំនួន១១ថ្ងៃកន្លងទៅ បានបង្កឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមួយចំនួន និងសាលារៀនមួយខ្នង នៅស្រុកលំផាត់ ខេត្តរតនគិរី។

យោងតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តរតនគិរី កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ដោយភ្លៀងធ្លាក់ជាប់ៗគ្នា ចំនួន១១ថ្ងៃកន្លងមក ធ្វើឱ្យប៉ះពាល់ផ្ទះប្រជា​ពលរដ្ឋ មួយចំនួន និងសាលារៀន មួយខ្នង នៅស្រុកលំផាត់ រួមមាន ៖ ១-ភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ប៉ះពាល់ ផ្ទះពលរដ្ឋមួយចំនួន និងសាលារៀន១ខ្នង។ ២-ភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ប៉ះពាល់ផ្ទះពលរដ្ឋមួយចំនួន និង៣-ភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ទឹកហូរឆ្លងកាត់ផ្លូវប្រវែង៣០០ម៉ែត្រ។

យ៉ាងណាក្តី ជំនន់ទឹកភ្លៀងនេះ មានរយៈពេលខ្លី ពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វឡើយ ហើយទឹកក៏បានស្រកចុះទៅវិញជាបណ្តើរៗផងដែរ។

ដោយឡែក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ព្យុះទី៤ ឈ្មោះព្រះពិរុណ (Prapiroon) និងព្យុះឈ្មោះហ្សាមី (Gaemi) គ្របដណ្តប់លើសមុទ្រចិនខាងត្បូង នៅមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណា​ចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ បណ្តាលឱ្យរបបខ្យល់មូសុងនិរតី មានឥទ្ធិពលមកលើព្រះរា​ជាណាចក្រកម្ពុជា។ ដូច្នេះ នៅតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៤,៥០ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០ភាគរយ៕

RELATED ARTICLES