Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃុំ.../ខ្លួនចិន២នាក់ ជួ.../ញថ្នាំ.../ញៀ.../ន២០០គីឡូ

ឃុំ…/ខ្លួនចិន២នាក់ ជួ…/ញថ្នាំ…/ញៀ…/ន២០០គីឡូ

ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរលោកសោ សុតា និងលោកខា ដែនណា តំណាងអយ្យការ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់ និងឃុំខ្លួន ជនជាតិចិនចំនួន២នាក់ដាក់ពន្ធនាគារ ក្រោយចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនចំនួនជាង២០០គីឡូក្រាម ដោយចោទប្រកាន់តាមបញ្ញត្ត មាត្រា៤៨ ច្បាប់ស្តីពីគ្រឿងញៀន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការរដ្ឋាននគរ បាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែនទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនជាតិចិន២នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាម នៅភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើង កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញដឹកនាំ និងសម្របសម្រួលដោយលោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានចុះស្រាវ ជ្រាវស៊ើបអង្កេត តាមដានមុខសញ្ញាស្ថិតនៅចំណុចផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយក៏ពន្លាតដែនដីមករាជធានីភ្នំពេញ រហូតមកចាប់ខ្លួនជនល្មើសម្នាក់ នៅចំណុចស្ពានកោះនរា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ បន្ទាប់មកកម្លាំងជំនាញ បន្តឃាត់ខ្លួនបានជនល្មើសម្នាក់ទៀត នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រតិបតិការនេះ កម្លាំងជំនាញចាប់ខ្លួនជនល្មើសចំនួន២នាក់ រួមមាន  ទី១-ឈ្មោះថាវ វួយ (TAO WEI) ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ និងទី២-ឈ្មោះហ៊ើ សុងហ្វឹង (HE XIONGFENG) ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ ព្រមទាំងដកហូតបានវត្ថុតាង សារធាតុញៀនប្រភេទកេតាមីន (Ketamine) សរុបចំនួន ២០០ ៧៨៤,៩៣ ក្រាម (២០០គីឡូ ៧៨៤,៩៣ក្រាម)។ រថយន្តចំនួន២គ្រឿង និងទូរស័ព្ទដៃ ចំនួន២គ្រឿង។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាព ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀន ប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿង ញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្តមសេ នីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្តនិងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្តារាជធានី-ខេត្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យ ដល់ឫសគល់នៃបទល្មើស៕

RELATED ARTICLES