Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ.../ជនសង្ស័យឆ.../បោ.../កតាមកន្លែងវេរលុយ

វ៉ៃ…/ខ្នោះ…/ជនសង្ស័យឆ…/បោ…/កតាមកន្លែងវេរលុយ

ខេត្តតាកែវ  ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីប្រើល្បិច លួចបន្លំ និង បោកបញ្ឆោតតាមទីតាំង ភ្នាក់ងារផ្ញើប្រាក់ ( Wing True Money Emoney លីហួរ) ក្នុងភូមិសាស្ត្រស្រុកបាទី។

ករណីរំលោភលើទំនុកចិត្ត និងឆបោកខាងលើ បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ ចំណុចទីតាំងភ្នាក់ងារវីង មួយកន្លែង យីហោ វីងពូនភ្នំ ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី។ រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យបាន នៅត្រង់ចំណុចមុខសាលាស្រុកបាទី ស្ថិតនៅភូមិបចាម ឃុំចំបក់ ស្រុកបាទី។

ជនសង្ស័យជាជនឆបោក ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហម សារៀម ហៅរៀម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានកន្លែងកំណើតភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី (ជាមុខសញ្ញាដើរឆបោកលុយតាមបណ្តា ភ្នាក់ងារយ៉ាងសកម្មក្នុងមូលដ្ឋាន ស្រុកបាទី)។ ចំណែកជនរងគ្រោះ មានឈ្មោះ យត លាងហេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកវីងវេរលុយ មានលំនៅ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ មានករណីរំលោភលើទំនុកចិត្ត និងឆបោក កើតឡើងត្រង់ ចំណុចទីតាំងភ្នាក់ងារវីងមួយកន្លែង យីហោវីងពូនភ្នំ ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះហម សារៀម ហៅរៀម បានប្រើប្រាស់មធ្យោ បាយម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U- 0151 លេខតួ និងលេខម៉ាស៊ីន ND125ME-5468851 បានធ្វើសកម្មភាពចូលទៅឆបោកលុយនៅទីតាំងវីង យីហោ វីងពូនភ្នំ របស់ជនរងគ្រោះឈ្មោះ យត លាងហេង ដោយប្រើល្បិចធ្វើជាមកវេរលុយនៅទីតាំង វីងខាងលើ ចំនួន១លានរៀល បន្ទាប់ពីបានលេខកូដ ជនរង គ្រោះមានការធ្វេសប្រហែស ជនសង្ស័យខាងលើ ក៏មានឱកាសក្នុងការលួចកត់លេខកូដ ដកលុយទុកក្រោយមកជនសង្ស័យបានប្រើល្បិចថា ភ្លេចយកលុយមក សុំទៅយកលុយបន្តិច រួចក៏ជិះម៉ូតូយកលេខកូដទៅដកលុយនៅទីតាំងភ្នាក់ងារវីង១កន្លែង នៅម្តុំភ្នំតាម៉ៅ បាត់ទៅ រួចក៏រត់គេចខ្លួន បាត់ដោយសុវត្ថិភាព។

ប្រភពដដែលបន្តថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលស្រុកបាទី សហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះហម សារៀម ហៅរៀម និងដកហូត វត្ថុតាងម៉ូតូជិះធ្វើសកម្មភាព នៅត្រង់ចំណុចមុខសាលាស្រុកបាទី ស្ថិតនៅភូមិបចាម ឃុំចំបក់ ស្រុកបាទី រួចក៏ នាំយកមកអធិការដ្ឋាននគរបាល ស្រុកបាទី ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហម សារៀម ហៅរៀម បានឆ្លើយសារភាពថា នៅថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៤ ខ្លួនពិតជា បានធ្វើសកម្មភាពចូលទៅបន្លំឆបោកប្រាក់នៅផ្ទះវីងមួយកន្លែង នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ប្រាកដមែន ដោយប្រើល្បិចឱ្យម្ចាស់ផ្ទះ វេរប្រាក់ចំនួន១លានរៀល បន្ទាប់មកពីបានសន្លឹកលេខកូដម្ចាស់ភ្នាក់ងារមានការធ្វេសប្រហែស ខ្លួនបានកត់លេខកូដដកលុយទុក រួចមក ប្រាប់ម្ចាស់ផ្ទះថា ភ្លេចយកលុយមកជាមួយសុំទៅយកលុយមួយភ្លែត បន្ទាប់មកខ្លួនបានយកលេខកូដទៅដកលុយនៅវីងម្តុំភ្នំតាម៉ៅ បានសម្រេច ក្រោយមកក៏ជិះម៉ូតូត្រឡប់មកផ្ទះជួលវិញ រីឯលេខទូរស័ព្ទទាំងពីរខ្សែដែលវេរ និងទទួលលុយខាងលើគឺជាលេខទូរស័ព្ទរបស់ខ្លួនទាំងពីរខ្សែ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES