Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទឹកស្ទឹងសែន ហ.../ក់ឡើង អភិបាលខេត្ត អំពាវនាវពលរដ្ឋប្រ.../យ័.../ត្ន

ទឹកស្ទឹងសែន ហ…/ក់ឡើង អភិបាលខេត្ត អំពាវនាវពលរដ្ឋប្រ…/យ័…/ត្ន

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះស្របពេលជំនន់ទឹកភ្លៀង កើនឡើងជារៀងរាល់ថ្ងៃ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ លោកនួន ផារ័ត្ន អភិបាលខេត្ត បន្តដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពតាមដងស្ទឹងសែន ដោយបង្កឲ្យរងផលប៉ះពាល់ដល់ដំណាំផ្សេងៗ ព្រមទាំងគេហដ្ឋាន, ហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះ ២០គ្រួសារ ក្នុងភូមិរកាជួរ និងភូមិទឹកវិល ឃុំក្លែង ស្រុកសណ្ដាន់ ឃុំគោល និងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងដំណើរការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ លោកអភិបាលខេត្ត បានជួបសំណេះសំណាលសួរសុខ ទុក្ខប្រជាពលរដ្ឋរងគ្រោះ ស្ដាប់នូវបញ្ហាប្រឈមនានា និងណែនាំឲ្យពួកគាត់មានការប្រុងប្រយ័ត្នសុវត្ថិភាព, សុខភាពផ្ទាល់ខ្លួន ឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការពារសត្វអាសិរពិសនានា ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ត្រូវថែរក្សាសុខភាពជាប្រចាំ មានអនាម័យក្នុងការរស់នៅ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីចៀសវាងពីការឆ្លងជំងឺផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បាននាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យផងដែរ។

សួមរំលឹកថា កម្ពស់ទឹកស្ទឹងសែន នៅថ្ងៃនេះ ក្នុងស្ថានីយស្រុកសណ្ដាន់ មានកម្ពស់ ១៩.២២ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៨.៥០ម៉ែត្រ និងស្ថានីយស្ទឹងសែន មានកម្ពស់ទឹក ១៣.៧៥ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៣.៥០ម៉ែត្រ តាមការសន្និដ្ឋានកម្ពស់ទឹករយៈពេលបីថ្ងៃខាងមុខ នឹងនៅបន្តកើនឡើងបន្ថែមទៀត ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន៕

RELATED ARTICLES