Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រា.../បក្មេងទំ.../នើង៦ក្រុម អុ.../កឡុ.../កក្រុងព្រះសីហនុ

 បង្ក្រា…/បក្មេងទំ…/នើង៦ក្រុម អុ…/កឡុ…/កក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្មេងទំនើង ចំនួន៦ក្រុម ដែលតែងធ្វើសកម្មភាពអុកឡុក បង្កភាពអសន្តិសុខ ដេញកាប់ចាក់គ្នា នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ទាំង៦ក្រុម សុប២៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គ ស្នងការរង និងជាស្នងការ នគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាដឹកនាំកម្លាំងក្រុម ម៉ូតូល្បាតចំណុះផែន មានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល ព្រមទាំងកម្លាំងជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ឱ្យយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងសភាពការណ៍បទល្មើសព្រហ្មទណ្ឌ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសុខសុវត្ថិភាព ជូនប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសទប់ស្កាត់សកម្មភាពប្រមូលផ្តុំគ្នាជាបក្ខពួក ឬក្រុមក្មេងទំនើង បង្កការអុកឡុក ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ សាធារណៈ ឬអ្នកដ៏ទៃ ព្រមទាំងបង្កើតឱ្យមានអំពើហិង្សា ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងម៉ូតូល្បាត របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គួច ធារិទ្ធ និងលោកឧត្តមសេនីយ៍ត្រី សួស សិលា ស្នងការរងជួយ ការិយាល័យជំនាញទាំងពីរ បានធ្វើការបង្ក្រាបឃាត់ ខ្លួនជនសង្ស័យជាក្មេងទំនើង ចំនួន៣ករណី មាន៦ក្រុម សរុបជនសង្ស័យ ចំនួន២៣នាក់ និងចាប់ដកហូតវត្ថុតាង សរុបរួមមាន ម៉ូតូចំនួន ១១គ្រឿង ដាវ ១ដើម មួកសុវត្ថិភាព ស្បែកជើង ខ្សែក្រវាត់ និងទូរស័ព្ទដៃ។

ជនសង្ស័យទាំង២៣នាក់នេះ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ តាមដីកាសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ៕

RELATED ARTICLES