Thursday, October 31, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សបង្ហោះ.../ម៉ូតូ ប៉ូលិសចា.../ប់ទុក៣ខែ

សិស្សបង្ហោះ…/ម៉ូតូ ប៉ូលិសចា…/ប់ទុក៣ខែ

ខេត្តបាត់ដំបង ៖ ក្មេងទំនើងឈាមរាវ ជាសិស្សសាលា ចំនួន២នាក់ បាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវយ៉ាងអនាធិបតេយ្យ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះបង្ក្រាប ឃាត់ខ្លួននាំយកមកអប់រំ ធ្វើកិច្ច សន្យា រួចឱ្យឪពុកម្តាយមកធានាយកទៅអប់រំបន្ត ចំណែកម៉ូតូ ត្រូវសមត្ថកិច្ចដកហូតទុក រយៈពេល៣ខែ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានធ្វើការស្រាវជ្រាវ និងឃាត់យុវជនចំនួន២នាក់ និងម៉ូតូ ១គ្រឿង នាំមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ បន្ទាប់ពីទទួលព័ត៌មានតាមរយៈបណ្តាញសង្គមថា ពួកគេទាំងពីរនាក់នេះ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ បង្កនូវភាពអនាធិបតេយ្យ។

ជាមួយនេះ សមត្ថកិច្ចដកហូតម៉ូតូដែលជិះបង្ហោះនោះ រក្សាទុករយៈពេល ៣ខែ ស្មើនឹង៩០ថ្ងៃ និងតម្រូវឱ្យក្មេងស្ទាវទាំង២នាក់ ធ្វើពលកម្មនៅអធិការដ្ឋាននគរបាលស្រុក មុននឹងឱ្យឱពុកម្តាយធានាយកទៅមូលដ្ឋានវិញ។សមត្ថកិច្ចបានអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាល យកចិត្តទុកដាក់អប់រំកូនចៅ កុំឱ្យប្រព្រឹត្តសកម្មភាពបែបនេះ និងសកម្មភាពល្មើសផ្សេងទៀត ពិសេសយុវជនទាំងអស់ ត្រូវបញ្ឈប់នូវសកម្មភាពអនាធិបតេយ្យនៅមូលដ្ឋាន បន្តទៀត៕

RELATED ARTICLES