Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើ.../ងឆេះ.../ផ្ទះលក់ម៉ូតូ ៥ល្វែង វីឡា១ ខូ.../ចខា.../តរាប់សិបម៉ឺនដុល្លារ

ភ្លើ…/ងឆេះ…/ផ្ទះលក់ម៉ូតូ ៥ល្វែង វីឡា១ ខូ…/ចខា…/តរាប់សិបម៉ឺនដុល្លារ

ខេត្តតាកែវ ៖ ផ្ទះលក់ដូរគ្រឿងបន្លាស់រថយន្ត និងផ្ទះលក់ម៉ូតូ ដែលស្ថិតនៅជាប់គ្នា ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងយប់ បង្កឱ្យខាតបង់ទ្រព្យសម្បត្តិរាប់សិបម៉ឺនដុល្លារ និងត្រូវបានកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ជាង ៧០រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្ទះលក់គ្រឿងបន្លាស់រថយន្ត និងផ្ទះលក់ម៉ូតូនិងគ្រឿងបន្លាស់ម៉ូតូ ក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។

លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ប្រាប់ថា គ្រោះអគ្គិភ័យបានកើតឡើងចំណុចផ្ទះលក់គ្រឿងបន្លាស់រថយន្តនិងម៉ូតូ ធ្វើឱ្យខូចខាតសម្ភារៈអស់មួយចំនួនធំ និងឆេះផ្ទះអស់ ៥ល្វែង និងផ្ទះវីឡា កម្ពស់ ២ជាន់មួយខ្នងទៀត ប៉ុន្តែនៅក្នុងហេតុការណ៍នេះ មិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ចំពោះមូលហេតុនៃអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញ បញ្ជាក់ថាបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។

លោកវរសេនីយ៍ឯក ឥន មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះទាំង២គ្រួសារ ដែលរងគ្រោះ ក្នុងហេតុការណ៍អគ្គិភ័យខាងលើ ទី១-ឈ្មោះង៉ែត ទ្រី ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះហ៊ុយ មាណ អាយុ៥១ឆ្នាំ ជាផ្ទះធ្វើម៉ូតូ លក់ម៉ូតូ និងលក់គ្រឿងបន្លាស់ម៉ូតូ ខូចខាតម៉ូតូជាង ១០គ្រឿង (ត្រូវភ្លើងឆេះបំផ្លាញ) រួមនិងសម្ភារផ្សេងៗត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង។ ងទី២-ឈ្មោះហេង ធារ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ និងប្រពន្ធឈ្មោះគួច គឹមឆេង ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ត្រូវភ្លើងឆាបឆេះទាំងស្រុង នៅសល់តែសសរដែក និងស័ង្កសី ខូចខាតផ្ទះ  ៣ល្វែង ប្រក់ស័ង្កសី និងផ្ទះវីឡា កម្ពស់២ជាន់ ទំហំ៩ម៉ែត្រ គុណនឹង ២០ម៉ែត្រ ព្រមទាំងគ្រឿងបន្លាស់រថយន្ត រួមជាមួយសម្ភារៈផ្សេងៗទៀតត្រូវភ្លើងឆេះទាំងស្រុង។

លោកអធិការក្រុងដូនកែវ បានបញ្ជាក់ថា មុនពេលកើតហេតុ ក្រុមគ្រួសាររបស់ជនរងគ្រោះឈ្មោះគួច ទ្រី បាននាំគ្នាអង្គុយលេងមុខផ្ទះ ស្រាប់តែបន្តិចក្រោយមក ក៏ឮសូរសំឡេងផ្ទុះនៅក្នុងផ្ទះ លុះពេលនាំគ្នាចូលមើល ឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ ទើបមានការផ្អើលឆោឡោឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗដែរ តែដោយសារផ្ទះជនរងគ្រោះទាំង២ខាងលើ លក់គ្រឿងបន្លាស់រថយន្ត និងម៉ូតូ សុទ្ធតែជាគ្រឿងជ័រ ទើបងាយនឹងឆាបឆេះ មិនងាយពន្លត់ ទើបមិនអាចជួយសង្គ្រោះបានឡើយ។

ជុំវិញប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនរថយន្ត ពន្លត់អគ្គិភ័យ សរុប១៤គ្រឿង ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១១គ្រឿង និងមានការសហការពីខាងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣រថយន្ត បានចុះជួយ អន្តរាគមន៍បាញ់ទឹកពន្លត់ ដោយបានប្រើប្រាស់ទឹកអស់ចំនួន ៧១ឡាន ទើបអាចគ្រប់គ្រងស្ថានការគ្រោះអគ្គិភ័យនេះបានទាំងស្រុង។ ចំពោះទំហំនៃការខូចខាត គិតជាទឹកប្រាក់អស់ខ្ទង់រាប់សិបម៉ឺនដុល្លារ៕

RELATED ARTICLES