Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប.../ង្ហោះម៉ូតូនៅកោះដាច់ ប៉េអឹមចា.../ប់២២នាក់

ប…/ង្ហោះម៉ូតូនៅកោះដាច់ ប៉េអឹមចា…/ប់២២នាក់

ភ្នំពេញ ៖ ក្មេងទំនើង សរុបចំនួន២២នាក់ ម៉ូតូ១២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វា ធ្វើការបង្ក្រាបបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើដងផ្លូវកោះដាច់ ស្ថិតភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ខណៈដែលក្រុមក្មេងទំនើងទាំងនោះ កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូ តាមដងផ្លូវយ៉ាងអនាធិបតេយ្យ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា សកម្មភាពទំនើងទាំងឡាយណាដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឱ្យលោកវរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាប តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ មកដល់ឥឡូវ នៅតែបន្តដូចភ្លៀងរលឹម ដោយមិនមានការលើកលែង រហូតមានក្រុមខ្លះត្រូវបានបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយ សូមចូលរួមផ្តល់ព័ត៌មានដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទ Hotline លេខ 1291 អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សារការសម្ងាត់ជូន៕

RELATED ARTICLES