Thursday, October 31, 2024
Homeតារាខ្មែរស្រីស្រស់ហ្វា ហ្វា ៖ចង់ស្អាតថែមទៀត

ស្រីស្រស់ហ្វា ហ្វា ៖ចង់ស្អាតថែមទៀត

ភ្នំពេញ៖ស្រីស្រស់ហ្វា ហ្វា បានក្លាយជាថៅកែហាង”តៀមណងហ្វា “ដែលលក់គុយទាវទឹកខ្មៅ ហ៊ុនគ្នាជាមួយប្រុសសង្ហារម្នាក់កាលពីចុងឆ្នាំ២០២៣ តែនាងមិនប្រាប់ថាចំណាយ​ទុន​អស់​ប្រាក់​ប៉ុន្មាន​ទេ ។ប៉ុន្ដែនៅឆ្នាំ២០២៤ នេះហ្វា ហ្វា បានបិទហាងសាខាដើមរបស់​ខ្លួននៅ​ក្បែ​ផ្សារ​ទួលទំពួង ​មួយនេះ​ទៅវិញ បន្ទាប់ពីនាងមានភាពចម្រូងចម្រាសជាមួយអ្នកលេង​ហ្វេ​ស​បុកម្នាក់យ៉ាង​ក្ដៅគគុក​ដោយស្រ្ដីរូបនោះចោទជាសំណួរទៅស្រីយី ថា​តើនាងលក់គុយ​ទាវ​ទឹកខ្មៅមែន ឬលក់ដោះ បន្ទាប់ពីស្រីយី ថតឃោសនាឲ្យហាង​ខ្លួនឯង​តាម​រយៈ​ការស្លៀក​ពាក់ស៊ិចស៊ី បញ្ចេញគល់សុដន់យ៉ាងទ្រលុកទ្រលន់។

 អ្នកយកព័តមានយើងព្យាយាមទាក់ទងទៅហ្វា ហ្វា ហៅស្រីយី តាមទូរស័ព្ទតែតេ​មិន​ចូល ខណៈដែលឆាតតាមហ្វេសបុកនាងមិនទាន់ឆ្លើយតបជា​ច្រើនថ្ងៃមកហើយ។យ៉ាង​ណា​ហាង​របស់ស្រីយី កន្លងមកធ្លាប់មានតារារួមអាជីពនិងFan របស់នាងទៅភ្លក្សរសជាតិ​គុយ​ទាវទឹកខ្មៅនោះជាបន្ដបន្ទាប់ ប៉ុន្ដែតាមព័តមានថាការចំណាយទៅលើផ្ទះជួល និងបុគ្គលិក ហើយ​លក់ដាច់ដោយថ្ងៃនោះនាំឲ្យស្រីយី ពិបាកទប់ទល់និងសេដ្ឋកិច្ចនាពេល​បច្ចុ​ប្បន្ន​។​តារាជាច្រើនបានលើកទឹកចិត្តនិងសរសើរតារាស៊ិចស៊ីរូបនេះថានាងមានគំនិតរកស៊ី បង្កើត​មុខរបរក្រៅសិល្បៈ មិនយកលុយទៅលេងម៉ូដឡាន ព្រោះនាងដឹងថាអាជីព​សិ​ល្បៈ​គ្មានអ្វី​ថិតថេឡើយ ។ប៉ុន្ដែអ្នកខ្លះថាហ្វា ហ្វា អាចមានគូស្នេហ៍នៅក្រោយខ្នងចាំជ្រោមជ្រែង ហេតុ​នេះទោះជាខាតដុល្លារប៉ុន្មានក៍នាងមិនប្រឈមវិបត្តិសេដ្ឋកិច្ចឡើយ ។

 ហ្វា ហ្វា នៅតែមានសកម្មភាពសិល្បៈតាមរយៈការធ្វើជាBA ឲ្យក្រុមហ៊ុនឡេមួយចំនួន ប៉ុន្ដែតាំងពីនាងចែកផ្លូវជាមួយនាយចឺម កាលពីដើមឆ្នាំ២០២២ នោះពេលនេះតារា​លេង​សម្រ​ស់​​ដើមទ្រូងមិនដែលបង្ហាញស្នេហ៍ថ្មីជាសាធារណៈនោះទេ ខណៈដែលស្នេហាតាមOnline មួយប្រាវរបស់នាងជាមួយទាហានអាមេរិកលោកSanan Sithadin ត្រូវប្រេះឆាកណ្ដាលទី បន្ទាប់​ពីស្រីយី ហ៊ានលេងរឿង”ស្នេហ៍ ល្ងង់ + ល្ងង់ “ដែលលេងឈុតស្នេហា​ស្រើប​ស្រាល​កាលពីចុងឆ្នាំ២០២២ នាំឲ្យលោកSithadin ឆេះដុំ រហូតលុបចោលគម្រោង​លោកចុះមកជួប​នាងនៅខែ៤ ឆ្នាំ២០២៣ ។តែហ្វា ហ្វា ដែលរងបរាជ័យស្នេហា២លើកស្ទួនៗគ្នា​នោះ​នាង​មិន​ដែលបង្ហាញទុក្ខសោករឿងបែកបាក់ស្នេហាទេ ហើយរយៈពេលចុងក្រោយ​នេះនាង​លេង​ខ្លួន​ស៊ិចស៊ីកាន់តែខ្លាំងបន្ទាប់ពីបានវះកាត់កែ​ពង្រីកសុដន់ និងធ្វើច្រមុះ ខណៈដែល​កាល​​​ពី​ថ្ងៃទី​២៦ កក្កដា ស្រីយី បានទៅកែសម្រស់ថែមដោយចាក់ថ្នាំសម្លប់​​នៅគ្លីនិកមួយអស់​រយៈពេលដល់ទៅ៣ម៉ោងឯណ្ណោះ តែនាងមិនប្រាប់ទេថាកែពង្រីកសុដន់ឲ្យ​កាន់តែរីកធំថែម​ទៀត ឬធ្វើកន្លែងផ្សេងនោះទេ ប៉ុន្ដែនាងនិយាយខ្លីថា”ត្រូវតែស្អាតគ្រប់ពេលវេលា “។

 សូមបញ្ជាក់ថាហ្វា ហ្វា ស្ថិតក្នុងចំណោមតារាស៊ិចស៊ីនៅឆ្នាំ២០២៤ មានដូចជានាង​សេង សុខឃីម និងអៀ ម៉េងលិ ហៅអូនម៉ី ជាដើម ។ស្រីយី ដែលរងការរិះគន់ខ្លាំងពេលលេង​ឈុតក្ដៅសាច់ជាមួយលោកឡៅ បញ្ញា នោះពេលនេះនាងបន្ធូដៃបន្ដិចក្នុងការ​លេងឈុត​របូត​អាវ តែផលិតករភាគច្រើននៅតែមិនអាចមើលរំលងនាងបាន​ឡើយ ព្រោះថាហ្វា ហ្វា សាក​សម​​ជាងគេ​ក្នុងការលេងឈុតស្រើបសា្រលទាំងនោះ បន្ទាប់ពីអតីតតារា​ស៊ិចស៊ីមានដូចជា​នាងវ៉ាង ស្រីណូ ,សាន សុម៉ាលី ,ពេជ្រ អាវីហ្សា និងបេនីយាំង ជាដើម​បាន​ចូលនិវត្តន៍អស់។

 ហ្វា ហ្វា ធ្លាប់និយាយថានាងទទួលយកការិះគន់ ដើម្បីស្ថាបនា ប៉ុន្ដែនាងសំណូមពរ​យ៉ាងទទូចថាសូមឲ្យអ្នកមិនពេញចិត្តស្នាដៃនាងកន្លងមកទៅមើលរឿងនោះឲ្យចប់សិនចាំវាយតម្លៃតាមក្រោយ ។ចំណែកអ្នកដឹកនាំរឿងថាស្រីយី មិនមែនស៊ីតែរឿងស៊ិចស៊ីនោះទេ តែ​នាងអាចលេងតួកម្សត់ ស្លូតក៍បានហេតុនេះហើយបានជាពួកគេនៅតែ​បន្ដហៅនាងថត​រឿងថ្មី​ៗ​ជាបន្ដបន្ទាប់ ។

ហ្វា ហ្វា បានប្ដូរមកជារាប់អាននាយចឺម ជាធម្មតា បើទោះជាពួកគេចែកផ្លូវគ្នា​កណ្ដាល​ទី ធ្វើឲ្យបរាជ័យគម្រោ​ងរៀបការក្ដី ។តារាចូលចិត្តកែសម្រស់រូបនេះមានទាំងប្រុស​ចាស់​និង​ក្មេងតាមស្នេហារហូតមានអាណិកជនខ្មែរនៅក្រៅស្រុកខ្លះចង់ធានាយកនាងទៅចិញ្ចឹមដោយមិនចាំបាច់ឲ្យធ្វើការងារសិល្បៈទៀតផង ។ប៉ុន្ដែអតីត​សង្សារ​នាយចឺម រូបនេះជឿរ​ថា​ស្នេហា​គឺជារឿងនិស្ស័យ ទើបមនុស្ស២នាក់ស្គាល់គ្នា ស្រលាញ់គ្នាទៅរួច ហើយសម្រា​ប់​នាង​អត់​ត្រូវ​ការមនុស្សប្រុសណាល្អឥតខ្ចោះទេ គឺចង់បានតែបុរសម្នាក់ចេះយល់ចិត្តនាង នោះអាច​រស់​នៅជា​មួយគ្នាបានហើយ ៕

RELATED ARTICLES