ភ្នំពេញ៖បទ”ទេវរាជ “ដែលសម្ពោធផ្អើលកោះពេជ្រ កាលពីចុងខែ៥ នោះមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់ទេព បូព្រឹក្ស ព្រោះរយៈពេលជាង១ខែនៅលើយូធូបបទនោះមានViews តែ1,4 M ប៉ុណ្ណោះ ហើយបើប្រៀបធៀបទៅបទល្បីផ្សេងៗទៀតដែលគ្មានការធ្វើពិធីសម្ពោធក៍មានចំនួនអ្នកតាមដានប្រហាក់ប្រហែលគ្នាដែរ ។ប៉ុន្ដែបូព្រឹក្ស ហៅស្រីនិច្ច ទទួលបានការគាំទ្រច្រើនពីការបំផុសការផលិតMV ដែលបង្ហាញពីប្រាសាទរបស់ខ្មែរទៅកាន់ពិភពលោក។ចំណែកកាលពីថ្ងៃទី២២ ខែ៧ នាងបានលេង១ក្បាច់ទៀតសម្រាប់ត្រៀមចេញMV ថ្មីរបស់នាងនោះគឺការតុបតែងខ្លួនដែលមិនធ្លាប់មានក្នុងអាជីពជាង១០ឆ្នាំនេះតាមរយៈការបិតសក់វែងរបស់នាងជិតឈឹងនៅឃើញតែក្បាលត្រងោលដូចលោកសង្ឃសៅលិញ ប៉ុន្ដែគេជឿរថានោះគ្រាន់តែជាបច្ចេកទេសនៃក្រុមការងាររបស់រៀបចំឲ្យនាងប៉ុណ្ណោះ មិនមែននាងកោសក់មែនទែនឡើយ ។ប្រភពបានឲ្យដឹងថាបទថ្មីរបស់បូព្រឹក្ស នេះក៍ត្រូវចំណាយថវិការផលិតច្រើនដែរ ប៉ុន្ដែស្វាមីនាងលោកងួន ចាន់ដេវីត គាំទ្រពេញទំហ៊ឹងតែម្ដង ក្នុងការធ្វើឲ្យទីផ្សារចម្រៀងរបស់គូស្នេហ៍លោកត្រូវបានគេចាប់អារម្មណ៍ជាថ្មីម្ដងទៀតបន្ទាប់ពីបានសម្រាលកូនប្រុសអាយុជាង១ឆ្នាំកន្លះនេះ ។
គួរកត់សម្គាល់ថាទេព បូព្រឹក្ស មុនមានប្ដីនិងកូននាងមានភាពលេចធ្លោនិងត្រូវបានគេចាប់អារម្មណ៍តាមរយៈការលេងខ្លួនប្លែកៗ និងក្បាច់រាំសាហាវៗ តែសម្លេងនាងមធ្យមប៉ុណ្ណោះ ។ប៉ុន្ដែក្រោយសម្រាលកូនកាលពីថ្ងៃទី១៦ ខែ២ នាងឡើងគីឡូបន្ដិច ហើយព្យាយាមសម្រកទើបវិលមកឆាកតន្រ្ដីវិញកាលពីថ្ងៃទី១២ ខែ៨ បន្ទាប់ពីខានកាន់ក្បាលមីក្រូជិត១០ខែ ។ប្រភពបានឲ្យដឹងថានាងស្រីនិច្ច រិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើឲ្យទីផ្សារចម្រៀងរបស់ខ្លួនប្រែប្រួលជាថ្មី ហើយរឿងនេះអាចទៅរួច ព្រោះតែនាងមានម្ចាស់ស្នេហ៍ជាអ្នកនិពន្ធបទចម្រៀង និងផលិតMV ឲ្យនាង។តែការលេងម៉ូដសក់ត្រងោលរបស់បូព្រឹក្ស នៅMV ថ្មីខាងមុខនេះនឹងធ្វើឲ្យនាងពិតជាអាចធ្វើឲ្យទស្សនិកជនងាកមកចាប់អារម្មណ៍ជាងMV បទ”ទេវរាជ” ឬយ៉ាងណានោះគេនៅមិនទាន់អាចព្យាករណ៍បាននៅឡើយទេ ព្រោះថាមានតារាភាគច្រើនដែលមានស្វាមីនិងកូនហើយ ធ្លាប់តាំងចិត្តដូចនាងដែរ ប៉ុន្ដែចុងក្រោយហាក់នៅទ្រឹងទៅវិញ ព្រោះតែការគាំទ្រមានការប្រែប្រួល ដោយសារតែបច្ចុប្បន្នមានតារាថ្មីៗរះមកព្រោងព្រាតនាំឲ្យចំនួនFan ត្រូវបែកខ្ញែកអស់ ។
ទេព បូព្រឹក្ស ទោះជាពេលនេះមិនទាន់មានបទល្បីខ្លាំងមែន តែអាជីពសិល្បៈរបស់នាង នៅតែអាចរកប្រាក់ចំណូលបានខ្ពស់តាមរយៈការត្រូវប៉ាន់ស្ពតពាណិជ្ជកម្មមួយចំនួនដែលជាកើបលុយដុំទាំងរូបនាងនិងស្វាមី ទើបធ្វើឲ្យគូស្នេហ៍តារា១គូនេះហ៊ឺហាដល់ កំពូល ជិះរយន្ដទំនើបLamborghini និងរស់នៅផ្ទះវីឡារយ៉ាងប្រណិត ។ចំណងស្នេហាស្រីនិច្ច-ដេវីត ជិត៨ឆ្នាំមកនេះ នៅមិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់ទេ បន្ទាប់ពីអ្នកទាំងពីធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំ២០១៩ ។ប៉ុន្ដែអ្វីដែលទស្សនិកជនមើលឃើញពេលនេះគឺគូស្នេហ៍របស់បូព្រឹក្ស លោកដេវីត ស្រលាញ់និងថ្នាក់ថ្នមនាងខ្លាំង រហូតដល់ស្រីនិច្ច ថាចំណុចនោះនាងមានភាពភ្ញាក់ផ្អើលទៀតផង ព្រោះតាំងពីមុនសម្រាលកូនទី១ ម្ចាស់ស្នេហ៍ទុកនាងដូចព្រះនាង ។
មជ្ឈដ្ឋានមហាជនបានលើកឡើងថាការលេងស្ទីលថ្មីដែលគ្មានសក់របស់ទេព បូព្រឹក្ស នេះនឹងធ្វើឲ្យតារាផ្សេងៗទៀត ពិបាកធ្វើតាមនាង ហេតុនេះស្រីនិច្ច នឹងមានសង្ឃឹមប្រសិនបើបទនោះត្រូវចិត្តយុវវ័យ ។អ្វីដែលគួរឲ្យកត់សម្គាល់តាំងពីបូព្រឹក្ស មានស្វាមីនិងកូន១នេះ តារាចម្រៀងផ្នែកយុវវ័យដែលលេងក្បាច់រាំដូចនាងដែរនៅតែមិនទាន់មានម្នាក់ណាអាចវ៉ានាងដាច់បើទោះជាយូរី និងរ៉េត ស៊ូហ្សាណា បានជំនួសតំណែងនាងនៅហង្សមាសទៅហើយក្ដី ៕