Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូស្នេហ៍.../ចោរ លួ.../ចកាបូបចិន ប៉ូលិសចាប់វ៉ៃ.../ខ្នោះ

គូស្នេហ៍…/ចោរ លួ…/ចកាបូបចិន ប៉ូលិសចាប់វ៉ៃ…/ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ២នាក់ ជាគូស្នេហ៍ បានធ្វើសកម្មភាពលួចកាបូបរបស់ជនជាតិចិនម្នាក់ នៅក្នុងផ្សារទំនើបអ៊ីអន រួចព្យាយាមរត់គេចសម្ងំលាក់ខ្លួនបាន២ថ្ងៃ ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនបានទាំងគូ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចកាបូបនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្នុងផ្សារទំនើបអ៊ីអន២ តាមផ្លូវ១០០៣ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លុះមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់។

គូស្នេហ៍ជាចោរលួចកាបូប ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះគង់ ចាន់ស្រីណេត ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិន ពិតប្រាកដ (ជាជនដៃដល់) និងទី២-ឈ្មោះឆេង រតនា ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកដឹកជញ្ជូន (ជាអ្នកសមគំនិត)។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅបន្ទប់ជួលផ្លូវលេខ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ មានឈ្មោះឆោ អ៊ីថឹង ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងផ្សារទំនើបអ៊ីអន២ តាម ផ្លូវ១០០៣ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីលួចកាបូបស្ពាយរបស់ជន ជាតិចិន ឈ្មោះឆោ អ៊ីថឹង ខណៈពេលដែលជនរងគ្រោះបានទុកកាបូបនៅលើរទេះរុញ។ បន្ទាប់ពីបាត់កាបូប ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

ប្រភពដដែល បន្តថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក អ៊ី សុខហ៊ី កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ បានសហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យប្រុស-ស្រី ២នាក់ខាងលើ នៅក្នុងបន្ទប់ជួលសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ព្រមទាំងដកហូតបានកាបូប ប្រគល់ឲ្យជនរងគ្រោះវិញ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀចបំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES