Friday, September 20, 2024
Homeតារាខ្មែរដួង វីរៈសិទ្ធ ៖អត់ច្បាស់លាស់ក្នុងអាជីព

ដួង វីរៈសិទ្ធ ៖អត់ច្បាស់លាស់ក្នុងអាជីព

ភ្នំពេញ៖ដួង វីរៈសិទ្ធ ពេលនេះធ្វើថៅកែខ្លួនឯងផង ច្រៀងឲ្យគេផង បន្ទាប់ពីអតីតតារា​ចម្រៀង​ហង្សមាសរូបនេះបានបើកវង្សតន្រ្ដីផ្ទាល់ខ្លួនមួយ”ដួង វីរៈសិទ្ធ តន្រ្ដី “ដែលមានទទួលការ​ប្រគុំ​តន្រ្ដី​និងរៀបចំតារាចម្រៀងទៅតាមម្ចាស់កម្មវិធីកុម្មង់​។យ៉ាងណាគេឃើញថៅកែក្មេងរូប​នេះ​នៅតែបន្ដចេញច្រៀងតាមបណ្ដារកម្មវិធីរបស់ក្រុម​ហ៊ុនAgency របស់លោកអាឡិច ចាន់ត្រា និងយ៉ែម សំអូន ដដែល ទើបធ្វើឲ្យវាសនា ត្រូវប៉ាន់កើបលុយមូលតែម្ដង បើទោះជា​លោក​មិន​សូវចេញច្រៀងតាមConcerts ធំៗមែន ប៉ុន្ដែការលេចមុខតាមកម្មវិធីMini Concerts លោកសិទ្ធ ឆក់ឱកាសនេះប្រមូលលុយល្អិតបានប្រាក់ជាច្រើនក្នុង១ឆ្នាំៗ នារដូវក្ដៅ ព្រោះលោកអាច​ច្រៀង​បានជាច្រើនទម្រង់ ពិសេសបទមរតកដើម ។

  ទោះជាយ៉ាងណានារយៈពេលប៉ុន្មានខែចុងក្រោយនេះគេមិនទាន់ឃើញលោកដួង វីរៈសិទ្ធ ចេញបទថ្មីៗដែលលេចធ្លោនោះទេ បន្ទាប់ពីថៅកែផលិតកម្មរាម លោកឧកញ៉ាឈាង រ័ត្ន បានទទួលមរណភាពកាលពីខែតុលា ឆ្នាំ២០២៣ ។ចំណែកការទាក់ទងទៅលោក​វីរៈ​សិទ្ធ កាលពី​ពេលថ្មីៗនេះទូរស័ព្ទតេចូលតែលោកមិនទទួលឡើយ ទើបមិនទាន់ដឹងថា​តើអតីត​តារា​ផលិតកម្មមហាហង្ស និងហង្សមាសរូបនេះនៅតែបន្ដក្រាញច្រៀងឲ្យរាម​ ទៀតឬយ៉ាង​ណា​នោះទេ ។ប៉ុន្ដែក្នុងជំនួបកន្លងមកលោកសិទ្ធ ថាលោកនៅតែជាតារារាម និង​ថាការច្រៀង​មានផលិតកម្មឬអត់ផលិតកម្មជារឿងធម្មតារបស់លោកទៅហើយ ព្រោះទោះជា​ទៅ​ច្រៀង​នៅឯណាក៍លោកនៅតែជាអ្នកនិពន្ធបទចម្រៀង និងធ្វើភ្លេងដោយខ្លួនឯងដដែល ។

 ប្រភពបានឲ្យដឹងថាផលិតកម្មរស្មីហង្សមាសនៅតែបើកទ្វាចាំទទួលលោកដួង វីរៈសិទ្ធ ម្ដងទៀតបើលោកចង់”ទៅហើយវិលវិញ” ។ប៉ុន្ដែភាគរយតិចបំផុតដែលលោកសិទ្ធ អាចទៅ​ជ្រក​​នៅ​ហង្សមាសជាលើកទី២នោះ ព្រោះថាក្រោយចេញពីហង្សមាសជិត៤ឆ្នាំនេះលោក​នៅតែ​មាន​ទីផ្សារចម្រៀង និងរកប្រាក់ចំណូលបានពីការច្រៀងសម្ដែងដូចមុន ព្រមទាំងគ្មាន​សម្ពាធ​​​ទៀតផង។ប្រភពថាបើលោកសិទ្ធ ចង់ទៅGalaxy ក៍ផលិតកម្មនោះរីករាយនិង​ទទួល​ដែរ ហេតុនេះលោកធ្លាប់ជ្រកនៅហង្សមាសជាច្រើនឆ្នាំ តែបានត្រឹមជាតួរងនោះតើចង់​ទៅ​សាក​ល្បងធ្វើជាតួរងលើកទី២ឬយ៉ាងណា ?

 ទោះជាអាជីពរបស់លោកម៉ម វាសនា ហៅដួង វីរៈសិទ្ធ ស្ថិតនៅមានភាពស្រពិច​ស្រ​ពិលមិនដឹងថាត្រូវបន្ដនៅរាម ទៀត ឬគួរតែវេចបង្វេចទៅណាមែន តែម្ចាស់ពានI Am A Singer Cambodia រដូវកាលទី១ ដែលមានជំនាញអាចនិពន្ធMelody និងធ្វើភ្លេង រួមទាំងMIX ដោយខ្លួនឯងនោះអាចនឹងបន្ដការច្រៀងCover  បទមរតកដើមឡើងវិញក៍​លោកនៅតែ​មាន​ទីផ្សារ ។ប៉ុន្ដែអ្នកនិយមស្ដាប់បទលោកសិទ្ធ មួយចំនួនចង់ឃើញលោកចេញ​បទជា​ច្រើន​ទម្រង់ មិនមែនបទណាក៍សុទ្ធតែមនោសញ្ចេតនាស្នេហាខូចចិត្តនោះទេ ព្រោះទស្សនិកជន​ចង់​ឃើញ​លោកច្រៀងមានការបត់បែនដូចលោកព្រាប សុវត្ថិ ,ឆាយ វីរៈយុទ្ធ និងខេមរៈ សិរីមន្ដ ជាដើម ។

 ដួង វីរៈសិទ្ធ ឬម៉ម វាសនា មានឪពុកជាតន្រ្ដីករ(ស្លាប់) ម្ដាយជាតារាចម្រៀងបុរាណ ហើយ​បងប្រុសលោកឈ្មោះម៉ម សំនៀង ជាតារាចម្រៀង និងពិធីករ ព្រមទាំងចេះលេង​តន្រ្ដីបុរាណ​យ៉ាងស្ទាត់ជំនាញផងដែរ។ដោយឡែកប្អូនប្រុសលោកម្នាក់ទៀតឈ្មោះម៉ម ពេជ្ជរិទ្ធ ជាតារា​ចម្រៀងដែលល្បីបទ”មិនអាចឃាត់ទេ “ ហើយចេះជំនាញនិពន្ធទំនុកច្រៀង ,លេង​ឧបករណ៍​តន្រ្ដី ទាំងសម័យ និងបុរាណផងដែរ ។សម្រាប់លោកវីរៈសិទ្ធ វិញការ​ច្រៀង​បទមរតកដើមបានយ៉ាងពិរោះនោះក៍ធ្វើឲ្យលោកមានទីផ្សារចម្រៀងនៅក្រៅស្រុកផងដែរ តែអ្វីដែលគួរឲ្យកត់សម្គាល់គេមិនដែលឃើញតារាសំនៀងស្រទន់ ផ្អែម រូបនេះបណ្ដើរគូស្នេហ៍​ជាចំហម្ដងណាទេ ទើបធ្វើឲ្យអ្នកខ្លះសង្ស័យថាលោកដែលមានទាំង​ស្រីនិងប្រុសតាម​ស្រ​លាញ់​នោះសិទ្ធ កំពុងលាក់កំណាន់ចិត្តជាច្រើន​ឆ្នាំ​មកហើយ ៕

RELATED ARTICLES