Thursday, October 31, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជីងចក់ ដៀ.../លក.../ងកម្លាំ.../ង ចេញមុខសុំទោស

ជីងចក់ ដៀ…/លក…/ងកម្លាំ…/ង ចេញមុខសុំទោស

ភ្នំពេញ ៖ លោកជឿន ចក់ ហៅជីងចក់ អ្នកអត្ថាធិប្បាយបាល់ទាត់ល្បីឈ្មោះតាមបណ្តាញសង្គម ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅទៅបំភ្លឺ ពាក់ព័ន្ធករណីប្រមាថ និងញុះញង់ឱ្យមានការរើសអើង ធ្វើឱ្យមហាជនដែលប្រើប្រាស់បណ្តាញសង្គម មានការយល់ច្រលំមកលើកងកម្លាំងប្រដាប់អាវុធ ជាពិសេ សអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយករណីនេះ លោកជីងចក់ បានធ្វើការសុំទោសជាសារធាណៈ ចំពោះកងកម្លាំងប្រដាប់អាវុធ។

តាមប្រភពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះជឿន ចក់ ហៅជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុក ឈ្មោះ “Choeun Chork” មកបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញង់ឱ្យមានការរើសអើង ធ្វើឱ្យមហាជនដែលប្រើប្រាស់បណ្តាញសង្គម មានការស្អប់ខ្ពើម យល់ច្រលំមកលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសអគ្គស្នងការដ្ឋាននគរ បាលជាតិ។

ចំពោះមុខសមត្ថកិច្ច ឈ្មោះជឿន ចក់ ហៅជីងចក់ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន នៅពេលផ្សាយផ្ទាល់លើទំព័រហ្វេសបុក របស់ខ្លួន ដោយបាននិយាយលើសលស់ប៉ះពាល់ដល់ស្ថាប័នកងកម្លាំង ជាពិសេសគឺអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានលុបនូវវីដេអូ ក្រោយការផ្សាយចប់ រយៈពេល២ម៉ោង។ ប៉ុន្តែមានទំព័រហ្វេសប៊ុកមួយចំនួន បានទាញយកវីដេអូនេះទៅកាត់យកចំណុចដែលខ្លួនបាននិយាយប្រមាថដោយអចេតនាទាំងនោះ ទៅផ្សាយបន្ត និងមានការចែករំលែកជាច្រើនទៀត។ ដោយឃើញមានការផ្ទុះនូវព័ត៌មាននេះតាមបណ្តាញទំនាក់ទំនងសង្គមខ្លាំង ទើបបុគ្គលឈ្មោះជឿន ចក់ បានចេញវីដេអូសុំទោសដល់ស្ថាប័នកងកម្លាំង ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រោយពីទទួលបានការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះជឿន ចក់ ហៅជីងចក់ បានសន្យាចំពោះមុខសមត្ថកិច្ចថា នឹងមិននិយាយអ្វីឱ្យប៉ះពាល់ដល់ស្ថាប័នកងកម្លាំង នាពេលក្រោយទៀតហើយ និងបានយល់ ព្រមធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ សុំទោសដល់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាពិសេសសុំទោសចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លង មក។

សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់បុគ្គលខាងលើ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យា។នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់អ្នកនិយមប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះការបញ្ចេញមតិណាមួយដែលប៉ះពាល់ដល់ស្ថាប័ននានា ចៀសវាងមានបញ្ហាដែលអាចប្រឈមនឹងផ្លូវច្បាប់ជាធរមាន។

ចំពោះលិខិតសុំអភ័យទោស របស់លោកជឿន ចក់ ហៅជីងចក់ មានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទឈ្មោះជឿន ចក់ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ២៤-តុលា-១៩៨៨ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៥០៥៧៦៧៣៣ អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៨ ផ្លូវលេខ៤៥ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ អ្នកអធិប្បាយកីឡាបាល់ទាត់ លើបណ្តាញសង្គម ហ្វេសប៊ុក លេខទូរស័ព្ទ ០៨៨ ៩៩៩ ៩០០៨។

សូមគោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ

កម្មវត្ថុ ៖ ស្នើសុំអភ័យទោសដល់រូបខ្ញុំបាទ ដែលបានធ្វើការផ្សាយផ្ទាល់ និងនិយាយប៉ះពាល់ដល់ស្ថាប័ន អគ្គស្នងការដ្ឋាននគរបាលជាតិ។

 តាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៩យប់ ខ្ញុំបាទពិតជាបានប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ Choeun chork មានតំណភ្ជាប់ ៖ www.facebook.com/ Choeunchorkofficialpage បានធ្វើការផ្សាយផ្ទាល់ និងនិយាយប៉ះពាល់ដល់កងកម្លាំងនគរបាលជាតិ ដោយសាររូបខ្ញុំបាទបានឃើញគណនីហ្វេសប៊ុកក្មេងៗមួយចំនួន បានបង្ហោះរូបភាពកាន់អាវុធ ពេលបានចូលហាត់រៀនដំបូង។ បន្ទាប់ពីការផ្សាយផ្ទាល់រយៈ ២ម៉ោងក្រោយមក ខ្ញុំបាទបានដឹងកំហុស ហើយក៏បានលុបវីដេអូនោះ ដែលខ្ញុំមិនបានចាំនូវចំនួននាទីដែលបានផ្សាយផ្ទាល់នោះទេ។

ចំពោះវីដេអូដែលនៅតែបន្តចែកចាយ គឺមានអ្នកចូលទស្សនាក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបាទ បានថតទុក និងកាត់តត្រង់ចំណុចដែលនិយាយប៉ះពាល់ដល់ស្ថាប័នអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលធ្វើឱ្យមានការផ្ទុះព័ត៌មានតាមបណ្តាញសង្គមជាខ្លាំង។ ពេលបានឃើញវីដេអូ មានការចែករំលែកជាច្រើន ទើបខ្ញុំបាទបានធ្វើវីដេអូមួយទៀត សុំទោសក៏ដូចជាបកស្រាយនូវអ្វីដែលខ្ញុំបាទបាននិយាយទាំងនោះ ដើម្បីកុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការយល់ច្រលំ ដល់កងកម្លាំងមានសមត្ថកិច្ច ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។

 រហូតមកដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅរូបខ្ញុំបាទមកបំភ្លឺ។ ក្រោយពីបានការអប់រំណែនាំរបស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ខ្ញុំបាទបានទទួលស្គាល់នូវកំហុសដែលបានប្រព្រឹត្ត ដោយមិនបានគិតអំពីផលប៉ះពាល់ដល់កងកម្លាំង មានសមត្ថកិច្ច ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ»៕

RELATED ARTICLES