Friday, September 20, 2024
Homeតារាខ្មែរគឹម ច័ន្ទបរមី ៖គូស្នេហ៍ឲ្យកាដូធំ ថ្ងៃខួបកំណើត

គឹម ច័ន្ទបរមី ៖គូស្នេហ៍ឲ្យកាដូធំ ថ្ងៃខួបកំណើត

ភ្នំពេញ៖នៅថ្ងៃខួបកំណើតរបស់ខ្លួនកាលពីថ្ងៃ២៦ ខែកក្កដា អតីតតារាសម្ដែងគឹម ច័ន្ទបរមី បានថើបថ្ពាល់គូស្នេហ៍របស់នាងលោកហ៊ុន បញ្ញាបុត្រ ហៅពេជ្រ ខណៈដែល​នាងទទួល​បាន​កាដូជាច្រើនពីសង្សារក្នុងនោះមានដូចជាអ៊ឺវ៉ាន់ម៉ាក ប្រេន ប្រេន​ Louis Vuitton និងលុយ​ដុល្លារ​ជិត១០ដុំដែល១ខ្ទាស់នោះខ្ទង់១ម៉ឺនដុល្លារ ទាញចេញពីនំខេក ។អ្នក​លេង​បណ្ដា​ញ​​សង្គមជាច្រើនបានចាប់អារម្មណ៍ចំពោះខួបកំណើតច័ន្ទបរមី នៅឆ្នាំនេះថានាងទទួល​បាន​កាដូពីម្ចាស់ស្នេហ៍មិនក្រោម១០ម៉ឺនដុល្លារឡើយ ប៉ុន្ដែក៍ធ្វើឲ្យបុរសជាច្រើនបានរង​សម្ពាធពីគូ​ស្នេហ៍​ផងដែរ ព្រោះពួកគេគ្មានលទ្ធភាពធ្វើដាក់សង្សារដូចម្ចាស់ចិត្តរបស់ច័ន្ទបូរមី ទេ។

សូមបញ្ជាក់ថាគឹម ច័ន្ទបូរមី ត្រូវគូស្នេហ៍ធ្វើខួបកំណើតឲ្យនាងជារៀងរាល់ឆ្នាំ​ក្រោយ​ពួកគេភ្ជាប់ស្នេហាជាមួយគ្នាជាង៥ឆ្នាំមកនេះ ប៉ុន្ដែសម្រាប់ខួបនាងនៅឆ្នាំ២០២៤ នេះហាក់​ទទួលបានកាដូច្រើនជាងឆ្នាំមុនៗនោះគឺលុយដុល្លារទាំងបាច់ៗតែម្ដង។

នៅលើហ្វេសបុករបស់លោកហ៊ុន បញ្ញាបុត្រ បានថ្លែងសារជូនពរសង្សារនៅថ្ងៃ​ខួបកំ​ណើតថា”រីករាយថ្ងៃកំ​ណើតអូន បងជូនពរអូនអោយជួបតែសេចក្ដីសុខ ជីវិតមានតែ​ស្នាមញ​ញឹម “។ចំណែកគឹម ច័ន្ទបរមី វិញបានតបទៅគូស្នេហ៍ថា”អរគុណបងហ៊ុន បញ្ញាបុត្រ និងមិត្ត​ល្អ​គ្រប់ៗគ្នា”។

 ក្រោយប្រារពខួបកំណើតចប់នៅថ្ងៃទី២៨ ខែកក្កដា គឹម ច័ន្ទបរមី បណ្ដើរលោកហ៊ុន បញ្ញាបុត្រ ទៅមន្ទីពេទ្យកុមារគន្ធបុប្ផា ខេត្តសៀមរាប និងបរិច្ចាគថវិការចំនួន​៥ពាន់ដុល្លារ​ផងដែរ ហើយស្រីស្រស់ថានោះជាថ្ងៃកំណើតដ៍មានន័យ ។

គួរបញ្ជាក់ថាគឹម ច័ន្ទបរមី បានបញ្ចេញស្នេហានាងជាមួយលោកហ៊ុន បញ្ញាបុត្រ កាល​ពីឆ្នាំ២០១៨ ហើយនៅឆ្នាំ២០២០ នាងក៍ដកខ្លួនពីសិល្បៈស្ទើតែទាំងស្រុងតែម្ដង​។អតីត​Freshie​ រូបនេះត្រូវបានគេចាត់ទុកថានាងកំពុងរស់នៅដល់ត្រើយសុខសាន្ដ ព្រោះមានអ្វីៗ​គ្រប់យ៉ាងទាំងអស់ដែលគូស្នេហ៍ផ្គាប់ចិត្តក្នុងនោះមានដូចជានាងជិះរថយន្ដទំនើបៗតម្លៃចាប់ពីរាប់សែនដុល្លារមានដូចជាLamborghini ,Mercedes –Benz Ag ,Porsche និងJeep Rubicon ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះនៅពេលដែលច័ន្ទបរមី ទៅដើរលេងកម្សាន្ដនៅ​ប្រ​ទេសអូ​ស្រា្ដ​លី​គេឃើញលោកហ៊ុន បញ្ញាបុត្រ បានយកយន្ដហោះផ្ទាល់ខ្លួនម៉ាកអ៊ាប៊ើស៧២ (Air Bus 72) ដឹកនាងទៅមកដូចតារាហូលីវូដ អីចឹង។​កាន់តែគួរឲ្យចាប់អារម្មណ៍ផង​ដែរនៅ​ថ្ងៃMerry Christmas កាលពីឆ្នាំមុនលោកបញ្ញាបុត្រ បានយកឧត្ថម្ភាគចក្រ ដឹកនាងមើល​ទេស​ភាពជុំវិញក្រុងភ្នំពេញហើយចុះចតផ្អើលកោះពេជ្រ ព្រោះតែពេលនាងចុះពីលើឧត្ថម្ភាគចក្រ​នោះ​មានរថយន្ដទំនើប២គ្រឿងបើកទៅចាំទទួល​នាងដល់កាំជណ្ដើរយន្ដហោះ​ខ្នាតតូច​នោះ​តែ​ម្ដង។មើលទៅជីវិតរបស់ច័ន្ទបរមី ពេលនេះ​មិនខុសពីព្រះនាងទេ ហេតុនេះឱកាស​នៃការវិ​លត្រឡប់មកចាប់អាជីពចាស់ ប្រមូលលុយល្អិតវិញគឺសឹងតែបញ្ចប់ទៅហើយ។

 តាមព័តមានថាអនាគតម្ដាយក្មេករបស់គឹម ច័ន្ទបរមី អ្នកស្រីហ៊ុន ចន្ទូ ជាពាណិជ្ជករ​មួយរូបដែលមានមុខជំនួញធំៗ និងក្រុមហ៊ុនជាច្រើននៅកម្ពុជា។​ចំណែកគូស្នេហ៍របស់​ច័ន្ទបរមី លោកហ៊ុន បញ្ញាបុត្រ ដែលត្រូវជាកូនរបស់អ្នកស្រីហ៊ុន ចន្ទូ ត្រូវជាចៅរបស់លោក​ហ៊ុន ណេង ជាបងប្រុសរបស់អតីតនាយករដ្ឋមន្រ្ដីលោកហ៊ុន សែន ។ច័ន្ទបរមី ធ្លាប់​ប្រាប់​អ្នកយកព័តមានយើងដោយផ្ទាល់ថាសង្សាររបស់នាងមានស្រីៗតាមស្រលាញ់ច្រើនណាស់ ប៉ុន្ដែលោកមានភាពស្មោះត្រង់តែលើនាងម្នាក់ ព្រោះសូម្បីតែស្រីឆាតទៅរកលោក​ក៍គូ​ស្នេហ៍បង្ហាញឲ្យនាងបានឃើញដែរ ។យ៉ាងណារហូតមកដល់ពេលនេះមិនទាន់​មានដំណឹង​ថាច័ន្ទបរមី នឹងគ្រោងដឹកដៃលោកបញ្ញាបុត្រ រៀបការនៅពេលណាឡើយ ប៉ុន្ដែតាមព័តមាន​ថាស្រីស្រស់តូចច្រឡឹងរូបនេះអាចនឹងឈានទៅរកស៊ីធ្វើជំនួញធំនាពេលខាងមុខនេះក្រោមការបណ្ដុះបណ្ដាលពីអនាគតម្ដាយក្មេកនាងលោកស្រីហ៊ុន ចន្ធូ ។

 នៅឆ្នាំ២០២៤ នេះដែរក្រៅពីគឹម ច័ន្ទបរមី គេឃើញអ្នកនាងហ៊ិន ច័ន្ទនីរ័ត្ន ក៍មានភ័ព្វវា​សនា​មិនខុសនាងដែរក្រោយនាងរៀបការជាមួយលោកឌី ពេជ្រ ជាក្មួយសម្ដេច​តេជោកាល​ពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ពេលនេះនីរ័ត្ន ដេកលើគនរទ្រព្យ ។គេជឿរថានៅពេលច័ន្ទបរមី រៀប​ការច្បាស់ជាផ្អើលមេឃជាមិនខាន ព្រោះគ្រាន់តែនៅថ្ងៃខួបកំណើតសោះនាងទទួល​បានកាដូ​ខ្ទង់១សែនដុល្លារពីបណ្ដូលចិត្តទៅហើយ ៕

RELATED ARTICLES