Wednesday, December 11, 2024
Homeតារាខ្មែរកុល ដាវី ៖ស្វាមីថាមិនទាន់រៀបគម្រោងយកកូនទី២

កុល ដាវី ៖ស្វាមីថាមិនទាន់រៀបគម្រោងយកកូនទី២

ភ្នំពេញ៖កុល ដាវី -សុខ រក្សា បានចាប់ដៃគ្នាជាង៥ឆ្នាំហើយ ដោយទទួលបានចំណងដៃ​កូន​ស្រី១ អាយុជាង២ឆ្នាំ ខណៈដែលដាវី នៅបន្ដការងារសិល្បៈវិញជាធម្មតា ប៉ុន្ដែមិន​សម្រុក​ថតដូចកាលពីមុនមានស្វាមីឡើយ ។យ៉ាងណាលោករក្សា បានអះអាងថាលោកបានបើក​សិទ្ធិពេញលេងឲ្យដាវី ថតសម្ដែងសិល្បៈតាមចិត្តចង់​ មិនប្រចណ្ឌឬហួងហែងប្រពន្ធ​ចំ​ពោះ​ការងារចាស់របស់នាងឡើយ ។

 លោកសុខ រក្សា បានប្រាប់”នគរធំ”កាលពីរសៀលថ្ងៃទី៣០ កក្កដា ថាបច្ចុប្បន្នភរិយា​លោក​កំពុង​តែថតរឿងភាគមួយឲ្យPnn ហើយលោកគាំទ្រ និងអនុញ្ញាត្តិឲ្យប្រពន្ធថត​សម្ដែង​តាមពេលវេលារបស់នាងអាចធ្វើទៅបាន។ដោយឡែកទាក់ទងរឿងស៊ិចស៊ី ឬឈុត​ស្នេហា​ស្រើបស្រាលក្នុង​ភាព​យន្ដ​ថាតើដាវី ទទួលថតឬអត់លោករក្សា ថារឿងនោះប្រពន្ធ​លោក​ដឹង​ច្បាស់ហើយថាគួរលេង ឬ​អត់ ប៉ុន្ដែលោកមិនប្រចណ្ឌ ឬហាមឃាត់ភរិយាទេ តែជឿរថា​ភរិ​យា​គាត់និងយល់​ដោយ​ខ្លួនឯង។អតីតតារាហង្សមាសរូបនេះបន្ថែមថាដាវី ទទួលសម្ដែងថត​ចប់​១រឿង ទើបទទួល​រឿងថ្មី១ទៀត ព្រោះទុកពេលវេលារកស៊ីតាមOnline  មិនមែនថត២ ទៅ៣ រឿងដំណាល​គ្នា​ដូចកាលប្រពន្ធលោកនៅលីវនោះទេ។

 លោកសុខ រក្សា ថាសព្វថ្ងៃលោកនៅតែជាតារាចម្រៀងរបស់សាន់ដេ ហើយត្រៀម​ចេញ​បទថ្មី​សម្រាប់ពិធី​បុ​ណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះផងដែរ ។ស្វាមីកុល ដាវី រូបនេះ​ថាក្រៅពីការងារសិល្បៈលោកមមាញឹកក្នុងជូររាជការផងដែរនៅអគ្គស្នងការ ស្នងការដ្ឋាន​នគរបាលជាតិ (ស័ក្ក៤) ខណៈដែលវង្សតន្រ្ដីរបស់លោក(សុខ រក្សាតន្រ្ដី)នៅ​តែតំណើរ​ការ​ដោយរលូនជាច្រើនឆ្នាំមកហើយ ។

 កុល ដាវី បានរៀបការជាមួយលោកសុខ រក្សា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ហើយ​ពេល​នេះពួកគេទទួលបានចំណងដៃកូនស្រី១ឈ្មោះរក្សា វីនីតា អាយុជាង២ឆ្នាំ ។

 ឆ្លើយតបសំណួរថាតើកុល ដាវី និងលោករក្សា គ្រោងយកកូនទី២ ក្នុងពេលឆាប់ៗ ឬ​ពន្យាពេលនោះប្ដីដាវី រូបនេះថាលោកនិងប្រពន្ធអត់ទាន់ចង់បានកូនទី២នោះទេ ។លោករក្សា ប្រាប់មូលហេតុមិនទាន់ឲ្យដាវី ពពោះកូនទី២នេះ ថាដោយសារតែលោកនិងប្រពន្ធរវល់ដូចគ្នា ហើយពេលមានកូន១នេះត្រូវមើលកូនឆ្លាស់គ្នា ហេតុនេះមិនអាចកំណត់​បានថាតើថ្ងៃ​ខែឆ្នាំ​ណា ទើ​ប​​ត្រូវយកកូនថែមមួយទៀតឡើយ ។ ដោយឡែកសម្រាប់ការងារក្រៅសិល្បៈ​របស់​ប្រពន្ធ​លោក​គឺមុខរបរលក់អ៊ឺវ៉ាន់តាមOnline នោះលោកថានៅតំណើរការជាធម្មតា តែមិន​សូវ​ខ្លាំង​ដូច​មុនទេ ។

កុល ដាវី ត្រូវប៉ាន់ជាតួកាចឆ្នាសឆ្នើមដែលផលិតករថានាងសម្ដែងសាក​សមនិងមិនចាំ​បាច់​ថតច្រើនដងទេ គឺនាងមានដុងនិងជំនាញឆាប់ចាប់បានតែម្ដង ។អតីតតារាស៊ិចស៊ី​រូប​នេះ​បាន​បោះបង់ស្ទើតែទាំងស្រុងការលេងរឿងមានឈុតស្នេហារោលរាល បន្ទាប់ពីនាង​មានស្វា​មី​​​ជាង​​​៥​ឆ្នាំនេះ ។ដាវី ស្ថិតក្នុងចំណោមតារាជ្រើសគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាមានដូច​ជាអ្នក​នាងគង់ សុជាតិ ,ពេជ្រ សោភា ,ប៉ាច គីមមួយ ,ម៉ានីកា ,ឈិន មុនីនាថ និងសាត រស្មី ជា​ដើម។អ្នកនៅក្នុងចង្កោមសិល្បៈនិងFan របស់ដាវី-រក្សា ពួកគេសរសើរថាប្ដីប្រពន្ធតារា១​គូនេះតាំងពី​ចាប់​ដៃគ្នាមក ប្រឹងប្រែងរកស៊ីរវល់រៀងៗខ្លួនទើបធ្វើឲ្យពេលនេះពួកគេរស់នៅ​ក្នុងកម្រិតជីវភាពធូធារមាន​រថ​យន្ដ​​​​​ទំ​នើបជិះ និងរស់នៅផ្ទះយ៉ាងប្រណិតទៀតផង។ប៉ុន្ដែដាវី ក៍ដូចតារាផ្សេងៗទៀតដែរ​ពោល​គឺក្រោយមានស្វាមីនិងកូននាងផ្ដោតលើការបង្កើតការ​រកស៊ី​មុខ​របរ​ផ្ទាល់ខ្លួនច្រើនជាងលេង​សិ​ល្បៈ​ ៕

RELATED ARTICLES