Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេ.../ញវៀតណាម ៦០នាក់ ពាក់ព័ន្ធបទល្មើសអនឡាញ

ដេ…/ញវៀតណាម ៦០នាក់ ពាក់ព័ន្ធបទល្មើសអនឡាញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញកម្ពុជា បានបណ្តេញជនជាតិវៀតណាម ចំនួន៦០នាក់ (ស្រី១០នាក់) ចេញពីប្រទេសកម្ពុជា បន្ទាប់ពីរកឃើញថា ក្រុមជនជាតិវៀតណាម ទាំងនោះ មានជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញខុស ច្បាប់ នៅក្នុងប្រទេស។

តាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ថា កាលពីថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុ វត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៦០នាក់ (ស្រី១០នាក់) ពាក់ព័ន្ធបទល្មើសអនឡាញខុសច្បាប់ (Scammed Online) ចេញពីប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា មុនពេលឈានដល់ការបណ្តេញចេញនេះ នាយកដ្ឋានស៊ើប អង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងប្រតិបត្តិកាចុះបង្ក្រាបបទល្មើសអនឡាញខុសច្បាប់ (Scammed Online) ដោយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម សរុបចំនួន៦០នាក់  (ស្រី១០នាក់) និងត្រូវបានបណ្តេញចេញពីព្រះរាជាណា ចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត៕

RELATED ARTICLES