ភ្នំពេញ៖បើទោះជាស្រីស្អាតសឹម ស្រីនិច្ច និងប្រុសរូបសង្ហារលោកសុខ សាន់នី មិនទាន់ហ៊ានសារភាពស្នេហ៍ជាសាធារណៈក្ដី តែពេលនេះតារាទាំងពីរកំពុងតែចាប់ដៃគ្នាសាសងបេះដូងរលូនទៅមុខគ្មានឧបសគ្គឡើយ បន្ទាប់ ពីពួកគេបានចេញទៅដើរលេងជាមួយគ្នានៅថៃ ១ប្រាវកាលពីខែមីនា ។អ្វីដែលគួរឲ្យកត់សម្គាល់នោះនៅថ្ងៃទី២៤ កក្កដា ស្រីស្រស់ស្រីនិច្ច បានពិសោធន៍ស្នេហ៍លោកសាន់នី មួយក្បាច់ទៀតនោះគឺនាងវាចាថានាងមិនហៅខ្លួនឯងថាជានារីដែលគ្មានសំណាង នៅពេលដែលនាងមិនបានក្ដីស្រលាញ់ និងភាពស្មោះត្រង់ឲ្យទៅគេទេ ។
ប៉ុន្ដែនាងបានហៅខ្លួនឯងថាជាមនុស្សមានសំណាងដែលជួបមនុស្សមិនមានក្ដីស្រលាញ់ពិតប្រាកដឲ្យនាងក្នុង រយៈពេលខ្លី មិនមែនពេញមួយជីវិត។ស្រីនិច្ច បន្ថែមថាក្ដីសុខពិតប្រាកដរបស់នាងគឺធ្វើខ្លួនឲ្យពេញទី ឲ្យតែមិនប៉ះពាល់អ្នកដ៍ទៃ ហើយត្រូវមានមេត្តា និងសុជីវធ័មចំពោះគ្នា…។ភ្លាមៗនោះគេឃើញបុរសដែលគេសង្ស័យថាជាគូស្នេហ៍ថ្មីរបស់នាងពិធីករលោកសុខ សាន់នី សរសើរស្រីនិច្ច ថាពាក្យដែលនាងនិយាយគឺជាអ្វីដែលលោកចង់និយាយទាំងអស់…។ស្រីនិច្ច ហៅលោកសាន់នី ថា”បង” ខណៈដែលលោកសាន់នី ហៅនាងថាជា”អូន “មើលទៅទោះជាមិនចាំបាច់សារភាពថាស្រលាញ់គ្នា ក៍ផ្អែមល្ហែមនិងស្អិតល្មូតដូចស្កតាំងម៉ែទៅហើយ ដូចគ្នាប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង ។អ្នកខ្លះថាស្រីនិច្ច មានសំណាង ព្រោះរកបានសង្សារថ្មីជាប្រុសស្អាតរូបសង្ហារហើយចេះថ្នាក់ថ្នមចិត្តនាងគ្រប់វិនាទីទៀតផង ប៉ុន្ដែខ្លះបែជាថារូបសម្រស់ដ៍គួរឲ្យក្នក់ខ្នាញ់របស់ស្រីនិច្ច គួរតែនាងមានសំណាងជាងនេះដែលមានគូស្នេហ៍ជាសេដ្ឋីហើយនាងក្លាយទៅជាជំទាវ ដើរតែចាយលុយមិនចេះអស់ទើបសម… ។តែស្រីនិច្ច ថានាងមិនត្រូវការស្នេហាក្លែងក្លាយទេ នាងចង់ច្បាស់លាស់ ហើយការអត្ថាធិប្បាយរបស់នាងខាងលើអាចជាសញ្ញាមួយបញ្ជាក់ថានាងនៅនឹកស្ដាយពេលវេលាដែលខំបានចំណាយជាមួយសង្សារចាស់ជាអ្នកជំនួញវិស័យអចលនទ្រព្យនោះខាតពេលវេលាឥតប្រយោជន៍ តែសំណាងនាងដឹងខ្លួនទាន់ថាជាស្នេហាក្លែងក្លាយ ទើបធ្វើឲ្យនាងមិនដែលបង្ហាញទុក្ខសោកព្រោះស្នេហាតាមរយៈការបង្ហូរទឹកនេត្រានៅលើបណ្ដាញសង្គមម្ដងណាឡើយ ។
សឹម ស្រីនិច្ច មានជម្រើសស្នេហ៍ច្រើន ព្រោះសម្រស់នៅខាងក្រៅផូផង់ជាងនៅក្នុងឆាកទៅទៀត តែក្រោយបរាជ័យស្នេហ៍ដំបូង បុរសដែលនាងទុកចិត្តជាងគេគឺជាលោកសាន់នី ទៅវិញ ។ប្រភពបានឲ្យដឹងថាទោះជាស្រីនិច្ច និងលោកសាន់នី កំពុងតែឈានទៅរកតំណាក់កាលចិត្ត១ ថ្លើម១ មែន ប៉ុន្ដែគេមិនទាន់អាចជឿរជាក់ថា១០០% នឹងគ្មានការប្រែប្រួលនោះទេ ដោយសារតែកន្លងមកប្រុសស្អាតរូបនេះច្រើនតែបង្ហាញភាពស្និតស្នេហ៍ជាមួយតារាស្រីស្អាតជាច្រើនដួងមកហើយ តែបាន១ឆាវ ក៍ស្ងាត់ទៅវិញ ហេតុនេះបើស្រីនិច្ច មិនប្រញ៉ាប់សារភាពស្នេហ៍ទេ អាចនឹងប្រឈមហានិភ័យជាមិនខាន ។
គួរបញ្ជាក់ថាសឹម ស្រីនិច្ច ជាតារាសម្ដែងលេចធ្លោម្នាក់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយភាពយន្ដដែលនាងកំពុងតំណើរការថតមិនទាន់ថតចប់នោះគឺរឿង”អប្សរា មហាអង្គរ” ដែលរូបនាងចាត់ទុកថាជារឿងដ៍ធំបំផុតក្នុងអាជីពទៀតផង។ស្រីនិច្ច ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចាប់ពីពេលនេះតទៅអ្វីដែលត្រូវគិតនោះគឺនាងពង្រឹងការងារសិល្បៈ និងប្រឹងរកលុយ ។ចំពោះរឿងស្នេហាជាមួយលោកសាន់នី នាងបែជានិយាយថាមិនគួរ ណាត្រូវសួរ និងបកស្រាយនៅពេលនេះទៅវិញ ។
Fan រងចាំមើលថាតើសឹម ស្រីនិច្ច ត្រូវការពិសោធន៍ស្នេហាប៉ុន្មានខែទៀតជាមួយប្រុសរូបសង្ហារ ទើបព្រមលាតត្រដាងស្នេហ៍ ខណៈដែលក្រោយនាងកៀកកើយពិធីកររូបនេះត្រឹមតែមួយរយៈពេលខ្លីសោះធ្វើឲ្យប្រុសៗទ្រព្យស្ដុកមិនតិចទេដែលលួចស្នេហានាងបានត្រឹមខកចិត្ត ព្រោះ”ស្នេហ៍ មិនឈ្នះស្និត “។ប៉ុន្ដែយ៉ាងណាគេចាំមើលថាស្រីនិច្ច ពិតជាក្លាយទៅជាអនាគតភរិយាលោកសុខ សាន់នី មែន ឬនាងគ្រាន់តែDrama ដើម្បីបញ្ឈឺអតីតគូស្នេហ៍ ?