Friday, September 20, 2024
Homeតារាខ្មែរតារា៣ដួង ជិះLamborghini

តារា៣ដួង ជិះLamborghini

ភ្នំពេញ៖នៅក្នុងពិភពសិល្បៈតារាល្បីៗតែងតែលេងម៉ូដរថយន្ដ ,ផ្ទះវីឡារ  និងសម្ភារៈនិយម ប្រ​កួតប្រជែងគ្នាដើម្បីឲ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀត ខណៈដែលតារាខ្លះពេលធ្លាក់​ខ្លួនលើកម្រាបដៃដប់សំពះសុំការមេត្តាពីទស្សនិកជនឲ្យជួយបាញ់លុយឲ្យខ្លួនព្យាបាលជំងឺ និងសងបំ​ណុលគេក៍មាន ។ចំណែកនៅចុងឆ្នាំ២០២៤ នេះគេសង្កេតឃើញថាមានតារា៣ដួង​ដែលទិញ​រថយន្ដទំនើបផលិតមកពីប្រទេសអ៊ីតាលីគឺម៉ាកLamborghini តម្លៃដល់ទៅរាប់​សែនដុល្លារក្នុង១គ្រឿង ជិះ​ហ៊ឺហាផ្អើលមេឃតែម្ដង ។

 ១៖ងួន ចាន់ដេវីតៈអតីតជាងជួសជុលទូរស័ព្ទនៅផ្សារ​ឃ្លាំងរំសេវដែលល្បីឈ្មោះ​ដោយ​សារផ្ដើមចេញពីពេជ្រ សោភា រូបនេះបានទិញរថយន្ដម៉ាក​Lamborghini Aventador ព័ណក្រ​ហម តម្លៃរាប់សិបម៉ឺនដុល្លារ កាលពីដើមខែ មករា ឆ្នាំ២០២៤ ធ្វើឲ្យផ្អើលអស់ពិភពតារារ៉េប នៅកម្ពុជាតែម្ដងព្រោះថាក្រោយចេញពីហង្សមាសងួន ចាន់ដេវីត កាន់តែមានលុយច្រើន ។មុនទិញរថយន្ដលំដាប់សេដ្ឋីLamborghini  ដេវីត ធ្លាប់ជិះរយន្ដម៉ាកBmw, Roll Royce  និងEscalade ជាដើម។ប៉ុន្ដែទាក់ទងរឿងរៀបការជាមួយភរិយាកូន១នាងទេព បូព្រឹក្ស វិញជី ដេវីត មិនទាន់កំណត់ច្បាស់លាស់ទេ បន្ទាប់ពីពួកគេចាប់ដៃគ្នាជាង៨ឆ្នាំ មានកូនប្រុស១​អាយុ​ជាង១ឆ្នាំ ខណៈដែលមានការលេចឭថាពួកគេបានចុះអេតាស៊ីវិលតាំងពីមុនស្រីនិច្ច ពពោះ​ម្លេះ។

២៖ផន សុផារីៈ តារាសម្ដែង កំប្លែង និងចម្រៀងអ្នកនាងផន សុផារី ដែលជាកូនស្រី​ថៅ​កែវង្សល្ខោនភី សុគន្ធី បានបង្ហាញរថយន្ដទំនើបម៉ាកLamborghini ព័ណលឿង កាលពីថ្ងៃ​ទី​៣០ កក្កដា និងប្រាប់អារម្មណ៍ថាក្ដីស្រម៉ៃរបស់នាងក្លាយទៅជាការពិត តាមរយៈការទិញ​បានរថយន្ដតម្លៃកប់ពពកនេះជិះកម្សាន្ដ ។ប៉ុន្ដែតាមហ្វេសបុករបស់ស្វាមីនាងលោកសុង សុ​វណ្ណារ៉ា វិញបង្ហាញថារថយន្ដនេះបានទិញតាំងពីចុងខែមិថុនា ឆ្នាំ២០២៤ ម្លេះ ។មុនទិញរថ​យន្ដប្រណិតនេះតារាកូន២សុផារី ដែលគេស្គាល់ថាជាម្ដាយរបស់ប៊ែលឡា និងអ៊ែលលី រូបនេះមានការមមាញឹកច្រើនទៅលើការរកស៊ីតាមOnline ជាងការសម្ដែងល្ខោន​និងរាំ​បើក​ឆាកដូចកាលនៅលីវ ខណៈដែលទាំងរូបនាងនិងស្វាមីសុទ្ធតែបង្ហាញមោទនភាពដូចគ្នា ចំពោះ​ការសម្រេចបានបំណងធំមួយនេះរួមគ្នា ។

 ៣៖ខេមរៈ សិរីមន្ដៈលោកខេម ប៊ុនថៃ បានឡើងកូដមួយក្រឺតទៀតតាម រយៈការបង្ហាញ រថយន្ដLamborghini ព័ណខ្មៅ ស្លាកលេខKSM2.2.2 កាលពីថ្ងៃទី៣១ ខែកក្កដា ធ្វើឲ្យអតីត​តារា​​U2 រូបនេះមានជីវភាពខុសគ្នាដូចមេឃ ដី បើប្រៀបធៀបជីវភាពលោកអំឡុងឆ្នាំ២០០៤ លោក​ច្រៀង​នៅក្លឹបU2 បានតម្លៃខ្លួនតែ១យប់តែ៣ដុល្លារ ឬប្រាក់ខែត្រឹម៩០ដុល្លារប៉ុណ្ណោះ ។មុនជិះរថយន្ដ​លំដាប់អភិជននេះសិរីមន្ដ ធ្លាប់ជិះរថយន្ដម៉ាកCorolla  ,Toyota Tundra ,Range Rover,Lexus Lx 570 08 ឡើង010 ,Volkswagen ,Roll Royce ,Lexus Nx200t ,Jeep Rubicon និងRange Rover Defender ។មជ្ឈដ្ឋានមហាជនមើលឃើញថាសិរីមន្ដ លែងសូវ​មាន​បទផ្ទុះដូច​មុនទៀត​ហើយ ក្រោយចាកចេញពីហង្សមាសទៅGalaxy តែតារាកូន៣រូបនេះ​លេចធ្លោក្នុងសកម្មភាព​ចេញសារគាំទ្រថៅកែGalaxy និងអ្នកធំខ្លះ ពីរឿងផ្ទុះនៅលើ​បណ្ដាញ​សង្គម ដែលធ្វើឲ្យFan របស់លោកថៃ មានភាពចម្រូងចម្រាសរហូតមានអ្នកខ្លះ​ព្រមានធ្វើពហិ​ការលែងស្ដាប់​ចម្រៀ​ងរបស់លោកទៀតផង ។យ៉ាងណាគេមើលឃើញថាលោកថៃ ពេលនេះ​ទោះជា​លែង​ច្រៀង​ក៍លុយចាយមិនចេះអស់ដែរ តែគេមិនដឹងថាលោកមានប្រាក់សរុប​ប៉ុន្មាន​គិតត្រឹមឆ្នាំ២០២៤ នេះទេ ស្របពេលដែលតាមព័តមានថាតារា​ទើបប្ដូរម៉ូដសក់ថ្មីពីក្រ​ញ៉ាញ់​សំពោង មកជាកាត់ខ្លី​ធម្មតា​នេះនៅតែចង់បានរថយន្ដថ្លៃៗថែមទៀត ៕

RELATED ARTICLES