Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីបើកម៉ូតូបុ.../កប្រុស ស.../ង១០០ដុល្លារ

ស្រីបើកម៉ូតូបុ…/កប្រុស ស…/ង១០០ដុល្លារ

ភ្នំពេញ : ស្ត្រីម្នាក់ បានបើកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម បុកជាមួយម៉ូតូ ១គ្រឿងទៀត ម៉ាក ស៊ុយស៊ូគី ស្មាស់វី បើកបរដោយបុរសម្នាក់ ឆ្លងផ្លូវ បណ្ដាលឱ្យអ្នកបើកបរ របួសស្រាលទាំងសងខាង ចំណែកម៉ូតូខូចខាតធ្ងន់ កាល វេលាម៉ោង ១២និង២០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគី ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FE-1020 ធ្វើដំណើរតាមផ្លូវបេតុង៥០ម៉ែត្រ ទិសដៅ ពីកើត មកលិច ខណ:មកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1X-8335 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរតាមផ្លូវបេ តុង៥០ម៉ែត្រ ពីលិច មកកើត ក្នុងល្បឿនលឿន ចាប់ប្រាំងមិនទាន់ ជ្រុលបុកម៉ូតូស្មាស់វី យ៉ាងពេញទំហឹងបណ្ដា លឲ្យម៉ូតូទាំង២គ្រឿងខូចខាត ចំណែកអ្នកបើកបរ រងរបួសស្រាលទាំងសងខាង។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូស្មាស់វី ព្រមចេញថ្លៃខូចខាតទៅឲ្យម៉ូតូហុងដា ឌ្រីម ចំនួន ១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

RELATED ARTICLES