Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការបំភ្លឺរឿងជា.../ប់គុ.../ក ២នាក់ ព្រោះចាបចៀន

ស្នងការបំភ្លឺរឿងជា…/ប់គុ…/ក ២នាក់ ព្រោះចាបចៀន

ខេត្តកណ្តាល ៖ ក្រោយកើតមានជម្លោះប្រតាយប្រតប់គ្នារឿងចាបចៀន ១ប្រអប់ ដឹកខុសកន្លែង រហូតធ្វើឱ្យភាគីម្ខាងរងរបួស និងប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនភាគីម្ខាងទៀត ចំនួន២នាក់ និងត្រូវគ្រួសារខាងភាគីជនត្រូវចោទ អះអាងថា អ្នកទាំង២ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះ គ្មានកំហុស បែរជាត្រូវគេប្តឹងប៉ូលិសចាប់ ទារសំណង ៥ពាន់ដុល្លារទៀតនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចេញបញ្ជា ឱ្យលោកអធិការនគរបាលស្រុកកណ្តាលស្ទឹង និងផ្នែកជំនាញចុះស្រាវជ្រាវករណីខាងលើភ្លាមៗ។

តាមប្រភពក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី២៦ ខេកក្កដា ឆ្នាំ២០២៤ ថា កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ មានករណីហិង្សាដោយចេតនាមួយ បានកើតឡើងនៅចំណុចភូមិអំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះ មានឈ្មោះឈុំ ឆៃណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង។ ចំណែកជនសង្ស័យ មានចំនួន២នាក់ ទី១-ឈ្មោះលេខ សុខា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង (ឃាត់ខ្លួន) និងទី២-ឈ្មោះសាក់ វ៉ាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិអំពៅព្រៃ ទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក (គ្មាន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ជនរង គ្រោះឈ្មោះឈុំ ឆៃណា បានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះ ទៅផ្ទះបងស្រីឈ្មោះទេព ម៉ាប់ ដើម្បីទៅយកស្រា បៀរលក់ ដោយឈ្មោះឈុំ ឆៃណា រៀបជិះម៉ូតូចេញពីផ្ទះបងស្រី មកផ្ទះខ្លួនវិញ ពេលនោះបងស្រីឈ្មោះទេព ម៉ាប់ បានផ្ញើចាបបំពង ឱ្យយកទៅឱ្យភ្ញៀវម្តុំផ្ទះយាយញឹប ហើយឈ្មោះឈុំ ឆៃណា ក៏បានយកមកដល់ផ្ទះយាយញឹប រួចក៏បានប្រគល់ឱ្យឈ្មោះលេខ សុខា កំពុងតែអង្គុយផឹក គ្នាប្រហែល១០នាក់ រួចឈ្មោះលេខ សុខា បានសួរ ទៅឈ្មោះឈុំ ឆៃណា ថា “ចាបហ្នឹងអ្នកណាគេកម្មង់?” ពេលនោះឈ្មោះឈុំ ឆៃណា ឆ្លើយថា មីងញឹប អ្នកកម្មង់ ហើយមីងញឹប ក៏បានឆ្លើយថា គាត់អត់បានកម្មង់ទេ ហើយឈ្មោះឆៃណា ដឹងថាដាក់ច្រឡំកន្លែង ក៏ទាមទារយកចាបវិញ តែចាបត្រូវបានហូបអស់ពីរបីហើយ។ ស្រាប់តែឈ្មោះ លេខសុខា ថា “អ្ហែងយកមកច្រឡំកន្លែងហើយ ចង់បង្ករឿងទៀត” រួចក៏បានទាក់មាត់គ្នាទៅវិញទៅមក ឈ្មោះលេខ សុខា បានរុញច្រានទ្រូងឈ្មោះឈុំ ឆៃណា ធ្វើឱ្យដួលហើយបានក្រោកមកប្រត្រាយប្រតប់ ត្រូវបានឈ្មោះលេខ សុខា និងឈ្មោះសាក់ វណ្ណឌី វ៉ៃ៣ ទៅ៤ដៃ ហើយឈ្មោះ ឈុំ ឆៃណា បានរត់ចេញឡើងជិះម៉ូតូទៅផ្ទះ មួយសន្ទុះក្រោយមកឈ្មោះឈុំ ឆៃណាទើបដឹងថា បាត់ទូរស័ព្ទ ក៏បាននាំបងពីរនាក់ឈ្មោះអឿន ឈ្មោះវ័យ ឱ្យជូនមករកទូរស័ព្ទ ពេលមកដល់ដើរចូលទៅ ឈ្មោះលេខ សុខា បានទាញយកញញួរដើរសំដៅមក ហើយស្រែកថា “ឯងមករករឿងទៀត” ពេលនោះឈ្មោះអឿន បានចាប់យកញញួរចេញ ហើយឈ្មោះឌី និងឈ្មោះសុខា បានរុញ និងវាយឈ្មោះឈុំ ឆៃណា ម្តងទៀត នៅលើផ្លូវសាធារណៈហើយសមត្ថកិច្ចប៉ុស្តិ៍ដឹកនាំដោយលោកបូ ចំរើន នាយប៉ុស្តិ៍អំពៅព្រៃ បានមកអន្តរាគមន៍ឃាត់ភាគីទាំងសងខាង ហើយបំបែកឱ្យទៅផ្ទះរៀងៗខ្លួន។

លុះព្រឹកឡើងឈ្មោះឈុំ ឆៃណា មិនសុខចិត្តបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ។ ក្រោយទទួលបានពាក្យបណ្តឹង ក៏បានរាយការណ៍ទៅផ្នែកជំនាញព្រហ្មទណ្ឌ ហើយបានអញ្ជើញភាគីទាំងសងខាងមកសម្រុះសម្រួលគ្នានៅប៉ុស្តិ៍ ដោយភាគីខាងដើមបណ្តឹង ទាមទារជំងឺចិត្តចំនួន ៥០០០ដុល្លារ ទើបមិនត្រូវគ្នា ហើយបានរាយការណ៍ទៅផ្នែកជំនាញ អញ្ជើញភាគីទាំងសងខាងទៅអធិការដ្ឋាន ដើម្បីអនុវត្តតាមនីតិវិធី។

ក្រោយពីមកដល់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ផ្នែកជំនាញព្រហ្មទណ្ឌ ដឹកដោយលោកវរសេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរង ផ្នែកព្រហ្មទណ្ឌ បានធ្វើការដោះស្រាយសម្របសម្រួល ប៉ុន្តែនៅតែមិនត្រូវរ៉ូវគ្នា បានបញ្ជូនសំណុំរឿង និងជនបង្កហេតុទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ ក្រោយពីកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជូនជនសង្ស័យមកដល់ការិយាល័យជំនាញខេត្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ និងបានបញ្ជូនបន្តទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃដដែល៕

RELATED ARTICLES