ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានហៅរដ្ឋសភាកម្ពុជា ថាជា រដ្ឋសភាទីងមោងរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងតែគិតគូររៀបចំច្បាប់ថ្មីមួយ ក្នុង បំណងចង់រំលាយគណបក្សសង្គ្រោះជាតិ ដោយ យករូបលោកធ្វើជាលេស។ ជាមួយគ្នានេះ នៅ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី បានចុះហត្ថលេខាលើលិខិតលាលែង ពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ និងពី សមាជិកភាពគណបក្សប្រឆាំង នេះ។
លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “រដ្ឋសភាទីងមោងរបស់គណ- បក្សប្រជាជនកម្ពុជា កំពុងតែគិតគូររៀបចំច្បាប់ ថ្មីមួយ ដែលមានបំណងចង់រំលាយគណបក្ស សង្គ្រោះជាតិ ដោយយករូបខ្ញុំធ្វើជាលេស។
ច្បាប់នេះ នឹងរៀបចំឱ្យមានប្រព័ន្ធបក្ស តែមួយឡើងវិញ ដូចកាលពីសម័យកុម្មុយនីស្ត។ គេកំពុងតែតុបតែងច្បាប់នេះដោយសំដៅមក លើរូបខ្ញុំក្នុងឋានៈខ្ញុំជាប្រធានគណបក្សសង្គ្រោះ- ជាតិ ដោយសារតែគណបក្សសង្គ្រោះជាតិ ជា គណបក្សប្រឆាំងតែមួយគត់ ដែលមានតំណាង- រាស្ត្រជាប់ឆ្នោតក្នុងរដ្ឋសភា ហើយដែលជា គណបក្សតែមួយគត់ ដែលអាចប្រកួតឈ្នះគណ- បក្សប្រជាជនកម្ពុជា បើមានការបោះឆ្នោត ត្រឹមត្រូវ។ តែច្បាប់តុបតែងឡើងដើម្បីគ្រាន់- តែដកហូតតួនាទីពី សម រង្ស៊ី នេះ នឹងមិនមាន ឥទ្ធិពលអ្វីទេក្នុងឆាកនយោបាយនៃប្រទេស កម្ពុជា។ ទោះជាខ្ញុំលះបង់រាល់តួនាទីរបស់ខ្ញុំ ក្នុងជួរគណបក្សក៏ដោយ ក៏ខ្ញុំនៅតែជានិមិត្តរូប តំណាងឱ្យទឹកចិត្តប្រជារាស្ត្រដែលប្រឆាំងរបប ផ្តាច់ការ និងពុករលួយសព្វថ្ងៃ។ ចំណុចនេះហើយ ដែលមានសារសំខាន់ក្នុងការកំណត់ទិសនយោ- បាយ ក្នុងចិត្តរបស់ប្រជារាស្ត្រខ្មែរ”។
គួរបញ្ជាក់ថា ការបញ្ចោញសារប្រតិកម្ម របស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ- ជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យ រដ្ឋសភា លោកឡេង ប៉េងឡុង បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ថា សំណើវិសោធនកម្មច្បាប់ស្តី ពីគណបក្សនយោបាយ ដែលជាការចង់បាន របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជូន ទៅដល់ដៃរដ្ឋសភាហើយ ដោយមានតំណាង- រាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦០រូប បានចុះហត្ថលេខា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ថា សំណើ វិសោនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ពិតជាបានបញ្ជូនទៅដល់រដ្ឋសភាមែនហើយ នៅសប្តាហ៍ក្រោយនេះ គណៈកម្មាធិការអចិ- ន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា នឹងបើកកិច្ចប្រជុំពិភាក្សា និងអនុម័តដាក់បញ្ចូលក្នុងរបៀបវារៈ សម្រាប់ សម័យប្រជុំសភាវិសាមញ្ញ ដើម្បីពិភាក្សា និង អនុម័តវិសោធនកម្មច្បាប់នេះ នៅចុងខែកុម្ភៈ ឆ្នាំ២០១៧។
លោកសុខ ឥសាន មានប្រសាសន៍ថា “ ឥឡូវនេះ ចូលដល់រដ្ឋសភាហើយ គណៈកម្មា- ធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំសប្តាហ៍ក្រោយ ហើយច្បាប់នេះ បើតាមខ្ញុំមើលល្បឿន គឺថា អាចនឹងចុងខែ២ (កុម្ភៈ) នេះ នឹងធ្វើការអនុម័ត ដោយស្របច្បាប់ តាមសំឡេង៥០ភាគរយ បូក១ មិនមានបញ្ហាអីស្មុគស្មាញទេ អានេះហើយ វា បង្ហាញនូវភាពនៃកម្លាំងរបស់គណបក្សសំឡេង ភាគច្រើននៅក្នុងរដ្ឋសភា ដែលជាគណបក្ស ឈ្នះឆ្នោត មិនអាចឱ្យគណបក្សចាញ់ឆ្នោតហ្នឹង យកគណបក្សឈ្នះឆ្នោតធ្វើជាចំណាប់ខ្មាំងបាន ទេ ធ្វើតាមអំពើចិត្ត ល្មើសច្បាប់នោះទេ”។
ទោះជាយ៉ាងណា លោកសុខ ឥសាន បាន បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្ស នយោបាយ គ្រាន់តែជាការធ្វើយ៉ាងម៉េចបំពេញ បន្ថែមឱ្យច្បាប់នេះមានសុពលភាពអនុវត្តស្រប តាមសភាពការណ៍ថ្មី ដោយមិនមានចេតនាដាក់ កំហុសបន្ទច់បង្អាក់ទៅលើជនណា ឬគណបក្ស ណាមួយនោះទេ។ ដូច្នេះគណបក្សមិនចាប់អារម្មណ៍ ទៅនឹងលោកសម រង្ស៊ី ដែលហៅរដ្ឋសភាទីងមោង នោះទេ ព្រោះជារឿងដដែលរបស់លោកសម រង្ស៊ី ក្នុងនាមជាទណ្ឌិតម្នាក់។ ប៉ុន្តែចំពោះការ ដែល លោកសម រង្ស៊ី លើកឡើងថា ច្បាប់នេះ តាក់តែងឡើង គ្រាន់តែដើម្បីដកហូតតួនាទីពី លោកនោះ លោកសុខ ឥសាន សុំបញ្ជាក់ថា មិនមែនដកហូតតួនាទីទេ គឺបញ្ចប់ជីវិតនយោ- បាយរបស់លោកសម រង្ស៊ី តែម្តង ហើយនៅ ពេលឮថា មានវិសោធនកម្មច្បាប់ ស្តីពីគណ- បក្សនយោបាយនេះ ធ្វើឱ្យលោកសម រង្ស៊ី ប្រកាច់ ដកចង្កាមាន់ ព្រោះជិតដាច់ខ្យល់បញ្ចប់ជីវិត នយោបាយ។
លោកសុខ ឥសាន មានប្រសាសន៍ថា “វា ជារឿងចម្លែកអី ហើយគួរឱ្យភ្ញាក់ផ្អើលទេ ពីព្រោះសម រង្ស៊ី និយាយបញ្ហានេះតាំងពីដើម មក គាត់និយាយថា ជារដ្ឋសភាមិនគ្រប់ទឹក ជារដ្ឋសភាអាយ៉ង ជារដ្ឋសភាផ្តាច់ការអីផ្សេងៗ អាហ្នឹងកន្លងទៅនេះ វាមិនមានរឿងអីប្លែកនៅ ពេលដែលគាត់និយាយពេលនេះទេ។ ទី២ សម រង្ស៊ី មានការព្រួយបារម្ភខ្លាំងណាស់ អំពីអនាគត ជីវិតនយោបាយខ្លួន បើសិនណាជាច្បាប់ស្តីពី គណបក្សនយោបាយត្រូវបានធ្វើវិសោធនកម្ម នាពេលដ៏ខ្លីខាងមុខនេះ។ អ៊ីចឹងទេគាត់ដឹងខ្លួន រួចហើយ មនុស្សដែលដឹងខ្លួនរួចហើយ កំពុង តែដកចង្កាមាន់ហើយ អាហ្នឹងគឺថា អ្នកខ្លះមិន បានភាវនាទេ គិតតែភ័យព្រួយបារម្ភ ហើយនិង ប្រកាច់ប៉ះគេប៉ះឯង ដោយមិនមានការទទួល ខុសត្រូវ អានេះវាប្រៀបបានដូច្នេះ អ៊ីចឹងគឺថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស មានសិទ្ធិដឹកនាំផ្តាច់មុខតាមឆន្ទៈប្រជាពលរដ្ឋ ដូច្នេះហើយគឺថា មិនមានបញ្ហាអីត្រូវស្ទាក់ស្ទើរ ក្នុងការធ្វើវិសោធនកម្មច្បាប់នេះទេ ហើយក៏ វាស្របតាមបរិបទនៃសភាពការណ៍ថ្មី ពីព្រោះ ច្បាប់ហ្នឹងត្រូវបានអនុវត្តហ្នឹងតាំងពី២០ឆ្នាំមក ហើយ។ អ៊ីចឹងទេនៅលើពិភពលោក គ្មាន ប្រទេសណាដែលឱ្យទណ្ឌិត ដែលមិនមានសិទ្ធិ ពលរដ្ឋហ្នឹងទៅធ្វើប្រធានគណបក្សទេ រកមើល ចុះទូទាំងពិភពលោក។ អ៊ីចឹងទេ ពេលដែល ច្បាប់ហ្នឹងចេញហើយ គឺថា អ្នកណាជាទណ្ឌិត ត្រូវតែបាត់សិទ្ធិជាប្រធានបក្សហើយ។ ឥឡូវ នេះហើយជាសន្លឹកបៀចុងក្រោយរបស់សម រង្ស៊ី ដែលត្រូវកម្ទេចចោលហើយ។ អ៊ីចឹងទេ គាត់ មានការព្រួយបារម្ភពីអនាគតរបស់គាត់ខ្លាំង ណាស់។ ដូច្នេះហើយ យើងឃើញថា មិនមែន ជារឿងគំនុំគុំកួនគាត់ទេ ដោយគណបក្សនិង គណបក្សទាស់គ្នាទេ តែធាតុពិត គាត់ទាស់ ដោយសារគាត់ប្រព្រឹត្តល្មើសទៅបរិហារកេរ្តិ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ហើយ ទទួលរងបណ្តឹងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជារឿងបុគ្គលនិងបុគ្គលទេ ហើយ ចំពោះការដែលគាត់ប៉ាន់ស្មានថា គណបក្ស ប្រជាជន ចង់រំលាយគណបក្សគាត់ហ្នឹង ក៏អត់ ដែរទេ លើកលែងតែច្បាប់ចូលជាធរមាន ហើយ គណបក្សណាក៏ដោយ ក្នុងចំណោម៧១ គណ- បក្ស ដែលមានអត្ថិភាពនៅក្នុងកម្ពុជាយើង តែ ល្មើសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយ”។
លោកសុខ ឥសាន មានប្រសាសន៍បន្តថា “អត់មានតាក់តែងឡើងទេ ធ្វើដើម្បីផ្តាច់ជីវិត នយោបាយលោកសម រង្ស៊ីតែម្តង និយាយឱ្យចំ ពីព្រោះដូចខ្ញុំជម្រាបខាងដើមអ៊ីចឹងថា មិនដែល មានប្រទេសណាគេឱ្យយកទណ្ឌិតមកឱ្យធ្វើ ប្រធានគណបក្សនយោបាយ ប្រកួតប្រជែងនៅ ក្នុងសង្គមប្រជាធិបតេយ្យរបស់គេទេ។ អ៊ីចឹង បើអត់សម រង្ស៊ី មួយ ប្រជាជន១៥លាននាក់ ក៏អាចរស់បានដែរ កុំឱ្យសម រង្ស៊ី ប្រមាថមើល- ងាយប្រជាពលរដ្ឋទូទាំងប្រទេសពេក បើអត់ ខ្លួនមួយ គេងាប់អស់វាយ៉ាងម៉េច? អាហ្នឹងវា អត់ត្រូវទេ។ គ្រាន់តែដឹងខ្លួនថា យើងជាកោ- សិកាដ៏តូចមួយនៅក្នុងសង្គមកម្ពុជា មួយភាគ ១៥លាននាក់។ អ៊ីចឹងសុំកុំឱ្យប្រមាថមើលងាយ ប្រជាជនកម្ពុជា ថាអត់ពីខ្លួនមួយ គេរស់មិន បាន”។
ជាមួយគ្នានោះដែរ លោកឈាង វុន អ្នក- នាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅរដ្ឋសភា និងជាប្រធានគណៈកម្មការទី៥ នៃ រដ្ឋសភា បានបញ្ជាក់ថា មិនចាំបាច់យកបញ្ហា របស់លោកសម រង្ស៊ី មកធ្វើវិភាគទេ ព្រោះថា លោកសម រង្ស៊ី បានក្លាយជាទណ្ឌិតទៅហើយ។
លោកឈាង វុន មានប្រសាសន៍ថា “ខ្ញុំ គិតថាមិនគួរយកសម្តីទណ្ឌិតមកធ្វើវិភាគទេ គាត់ជាទណ្ឌិត ហើយគាត់បាត់សិទ្ធិពលរដ្ឋមួយ ចំនួនធំហើយ។ បើគាត់ជាទណ្ឌិត មិនបាច់វិភាគ ទេ អាហ្នឹងដូចយើងខំនាំគ្នាយកឈើពុកមកធ្វើ ផ្ទះ ហើយកៀងគរគ្នាធ្វើផ្ទះ ដូចអត់មានន័យ ហើយ ចំពោះខ្ញុំៗគិតថាអ៊ីចឹង ព្រោះគាត់ ជាប់ជាទណ្ឌិតហើយ តើធ្វើអីទៀតកើត? បើ នៅពេលដែលគាត់បំពេញទោសរបស់គាត់ អនុវត្ត ទោសរបស់គាត់រួចហើយៗស្តារនីតិសម្បទាឡើង វិញរួចហើយ ចប់គ្រប់ទៅ អាហ្នឹងបានយើងយក មកនិយាយកើត តែឥឡូវអត់មានអីត្រូវនិយាយ គាត់ចង់និយាយអីនិយាយទៅ ព្រោះខ្ញុំយល់ថា ការនិយាយរបស់គាត់ហ្នឹង វាអត់សមហេតុ សមផល គាត់ជាទណ្ឌិត”។
ជាដំណឹងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីបាន សរសេរសារប្រតិកម្មពាក់ព័ន្ធវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយខាងលើរួចមក លោក សម រង្ស៊ី ទំនងជាដឹងខ្លួនច្បាស់ថា នៅពេល វិសោធនកម្មច្បាប់នោះ ត្រូវបានរដ្ឋសភា អនុម័ត នៅពេលដ៏ឆាប់ខាងមុខនេះ លោកនឹងអស់សិទ្ធិ ធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ទើបនៅ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ លោកថា “គ្រប់កាលៈទេសៈខ្ញុំនៅតែរក្សាឧត្តម គិតសង្គ្រោះជាតិ ជានិច្ច ក្នុងបេះដូងរបស់ខ្ញុំ” ហើយលោកក៏បានសរសេរលិខិតលាលែងពី តំណែងប្រធានគណបក្សសង្គ្រោះជាតិ និងពី សមាជិកភាពគណបក្សសង្គ្រោះជាតិ និងបញ្ជាក់ ថា ដោយសារមូលហេតុផ្ទាល់ខ្លួន។
លិខិតលាលែងពីតំណែងប្រធានគណបក្ស សង្គ្រោះជាតិ របស់លោកសម រង្ស៊ី ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានខ្លឹមសារ ទាំងស្រុងដូចខាងក្រោម ៖
ខ្ញុំ សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ- ជាតិ សូមជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកគណបក្សសង្គ្រោះ- ជាតិ
កម្មវត្ថុ ៖ ការជូនដំណឹង ស្តីពីការលាលែង របស់ខ្ញុំ ពីតំណែងជាប្រធានគណបក្ស និងពី សមាជិកភាពគណបក្សសង្គ្រោះជាតិ ដោយសារ មូលហេតុផ្ទាល់ខ្លួន។
អាស្រ័យដូចបានជម្រាបជូន ក្នុងកម្មវត្ថុ ខាងលើ ខ្ញុំសូមឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកគណបក្សសង្គ្រោះ- ជាតិ មេត្តាជ្រាបជាព័ត៌មាន អំពីសេចក្តីសម្រេច របស់ខ្ញុំ ហើយចាត់ទុកថា សេចក្តីសម្រេចនេះ ចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំ នេះតទៅ។
សូមគណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈ- កម្មាធិការនាយក ព្រមទាំងអតីតសហការី ទាំងអស់ ក្នុងជួរគណបក្សសង្គ្រោះជាតិ ទទួល នូវការរាប់អានដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ…។
គួរឱ្យកត់សម្គាល់ផងដែរថា ស្របពេល ដែលរដ្ឋសភា គ្រោងបើកកិច្ចប្រជុំពាក់ព័ន្ធ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនោះ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បាន ចេញសេចក្តីសម្រេចនិរាករណ៍សេចក្តីប្រកាស ស្តីពីការទទួលស្គាល់ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំតំណាង- រាស្ត្រនៃគណបក្សសង្គ្រោះជាតិ និងការទទួល ស្គាល់ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ផង ដែរ។
យោងតាមសេចក្តីសម្រេចរបស់ប្រធាន រដ្ឋសភា ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយសម្តេចហេង សំរិន ស្តី ពីនិរាករណ៍សេចក្តីប្រកាសលេខ០២២ រ.ស ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦, សេចក្តីប្រកាស លេខ១២០រ.ស ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ និងសេចក្តីសម្រេចលេខ០៤០ រ.ស នីតិ ចុះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ បានបញ្ជាក់ថា ៖
ប្រការ១-ត្រូវបាននិរាករណ៍សេចក្តីប្រកាស លេខ០២២ រ.ស ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ស្តីពីការទទួលស្គាល់ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃ គណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំតំណាង- រាស្ត្រគណបក្សសង្គ្រោះជាតិ និងការទទួលស្គាល់ ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។
ប្រការ២-ត្រូវបាននិរាករណ៍សេចក្តីប្រកាស លេខ១២០ រ.ស ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការទទួលស្គាល់ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ និងការទទួលស្គាល់ ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។
ប្រការ៣-ត្រូវបាននិរាករណ៍សេចក្តីសម្រេច លេខ០៤០ រ.ស នីតិ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៦ ស្តីពីការផ្តល់មធ្យោបាយជូនថ្នាក់ដឹកនាំ តំណាងរាស្ត្រនៃគណបក្សនយោបាយដែលមាន អាសនៈក្នុងរដ្ឋសភា”។
គួរបញ្ជាក់ដែរថា ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ខាងលើនេះ បន្ទាប់ពីបានចេញសេចក្តីសម្រេច ប្រកាសឱ្យប្រើវិសោធនកម្មជំពូកទី១២ថ្មី ប្រការ ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែល សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ បានអនុម័តកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ និងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តី សម្រេចទទួលស្គាល់វិសោធនកម្មនេះថា ស្រប នឹងរដ្ឋធម្មនុញ្ញ និងបិទផ្លូវតវ៉ា កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៧៕ កុលបុត្រ