Sunday, November 24, 2024
Homeនយោបាយលោក​កឹម សុខា ថា​អាណត្តិ​ក្រាយ ឈប់ត​ទឹក​ឱ្យគូ​ប្រកួត

លោក​កឹម សុខា ថា​អាណត្តិ​ក្រាយ ឈប់ត​ទឹក​ឱ្យគូ​ប្រកួត

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រាះជាតិ លោកកឹម សុខា បានប្រកាសថា ចាប់ពី អាណត្តិទី៦ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខនេះទៅ គណបក្ស ប្រឆាំងរបស់លោក នឹងមិនតទីឱ្យបក្សកាន់ អំណាចដែលជាគូប្រកួតក្នុងការបោះឆ្នោតនោះ ទៀតទេ ដោយត្រូវផ្តោតលើការដណ្តើមជ័យ- ជម្នះនៅតាមខេត្ត ដែលមានតែអាសនៈតែ១ ដើម្បីឈានទៅដឹកនាំប្រទេស និងដើម្បីបំពេញ បំណងពលរដ្ឋម្ចាស់ឆ្នោត ដែលចង់បានការ ផ្លាស់ប្តូរ។

លោកកឹម សុខា បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “ចាប់ពីអាណត្តិនេះតទៅ ខ្ញុំសូម ឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិយើង ទាំង ថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ យកចិត្តទុកដាក់ ឱ្យបានខ្លាំងចំពោះខេត្ត ដែលមាន១អាសនៈ តំណាងរាស្ត្រទាំង៨ខេត្តនោះ។

ដោយខ្ញុំសង្កេតឃើញថា កាលពីអាណត្តិ មុនៗ យើងហាក់បីដូចជា តទីឱ្យគូប្រកួតរបស់ យើង ដោយយើងមិនបានយកចិត្តទុកដាក់ខ្លាំង ចំពោះខេត្តដែលមាន១អាសនៈតំណាងរាស្ត្រ។

ខ្ញុំជឿជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ នៅខេត្តទាំងនោះ កំពុងតែមានការឈឺចាប់ ដោយភាពអយុត្តិធម៌ និងភាពក្រីក្រ ហើយចង់ ឱ្យមានការផ្លាស់ប្តូរណាស់”។

សំណេរខាងលើនេះ គឺជាខ្លឹមសារដែល លោកកឹម សុខា បានថ្លែងនៅក្នុងកិច្ចប្រជុំផ្ទៃ- ក្នុងជាមួយថ្នាក់ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិខេត្តកោះកុង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៧។

គួររំលឹកថា ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ឆ្នាំ២០១៣ កន្លង មក ក្នុងចំណោមគណបក្សនយោបាយចំនួន៨ ដែលចូលរួមប្រកួតប្រជែងនោះ គណបក្សសង្គ្រោះ- ជាតិ ដែលជាគណបក្សរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បាន ធ្វើឱ្យមជ្ឈដ្ឋានទូទៅមានការភ្ញាក់ផ្អើលចាប់អារម្មណ៍ជាខ្លាំង ដោយសារតែគណបក្សប្រឆាំង មួយនេះ ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋ ម្ចាស់ឆ្នោតរហូតទៅ៥៥អាសនៈ ខណៈដែល ពេលនោះ គណបក្សប្រជាជនកម្ពុជា ដែលជា គណបក្សកាន់អំណាច ថយអស់ជាង២០អាសនៈ នៅសល់តែ៦៨អាសនៈ។ ប៉ុន្តែទោះជាយ៉ាងណា ជ័យជម្នះនេះ នៅតែមិនទាន់គ្រប់គ្រាន់ សម្រាប់ ការចង់បានគណបក្សប្រឆាំង ព្រោះនៅក្នុងខេត្ត ដែលមានតែអាសនៈចំនួនមួយ គណបក្សប្រឆាំង មិនអាចយកឈ្នះគណបក្សកាន់អំណាចបាន ឡើយ។ ហេតុដូច្នេះហើយ ទើបលោកកឹម សុខា ដាក់ចេញនូវគោលការណ៍ជំរុញថ្នាក់ដឹកនាំគណ- បក្សធ្វើយ៉ាងណាដណ្តើមយកអាសនៈតាមខេត្ត ដែលមានតែ១អាសនៈឱ្យបាន។

ខេត្តដែលគណបក្សសង្គ្រោះជាតិ មិនទទួល បានអាសនៈក្នុងការបោះឆ្នោតថ្នាក់ជាតិ អាណត្តិ ទី៥ កន្លងមកនោះ រួមមាន ខេត្តព្រះសីហនុ ខេត្ត កោះកុង ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្ត រតនគិរី ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តឧត្តរ- មានជ័យ និងខេត្តប៉ៃលិន ដែលជាខេត្តមាន តែ១អាសនៈតំណាងរាស្ត្រ។ ចំណែកខេត្តដែល ទទួលបានអាសនៈ រួមមានរាជធានីភ្នំពេញ ខេត្ត កណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តតាកែវ ខេត្តស្វាយ- រៀង ខេត្តក្រចេះ ខេត្តសៀមរាប ខេត្តបន្ទាយ- មានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង។

ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តឧត្តរមានជ័យ ដែលជាខេត្តមិនទទួលបាន អាសនៈ លោកម៉ោញ សារ៉ាត់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ទោះបីមានការប្តេជ្ញា ក៏លោកសង្ឃឹមជឿជាក់ មួយរយភាគរយថា សម្រាប់ខេត្តឧត្តរមានជ័យ ដែលមានលោកជាប្រធានក្រុមការងារគណបក្សនេះ នឹងទទួលបានអាសនៈនៅក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ។

លោកម៉ោញ សារ៉ាត់ មានប្រសាសន៍ថា “ខ្ញុំជឿថា ខេត្តមួយអាសនៈ និងច្រើនអាសនៈ បើប្រៀបធៀបទៅនឹងសំឡេងមហាជនដែល ងាកមកគាំទ្រគណបក្សសង្គ្រោះជាតិ វាមាន ទំនោរដូចគ្នា ហើយដោយឡែកសម្រាប់ឧត្តរមានជ័យ យើងឃើញថា ទោះបីជាយើងមួយ អាសនៈក៏ដោយ ប៉ុន្តែយើងមិនដែលគិតថា ខេត្ត យើងមួយអាសនៈទេ រហូតមកដល់ពេលនេះថា យើងយកឬក៏មិនយកឬក៏យ៉ាងណា តាមពិតខ្ញុំ មើលទំនោរមហាជននៅខាងខេត្តឧត្តរមាន- ជ័យនេះ គេងាកមកសង្គ្រោះជាតិ សឹងថា ៨០ ភាគរយជាងបាត់ទៅហើយ អានេះដែលយើង ដឹងពីកម្សួលមនុស្សដែលគេបាននិយាយការ ពិតប្រាប់យើង លើកលែងតែអ្នកមិនហ៊ាននិយាយ យើងមិនដឹងថា ប៉ុន្មានភាគរយទៀត ដែលនៅ គាំទ្រសង្គ្រោះជាតិ តែអ្នកដែលនៅស្មោះស្ម័គ្រ ជាមួយគណបក្សប្រជាជនតែម្តង ដូចជាសល់ តិចដែរ បើតាមខ្ញុំមើលទៅ។ អ៊ីចឹងការប្តេជ្ញា- ចិត្តរបស់យើង មិនអាចប្តេជ្ញាចិត្តជំនួសបងប្អូន ប្រជាពលរដ្ឋបានទេ ក៏ប៉ុន្តែយើងឃើញការតាំង- ចិត្តរបស់មហាជន គាត់បង្ហាញឱ្យយើងឃើញ ថា គាត់ត្រូវតែធ្វើការផ្លាស់ប្តូរ។ អ៊ីចឹងយើង សង្ឃឹមថា យើងយកឈ្នះ ត្រឹម១អាសនៈនេះ យើងអាចយកបាននៅក្នុងអាណត្តិនេះ។ ខ្ញុំមាន ជំនឿ សូម្បីតែតាមការធ្វើព្យាករណ៍ទាក់ទង ទៅទិន្នន័យការចុះឈ្មោះបោះឆ្នោត ដែលកន្លង មក ២០១៣ យើងយកអត្រាមធ្យមភាគ និង ការគាំទ្រគណបក្សយើងមកប្រៀបធៀបនឹង អ្នកដែលបានមកចុះឈ្មោះក្នុងបញ្ជីថ្មីនេះ បើ- សិនជាយើងគណនាជាលក្ខណៈបច្ចេកទេស ជា លក្ខណៈវិទ្យាសាស្ត្រ យើងឃើញថា យ៉ាងតិច បំផុត ៧០ភាគរយ នៃអាសនៈឃុំ-សង្កាត់នេះ យើងនឹងបានដាក់ ហើយអានេះបើមើលទៅ ទិន្នន័យ។ អ៊ីចឹងវាជាចលករមួយដែលបង្ហាញ ឬក៏វាជាសូចនាករមួយ ដែលវាបង្ហាញថា ឱកាស ដែលយើងឈានទៅរកមួយអាសនៈនេះ អាច នឹងបានមួយរយភាគរយ តាមខ្ញុំធ្វើការសន្និដ្ឋាន”។

ជុំវិញការប្រកាសរបស់បក្សប្រឆាំងនេះ ដែរ លោកសួស យ៉ារ៉ា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌល ខេត្តព្រះវិហារ ដែលជាខេត្តមានមួយអាសនៈ បានអះអាងថា គណបក្សប្រជាជនកម្ពុជា មិន មានអ្វីត្រូវចាប់អារម្មណ៍ទេ ចង់មានគោល- នយោបាយណានិយាយយ៉ាងណាសំខាន់ឱ្យតែ ប្រជាជនជឿ កុំឱ្យតែកុហកប្រជាជន។

លោកសួស យ៉ារ៉ា មានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នោះ ដែរថា “ការប្រកាសរបស់គាត់ចេះតែប្រកាស អ៊ីចឹងទៅសំខាន់ឱ្យតែប្រជាជនជឿទៅបានហើយ។ អាហ្នឹងធម្មតាមនុស្សចេះតែនិយាយទៅ ប៉ុន្តែ សំខាន់គោលនយោបាយឱ្យប្រជាជនជឿ។ ពេល នេះ ខ្ញុំកំពុងឈរជាតំណាងរាស្ត្រពេញសិទ្ធិ អ៊ីចឹង ខ្ញុំមិនអាចនិយាយទៅខាងណាបានទេ ក៏ប៉ុន្តែ អ្វីដែលគាត់និយាយ កុំតែកុហកប្រជាជនទៅ បានហើយ។ ចំពោះជំហរគណបក្សប្រជាជន កម្ពុជា ចាំដល់ពេលឃោសនា ចាំយើងនិយាយ ឥឡូវយើងមិនបាច់និយាយអីប្រឆាំងគ្នាបាន ទេ ព្រោះគេអត់ចង់ឱ្យមានការរង្គោះរង្គើក្នុង សង្គមជាតិរបស់យើង ជាពិសេស ប្រជាជន នៅថ្នាក់ក្រោម ហើយនិយាយច្រើនទៅ វាធ្វើ ឱ្យប៉ះពាល់ដល់អារម្មណ៍របស់គាត់។ អ៊ីចឹង យើងកុំនិយាយល្អជាង ប៉ុន្តែសំណូមពរតែមួយ ថា សុំកុំរំខានប្រជាជន ហើយកុំកុហកប្រជាជន ចង់បានតែប៉ុណ្ណឹងទេ ព្រោះអ្វីដែលគាត់ធ្វើ ទាំងអស់ ពួគគាត់ធ្វើអី រឿងអីរឿងរបស់គាត់ ប៉ុន្តែកុំរំខានប្រជាជន កុំកុហកប្រជាជន៕ កុលបុត្រ

RELATED ARTICLES