Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កិបលុយលក់សាំង ១ម៉ឺនដុល្លារ ចា.../ក់បាល់ចា.../ញ់អស់ ខ្នោះ

 កិបលុយលក់សាំង ១ម៉ឺនដុល្លារ ចា…/ក់បាល់ចា…/ញ់អស់ ខ្នោះ

ខេត្តកណ្តាល ៖ បុគ្គលិកក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈ Total ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ឃាត់ ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពបន្លំកិបកេងលុយក្រុមហ៊ុនអស់ជាង ១ម៉ឺនដុល្លារ យកទៅចាក់ភ្នាល់បាល់ រហូត ដល់ចាញ់អស់ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណាំ ប៊ុនរ៉ុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅស្ថានីយប្រេងឥន្ធនៈ Total ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ ចំពោះសម្ភារៈដកហូត ទូរស័ព្ទ ១គ្រឿងម៉ាក iPhone X-Max ពណ៌ខ្មៅ។ ចំណែកជនរងគ្រោះមានឈ្មោះសេង សិរីរតនៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជំនួយការប្រធានក្រុមហ៊ុន មានលំនៅ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីដើមខែមីនា ឆ្នាំ២០២៤ ជនសង្ស័យបានចូលមកធ្វើការងារនៅក្នុងក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈ Total ដែលមានទីតាំងស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយធ្វើក្នុងតួនាទីជាអ្នកគ្រប់គ្រង ហើយចាប់ពីចូល បម្រើការងាររហូតមកដល់ខែមិថុនា ឆ្នាំ២០២៤ ជនសង្ស័យបានកិបកេងប្រាក់របស់ក្រុមហ៊ុន ដោយវេរប្រាក់ដែលលក់បានប្រចាំថ្ងៃ អត់ទៀងទាត់ ជូនក្រុមហ៊ុន និងដកប្រាក់របស់ក្រុមហ៊ុន ក្នុងមួយថ្ងៃពី៥០០ដុល្លារ ទៅ ១០០០ដុល្លារ។ ដោយមានការសង្ស័យ ម្ចាស់ក្រុមហ៊ុនបានឱ្យខាង គណនេយ្យ តេទូរស័ព្ទសួរជនសង្ស័យពីប្រាក់របស់ក្រុមហ៊ុន ហើយជនសង្ស័យតែងតែយកលេសដោះសា។

លុះដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ខាងក្រុមហ៊ុនបានឱ្យតំណាងចុះមកទូទាត់បញ្ជីជាមួយជនសង្ស័យទើបដឹងថា ជនសង្ស័យបាន កិបកេងប្រាក់របស់ក្រុមហ៊ុនអស់ចំនួន ១១ ១៣២ដុល្លារ និងប្រាក់រៀលចំនួន៧១លានរៀលថែមទៀត។ ក្រោយពីបូកបញ្ជីទូទាត់បញ្ជីដឹងថាជន សង្ស័យបានកិបកេងប្រាក់របស់ក្រុមហ៊ុន ទើបខាងក្រុមហ៊ុន បាននាំជនសង្ស័យមកប្រគល់ជូនសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកិបកេងប្រាក់របស់ក្រុមហ៊ុនប្រាកដមែន ដោយបានយកប្រាក់ទាំងនោះទៅចាក់ភ្នាល់បាល់តាមរយៈ App។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES