ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនក្មេងទំនើង ៧នាក់ និងម៉ូតូកែច្នៃស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន៧គ្រឿង មកអនុវត្តតាមនីតិវិធី។
ប្រភពដដែល បន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនក្មេងទំនើង ជិះម៉ូតូកែច្នៃស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស នៅចំណុចទីក្រុងកោះនរា ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំនួន៧នាក់ និងម៉ូតូ ៧គ្រឿង។
ករណីនេះ កម្លាំងជំនាញបានធ្វើកិច្ចសន្យា និងឱ្យអាណាព្យាបាលធានាត្រឡប់ទៅលំនៅឋានវិញ។ ចំណែកម៉ូតូ ធ្វើការដកហូត រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន៕