Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បក្រុមចោ/...រលួ./ច-ប្លន់ វ៉ៃ.../ខ្នោះ៧នាក់

បង្ក្រា…/បក្រុមចោ/…រលួ./ច-ប្លន់ វ៉ៃ…/ខ្នោះ៧នាក់

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងព្រហ្ម ទណ្ឌកម្រិតស្រាល បង្ក្រាបបានជាបន្តបន្ទាប់ កាលពីម៉ោងជាង៣ ទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៣៥៥ ជិតអង់តែនទួលគោក ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅមុនពេល កើតហេតុកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានល្បាតក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ មានការសង្ស័យ បម្រុងនិងឃាត់សាកសួរ ស្រាប់តែជនសង្ស័យ មានការភិតភ័យ រត់គេចពីកម្លាំងសមត្ថកិច្ច លុះជិះរត់មកផ្លូវលេខ៣៥៥ ជនសង្ស័យបានជិះរត់មកផ្លូវឌឿង ហែម ក៏ផ្តួលម៉ូតូរត់ សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀត បានផ្លោះរបង ចូលផ្ទះប្រជាពលរដ្ឋ។ បន្ទាប់មក ដោយម្ចាស់ផ្ទះមិនសហការ នគរបាលខណ្ឌឫស្សីកែវ ទាក់ទងទៅផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌឫស្សីកែវ ដើម្បីព័ទ្ធជុំវិញផ្ទះខាងលើ។

លុះមកដល់ព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចនខណ្ឌប្ញស្សីកែវ សហការជាមួយផ្នែកជំនាញព្រហ្ម ទណ្ឌ នៃអធិការនគរបាលខណ្ឌឫស្សីកែវ ឡោមព័ទ្ធជុំវិញផ្ទះខាងលើ និងបន្ដឃាត់ខ្លួនបានជនសង្ស័យ ចំនួន៦នាក់ បន្ថែមទៀត (ស្រី២នាក់) រួមទាំងវត្ថុវតាំងជាច្រើន រួមមាន ម៉ូតូ ចំនួន៣គ្រឿង (ស្កុបពី ពណ៌ស ពាក់ ស្លាកលេខបាត់ដំបង 1L-9615 ១គ្រឿង ម៉ូតូធំ ពាក់ស្លាកលេខភ្នពេញ 1JG-4899 ១គ្រឿង និងម៉ូតូហុងដា ឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ មួយគ្រឿងទៀត) ដាវសាមូរ៉ៃ ចំនួន៥ដើម វិទ្យុទាក់ទង២ កន្រ្ដៃកាត់សោ ចំនួន៣ ស្លាកលេខម៉ូតូ ១ ខ្នោះដៃ១ ឧបករណ៍កាច់កម៉ូតូ និងកូនសោជាច្រើន រួមទាំងវត្ថុតាងផ្សេងៗជាច្រើនទៀត ។

បន្ទាប់ពីប្រតិបត្តិការរួច កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវ បាននាំខ្លួនជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាង យកទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធី៕

RELATED ARTICLES