Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រា.../ក់ បា.../ក់ដើមឈើ ប៉ើ.../ងដំបូលផ្ទះ

ភ្លៀងខ្យល់កន្ត្រា…/ក់ បា…/ក់ដើមឈើ ប៉ើ…/ងដំបូលផ្ទះ

ខេត្តសៀមរាប ៖ ភ្លៀងលាយខ្យល់កន្ត្រាក់ បានធ្វើឱ្យបាក់រលំដើមឈើមួយដើមធំ ត្រូវបានបាក់រលំកាត់ទទឹងផ្លូវ ទៅស្រុកបន្ទាយស្រី បង្កឱ្យកកស្ទះចរាចរណ៍ តែពុំបង្កឱ្យអ្នកណារងរបួសឡើយ លុះរំលងបាន២ម៉ោងក្រោយមក ក៏កើតមានបាតុភូតគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ១លើកទៀត ធ្វើឱ្យបាក់បង្គោលភ្លើង ប៉ើងរបើកដំបូលផ្ទះ និងបាក់រលំផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបន្ថែមទៀត ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកស្វាយលើ។

ករណីបាតុភូតគ្រោះធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់នេះ បានកើតឡើងក្នុងចន្លោះពីម៉ោង២រសៀល រហូតដល់ម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី និង នៅក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវលាម៉ោង២រសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី មានភ្លៀងធ្លាក់១មេធំ និងលាយឡំទៅដោយខ្យល់កន្ត្រាក់ផង រួចបណ្តាលឱ្យដើមធ្លក ១ដើមធំ បានបាក់រលំកាត់ទទឹកផ្លូវ បង្កឱ្យកកស្ទះចរាចរណ៍ មិនបង្កឱ្យប៉ះ ពាល់យានយន្ត ឬរបួសដល់មនុស្សឡើយ។ ហើយភ្លាមៗ ត្រូវបាន កម្លាំងសមត្ថកិច្ច កម្លាំងអាជ្ញាធរ បានកាត់ សម្អាត យកចេញពីលើផ្លូវ ដើម្បីឱ្យចរាចរឆ្លងកាត់បានឡើងវិញ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៤និង១០នាទីថ្ងៃដដែល ភ្លៀងនិងខ្យល់កន្ត្រាក់ បានបន្តបោកបក់ និងវាយប្រហារទៅលើភូមិសាស្ត្រឃុំចំនួ៣ នៃស្រុកស្វាយលើ ធ្វើឱ្យបាក់រលំដើមឈើ បើកដំបូលផ្ទះ បាក់រលំផ្ទះ របស់ប្រជាពលរដ្ឋជាច្រើនខ្នង ក្នុងនោះ រួមមាន ៖

១-ឃុំស្វាយលើ ៖ បាក់រលំបង្កោលភ្លើង ចំនួន៣ដើម របើកដំបូលផ្ទះ ចំនួន៣ខ្នង រលំផ្ទះ ចំនួន២ខ្នង រលំដើមឈើកាត់ផ្លូវ ២កន្លែង។

២-ឃុំបឹងមាលា ៖ បាក់ដើមកាស្យាកាត់ផ្លូវ ១កន្លែង នៅភូមិត្រពាំងឫស្សី បាក់មែកឈើកាត់ផ្លូវ  ២កន្លែង នៅភូមិសក្តា របើកដំបូលផ្ទះប្រជាពលរដ្ឋ ១ខ្នង ខូចខាតស័ង្កសី ១២សន្លឹក ម្ចាស់ផ្ទះរងគ្រោះឈ្មោះសួរ សេត ភេទប្រុស អាយុ៤២ឆ្នាំ មានសមាជិកគ្រួសារ សរុប៦នាក់ ស្រី២នាក់ នៅភូមិបឹងមាលា។

៣-ឃុំខ្នងភ្នំ ៖ ដើមឈើ ១ដើម ដួលសង្កត់ផ្ទះ ១ខ្នង ម្ចាស់ផ្ទះឈ្មោះ ខេន ខន ភេទប្រុស អាយុ៤៣ឆ្នាំ មានសមាជិកក្នុងគ្រួសារ៦នាក់ ស្រី៤នាក់ រស់នៅភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ៕

RELATED ARTICLES