Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានសំរាម ច.../ង់ចូ.../លហាង «ជួបឃ្លាន»

ឡានសំរាម ច…/ង់ចូ…/លហាង «ជួបឃ្លាន»

ភ្នំពេញ ៖ រថយន្តប្រមូលសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី ១គ្រឿង បើកបរបម្រុងបត់ចូលផ្លូវលំ ដើម្បីប្រមូលសំរាម លុះដល់មុខហាង «ជួបឃ្លាន» ទំនងជាឃ្លាន ចង់ចូលហាង ក៏បានទាក់ខ្សែភ្លើង បណ្តាលឱ្យបាក់បង្គោលភ្លើង រលំដើមជ្រៃក្រឹម និងស្លាកហាង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចទល់មុខហាង «ជួបឃ្លាន» ស្ថិតតាមបណ្តោយផ្លូវ៤៣០កែងផ្លូវ៥០៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ពណ៌លឿង បានបើកមកប្រមូលសំរាម តាមបណ្តោយផ្លូវ៤៣០ ក្នុងទិសដៅពីត្បូង ទៅជើង ខណៈមកដល់ចំ ណុចកើតហេតុ រថយន្តបានបួងចង្កូតបត់ស្តាំ ឡើងទៅផ្លូវ៥០៤ ក្នុងគោលបំណងប្រមូលសំរាមបន្តតាមដងផ្លូវ តែគាប់ជួនពេលនោះ ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន មិនបានមើលលើក្រោម ឱ្យបានច្បាស់លាស់ ធ្វើឱ្យរថយន្តទាក់ខ្សែភ្លើងដែលអូសកាត់ទទឹងផ្លូវ បណ្តាលឱ្យទាញបាក់បង្គោលភ្លើង អស់ចំនួនមួយដើម និងដើមជ្រៃក្រឹម មួយដើម ព្រមទាំងស្លាកសញ្ញារបស់ហាង «ជួបឃ្លាន» អស់មួយដើមផងដែរ។

ក្នុងហេតុការណ៍នេះ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ ឬអ្នកដំណើរណាម្នាក់នោះទេ គឺខូចខាតខ្សែភ្លើង បាក់ដើមជ្រៃក្រឹម ១ដើម បាក់បង្គោលភ្លើងបេតុង ១ដើម និងបង្គោលស្លាកយីហោហាង «ជួបឃ្លាន» អស់១ដើម។

ក្រោយកើតហេតុ កម្លាំងគណៈបញ្ជាការខណ្ឌចម្ការមន បានចុះមកដល់កន្លែងកើតហេតុ ដើម្បីកាត់យកដើមឈើចេញ និងបន្តទាក់ទងទៅខាងអគ្គិសនីកម្ពុជា ឱ្យមកជួយជួសជុលប្រព័ន្ធខ្សែភ្លើងជូនប្រជាពលរដ្ឋ មានអគ្គិសនីប្រើប្រាស់វិញ។ ចំណែករថយន្តប្រមូលសំរាម ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ វាស់វែង យកទៅរក្សាទុក រង់ចាំដំណោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES