Sunday, November 24, 2024
Homeនយោបាយលោកកឹម សុខា ថា លោកសម រង្ស៊ី សម្រេចចិត្តលាលែងប្រធានបក្ស ប្រកបដោយកិត្តិយស​

លោកកឹម សុខា ថា លោកសម រង្ស៊ី សម្រេចចិត្តលាលែងប្រធានបក្ស ប្រកបដោយកិត្តិយស​

ភ្នំពេញៈ  ក្រោយពេលដែលលោកសម រង្ស៊ី ប្រកាសលាលែងពីប្រធានបក្ស លោកកឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានសរសើរលោកសម រង្ស៊ី ថា ជាការសម្រេចប្រកបដោយកិត្តិយស ដើម្បីប្រយោជន៍ជាតិ និងគណ បក្សជាធំ ។

លោកកឹម  សុខា បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី១២ ខែកុម្ភៈ  ឆ្នាំ២០១៧ ថា ” ការសម្រេចចិត្តលាលែងពីប្រធាន និងសមាជិកគណ បក្សសង្គ្រោះជាតិ របស់ឯកឧត្តម សម រង្ស៊ី គឺជាការសម្រេចចិត្តប្រកបដោយកិត្តិយស ដោយមានការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគណបក្ស ដើម្បី ផលប្រយោជន៍ជាតិ និងគណបក្សជាធំ។

គណបក្សសង្គ្រោះជាតិស្គាល់ពីខ្លួនឯងច្បាស់ ដឹងថាខ្លួនកើតចេញពីណា និងដើម្បីអ្វី ” ។

គួរបញ្ជាក់ថា ក្នុង​លិខិត​មួយ​ច្បាប់​ ដាក់​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​ នៃ​គណបក្ស​សង្គ្រោះជាតិ​ កាល​ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី បាន​ប្រកាស​ថា សុំ​លា​លែង​ពី​តំណែង​ជា​ប្រធាន​ និងជាសមាជិកភាពគណបក្ស​ ចាប់​ពី​ថ្ងៃ​នេះ​តទៅ ជាមួយនឹងមូលហេតុផ្ទាល់ខ្លួន ៕

RELATED ARTICLES