ភ្នំពេញ៖តារាសម្ដែងជើងចាស់អ្នកនាងនារីរ័ត្ន គន្ធា ដែលកំពុងរស់នៅរដ្ឋអាយឡែនសហរដ្ឋអាមេរិកជាមួយស្វាមីថ្មីនិងកូនប្រុសស្រី២នាក់នោះ កាលពីថ្ងៃទី២៣ កក្កដា នៅថ្ងៃកូនប្រុសរបស់នាងគម្រប់ខួបកំណើតអាយុ១៩ឆ្នាំ តារាសម្ដែងទសវត្សន៍៨០ និង៩០ រូបនេះបានចេញសារជូនពរកូនសំណព្វចិត្តខុសពីតារាផ្សេងទៀតនោះគឺនាងចង់ឲ្យកូនប្រុសធ្វើខ្លួនឲ្យដូចសត្វអំពិលអំពែក បន្ថែមពីលើការជូនពរឲ្យកូនមានបញ្ញាវាងវៃ មានសុខភាពល្អ និងប្រកបដោយគន្លងគន្លងធ័ម ។អ្នកនាងនារីរ័ត្ន គន្ធា បានប្រាប់មូលហេតុដែលនាងចង់ឲ្យកូនប្រុសធ្វើខ្លួនឲ្យដូចសត្វអំពិលអំពែកនោះដោយនាងមានហេតុផលថាសត្វអំពិលអំពែក ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៍អាចបំភ្លឺខ្លួនឯងបានដែរ ។ជាមួយគ្នានេះដែរអ្នកនាងគន្ធា ក៍បានប្រកាសប្រាប់កូនប្រុសរបស់នាងថាកូនជាដង្ហើមរបស់នាង ហើយនាងស្រលាញ់កូនអស់ជីវិត។
អ្នកនាងនារីរ័ត្ន គន្ធា ដែលមានសម្រស់ផូផង់អំឡុងប្រឡូកភាពយន្ដនិងMV កាលពីជាង២០ឆ្នាំមុននោះពេលនេះនាងឡើងគីឡូបន្ដិចហើយសក់ស្កូវដោយកន្លែងខ្លះ និងបង្ហាញសកម្មភាពនាងចូលរួមកម្មវិធីបែបទាក់ទងសាសនាជាច្រើននៅអាមេរិក។កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៣ នាងបានចុះមកខ្មែរដើម្បីថតភាពយន្ដជាថ្មីក្រោមការដឹកនាំរបស់លោកហ្វៃ សំអាង រឿង”អប្សរា មហាអង្គរ “ដែលប៉ះជាមួយដៃគូចាស់លោកទេព រិនដារ៉ូ និងអ្នកនាងអម្ពរ ទេវី ក្រោយបែកគ្នាជាង២០ឆ្នាំ ។អ្នកនាងគន្ធា ធ្លាប់បានប្រាប់អ្នកយកព័តមានយើងថានៅថ្ងៃអនាគតនាងនឹងវិលត្រឡប់មករស់នៅខ្មែរវិញដែលគ្រោងសាងសង់ផ្ទះមួយនៅខេត្តសៀមរាប ព្រោះនាងបានទិញដីមួយកន្លែងនៅទីនោះជាង២០ឆ្នាំមកហើយនឹងតាំងចិត្តថាពេលចាស់ទៅមករស់នៅខេត្តមួយនេះដោយសារតែក្នុងចិត្តស្រលាញ់ខេត្តសៀមរាបខ្លាំង ព្រោះជាទឹកដីដ៍អច្ឆរិយ របស់ខ្មែរដែលផុសទៅដោយប្រាងប្រាសាទ បើទោះជានាងមិនមែនមានកំណើតនៅខេត្តនេះក្ដី។ប៉ុន្ដែនាងថាគម្រោងមករស់នៅខ្មែរវិញនេះបានសម្រេចទាល់ តែកូនប្រុសស្រីទាំងពីររបស់នាងមានវ័យធំធាត់ជាងសព្វថ្ងៃ ពោលគែពួកគរអាចរស់នៅអាមរិកបានដោយខ្លួនឯង ហើយនាងគ្រាន់តែចុះឡើងៗទើបចាប់ផ្ដើមអាចសាងសង់ផ្ទះនៅខ្មែរបានហើយ ។អ្នកនាងគន្ធា ក៍បង្ហើបដែរថាក្រោយថតចប់រឿង”អប្សរា មហាអង្គរ “នាងអាចនឹងទទួលថតរឿងថ្មីៗបន្ថែមទៀតបើមានផលិតករត្រូវការនាង។
គួររំលឹកថាអ្នកនាងនារីរ័ត្ន គន្ធា ធ្លាប់បានសាងស្នាដៃជាច្រើនក្នុងភាពយន្ដតាមរយៈរឿង”ផ្លូវបែកជាបី” ,”បុប្ផាភ្នំពេញ” និងរឿង”កំលោះកូន១”ជាដើម ខណៈដែលMV វិញនាងបានថតបទល្បីៗជាច្រើននៅហង្សមាស ។អ្នកនាងស្ថិតក្នុងចំណោមតារាស្រីខ្មែរដែលជ្រើសស្វាមីជាអាណិកជនខ្មែរហើយទៅរស់នៅអាមេរិកតាមប្ដីមានដូចជាអ្នកនាងអម្ពរ ទេវី ,គឹម លក្ខិណា ,វ៉េត រតនា ,សារ៉ាយ សក្ខណា ជាដើម ។ប៉ុន្ដែទាំងនៅលើបណ្ដាញសង្គម និងចុះមកខ្មែរម្ដងៗគេកម្រនឹងបានឃើញអ្នកនាងនារីរ័ត្ន គន្ធា បណ្ដើរស្វាមីជាចំហណាស់ ពោលគឺនាងច្រើនតែមានភាពស្និតស្នាលជាមួយកូនប្រុសជាងកូនស្រី និងស្វាមី ។
ចំពោះការជូនពរកូនប្រុសនៅថ្ងៃខួបកំណើតឲ្យធ្វើខ្លួនឲ្យដូចជាសត្វអំពិលអំពែកនោះអ្នកលេងបណ្ដាញសង្គមបានលើកឡើងថាអ្ននាងគន្ធា ចង់ឲ្យកូនមានពន្លឺក្នុងជីវិតជានិច្ច ទោះជាពន្លឺនោះមិនខ្លាំងក៍គ្រាន់បើជាងងងិតឈឹងដែរ ។តែអ្វីដែលធ្វើឲ្យកូនប្រុសនាងកាន់តែមានភាពកក់ក្ដៅខ្លាំងនោះនាងប្រកាសស្រលាញ់កូនអស់១ជិវិតតែម្ដង ដែលពាក្យនេះច្បាស់ជាកូននាងរំភើបលើសកាដូផ្សេងៗទៀតដែលគេទទួលបាននៅថ្ងៃខួបកំណើត។តែទាក់ទងការថតភាពយន្ដថ្មីបន្ទាប់ពីរឿង”អប្សរា មហាអង្គរ “នោះមិនទាន់មានព័តមានថាអ្នកនាងគន្ធា នឹងចុះមកខ្មែរម្ដងទៀតដើម្បីថតរឿងក្រោយៗទេ ព្រោះតាមតារាដែលថតជាមួយនាងក្នុងភាពយន្ដដែលដឹកនាំដោយលោកហ្វៃ សំអាង នោះពួកគេបង្ហើបថា អតីតតារាសម្ដែងរូបនេះមកថតរឿងឲ្យហង្សមាសលើកនេះដោយសារ តែមានការយោគយល់និងរាប់អានជាមួយលោកហ្វៃ សំអាង ច្រើនជាងគិតលើរឿងប្រាក់ចំណូល៕