Wednesday, December 11, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួ.../ញថ្នាំ.../ញៀ.../នជាង៣ពាន់គ្រា.../ប់ ជា.../ប់ខ្នោះ.../៦

ជួ…/ញថ្នាំ…/ញៀ…/នជាង៣ពាន់គ្រា…/ប់ ជា…/ប់ខ្នោះ…/៦

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ១ក្រុមជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបានសរុបចំនួន៦នាក់ ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួនជាង៣ពាន់គ្រាប់។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទាំង៦នាក់ រួមមាន ទី១-ឈ្មោះផូ សុភ័ក្ត្រ ភេទប្រុស អាយុ៣៩ឆ្នាំ។ ទី២-ឈ្មោះគុណ សំបូរ ភេទប្រុស អាយុ៣៩ឆ្នាំ។ ទី៣-ឈ្មោះអុំ សុធា ភេទប្រុស អាយុ៤២ឆ្នាំ។ ទី៤-ឈ្មោះចាប ថុនា ភេទប្រុស អាយុ២៦ឆ្នាំ។ ទី៥-ឈ្មោះពៅ សឿន ភេទប្រុស អាយុ២៤ឆ្នាំ និងទី៦-ឈ្មោះឃីម សៅលិញ ភេទប្រុស អាយុ៣២ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេតស្រាវជ្រាវបទល្មើសគ្រឿងញៀនតាមវិធានការជំនាញ ចាប់ពីទ្រង់ទ្រាយតូចរហូតដល់ទ្រង់ទ្រាយធំ  ជាក់ស្តែងនៅរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានបង្ហាញមុខសញ្ញាជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៣២៤៨គ្រាប់ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់ថា អនុវត្តតាមបទបញ្ជា យ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីដោយលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំង នគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយមេសន្តិសុខកាស៊ីណូ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ រួមទាំងវត្ថុតាងថ្នាំញៀន មួយចំនួនធំ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង៦នាក់ខាងលើ សមត្ថកិច្ច បានរកឃើញវត្ថុតាង រួមមាន ១-ថ្នាំញៀនប្រភេទគ្រាប់ WY ចំនួន៣២៤៨គ្រាប់។ ២-ម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន ចំនួន ៣កូនថង់។ ៣-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១។ ៤-ទូរស័ព្ទដៃ ចំនួន៣គ្រឿង និង ៥-កញ្ឆាក្រៀម ១កូនថង់។

ជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី៕

RELATED ARTICLES