Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានលឿន ឡើងសួន ក្រ.../ឡា.../ប់ផ្ងា.../រជើង

បើកឡានលឿន ឡើងសួន ក្រ…/ឡា…/ប់ផ្ងា…/រជើង

ភ្នំពេញ ៖ បុរសម្នាក់ បានបើកបររថយន្ត ១គ្រឿង បោះពួយយ៉ាងលឿន លុះមកដល់ចំណុចផ្លូវកោង មិនបន្ថយល្បឿន ជ្រុលឡើងសួនពុះចែកផ្លូវ ទៅបុកបង្គោលស្លាកផ្សាយពាណិជ្ជកម្មបាក់១ដើម និងធ្វើឱ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតធ្ងន់ សំណាងល្អមិនបង្កឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវ OCIC ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1319 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ OCIC ទិសដៅពីត្បូង មកជើង ក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុ ផ្លូវកោងផង រថយន្តមិនបង្អង់ល្បឿន ធ្វើឱ្យជ្រុលឡើងសួនពុះចែកផ្លូវ ទៅបុកបង្គោលស្លាកផ្សាយពាណិជ្ជកម្ម បណ្តាលឱ្យបាក់ ១ដើម ចំណែករថយន្តបង្កហេតុ បានក្រឡាប់ផ្ងារជើង រងការខូចខាតធ្ងន់ តែមិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុ តៃកុងរថយន្តបង្កហេតុ បានបើកទ្វារចុះពីថយន្ត គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កហេតុខាងលើ ទៅរក្សាទុក រង់ចាំការដោះស្រាយតាមច្បាប់ នៅពេលក្រោយ៕

RELATED ARTICLES