Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងឲ្យពលរដ្ឋត្រៀមបង្កា.../រទឹកជំ.../នន់

រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងឲ្យពលរដ្ឋត្រៀមបង្កា…/រទឹកជំ…/នន់

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានជូនដំណឹង ឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្ទឹងត្រែង ពិសេសអ្នករស់នៅនិងប្រកបមុខរបរនេសាទតាមដងទន្លេ និងតំបន់ងាយរងគ្រោះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមបង្ការទឹកជំនន់។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពីការត្រៀមបង្ការទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង មានខ្លឹមសារទាំងស្រុងថា «ទាំងស្រុងដោយផ្អែកលើស្ថានភាពកម្ពស់ទឹកនៃទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក មានការកើនឡើងជាលំដាប់ ដោយសារជំនន់ទឹកភ្លៀង ដែលបន្តធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃកន្លងមកនេះ អាចនឹងឈានទៅបង្កឱ្យមានគ្រោះទឹកជំនន់ ប៉ះពាល់ដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ និងក្រុង ស្រុក មួយចំនួន។ ដូច្នេះដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ និងត្រៀមលក្ខណៈក្នុងការបង្ការ ឆ្លើយតបនិងដោះស្រាយបានទាន់ពេលវេលាពីផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់នេះ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ទាំងអស់ ជាពិសេស បងប្អូនដែលរស់នៅនិងប្រកបមុខរបរនេសាទតាមដងទន្លេ និងតំបន់ងាយរងគ្រោះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមប្រាមកូនចៅតូចៗ កុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់សម្ភារៈនិងឯកសារសំខាន់ៗ ឱ្យបានត្រឹមត្រូវ តាមដានជាប្រចាំ អំពីស្ថាន ភាពទឹកជំនន់ និងការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្វែងរកទីទួលសុវត្ថិភាពដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងត្រូវរាយការណ៍ជាបន្ទាន់ ក្នុងករណីទទួលរងការលិចលង់ណាមួយកើតឡើង។

ទន្ទឹមនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំសកម្មភាពត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេស ត្រៀមរៀបចំទីទួលសុវត្ថិភាពសមស្រប សម្ភារៈបរិក្ខារ និងមធ្យោបាយចាំបាច់នានា ក្នុងការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះទឹកជំនន់កើតឡើង និងត្រូវធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាអនាម័យសុខភាព ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ដែលងាយកើតមានឡើងបណ្តាលមកពីទឹក។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់»៕

RELATED ARTICLES