Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោរជ.../ក់ថ្នាំ.../ញៀន.../ឆ្លើយដាក់ ប៉េអឹម ចា.../ប់មេប៉ូលិសគ្រឿងញៀន ៣នាក់

 ចោរជ…/ក់ថ្នាំ…/ញៀន…/ឆ្លើយដាក់ ប៉េអឹម ចា…/ប់មេប៉ូលិសគ្រឿងញៀន ៣នាក់

ខេត្តស្ទឹងត្រែង ៖ កម្លាំងជំនាញអាវុធហត្ថខេត្តស្ទឹងត្រែង បានឃាត់ខ្លួនមេប៉ូលិសការិយាល័យប្រឆាំងគ្រឿង ញៀន ខេត្តស្ទឹងត្រែង ម្នាក់ និងអនុប្រធាន ២នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ព្រមទាំងដកហូតបានវត្ថុតាង ប្រាក់ដុល្លារ ចំនួន៤ម៉ឺនដុល្លារ និងថ្នាំញៀន មួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយពីមានជនសង្ស័យជាចោរនិងចក់គ្រឿងញៀនម្នាក់ បានឆ្លើយដាក់ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវទំនប់បេតុង ភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ពាក់ព័ន្ធទៅនឹងករណីឡោមព័ទ្ធផ្ទះប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ខាងលើនេះ តាមប្រភពព័ត៌មានបានឱ្យដឹងថា យោងទៅតាមចម្លើយសារភាពរបស់ជនសង្ស័យម្នាក់ ក្នុងករណីលួចកាត់ខ្សែភ្លើង និងប្រើប្រាស់គ្រឿងញៀន។

ប្រភពដដែល បន្តថា ចម្លើយសារភាពទាំងនោះ ក៏មានការពាក់ព័ន្ធអនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ចំនួន២នាក់ថែមទៀតផង។ បន្ទាប់ពីការឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀន រួមអនុប្រធានពីរនាក់ទៀត កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បាន បន្តនីតិវិធីក្នុងការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ រយៈពេល៣ថ្ងៃ ដើម្បីចៀសវាងប៉ះពាល់ដល់កិត្តិយស។

ក្រោយការស៊ើបអង្កេតកម្លាំងកងរាជអាវុធហត្ថ បានសម្រេចបញ្ជូនប្រធានការិយាល័យប្រឆាំងគ្រឿងញៀន និងអនុប្រធានការិយាល័យ ចំនួន២រូបទៀត ទៅតុលាការ ហើយព្រះរាជអាជ្ញា បានចោទប្រកាន់ និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ ហើយក៏ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួននៅពន្ធនាគារ។

លោកអូត ស៊ីវត្ថា ស្នងនគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ថា “នេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើង ដែលវាប្រើប្រាស់គ្រឿងញៀនទេ បើភស្តុតាងពិត មិនពិត អាហ្នឹងអត់ទាន់មានទេ អញ្ចឹងបើមានភ័ស្តុតាងពិត អាហ្នឹងធ្វើតាមច្បាប់ចុះ មានតែប៉ុនហ្នឹងទេ”។

លោកឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញា និងចៅក្រម បានចោទប្រកាន់ និងចេញដីកាឃុំខ្លួនរួច ហើយ។

ចំណែកវត្ថុតាងរឹបអូសបាន រួមមាន ១-ប្រាក់ដុល្លារសុទ្ធ ចំនួន៤ម៉ឺនដុល្លារ។ ២-ប្រាក់ដុល្លារក្លែងក្លាយ (លុយសែន) ចំនួន ១៧៨ ១០០ដុល្លារ។ ៣-គ្រឿងញៀន ចំនួន ៣,១៧ក្រាម។ ៤-ទូរស័ព្ទដៃ ៥គ្រឿង។ ៥-រថយន្តម៉ាកហាយឡែនដឺរ ១គ្រឿង និង៦-អាវុធខ្លី ១ដើម ព្រមទាំងគ្រាប់ ៣៤គ្រាប់៕

RELATED ARTICLES