Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឧកញ៉ាមេធាវី ចូ.../លក្លឹបបា.../ញ់ តុលាការសម្រេចដា.../ក់គុ/...ក

ឧកញ៉ាមេធាវី ចូ…/លក្លឹបបា…/ញ់ តុលាការសម្រេចដា…/ក់គុ/…ក

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជនត្រូវចោទ ចំនួន២នាក់  ១-ឈ្មោះខុន បញ្ចសិទ្ធ ដាក់ពន្ធនាគារពីបទ កាន់កាប់ ប្រើប្រាស់អាវុធដោយគ្មានការអនុ ញ្ញាត តាមមាត្រា ២០ នៃច្បាប់ស្តីពីការ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ ២-ឈ្មោះជឿន ចុន ដាក់ពន្ធ នាគារពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានករណីបាញ់បោះសេរីមួយ បានកើតឡើង នៅចំណុចក្លឹបកម្សាន្ត Central.X មានទីតាំងស្ថិតក្នុងខណ្ឌចម្ការមន ដោយបុរសជាមេធាវីម្នាក់ និងមានគោរមងារជាឧកញ៉ាផង រួមជាមួយអ្នកបើកបររថយន្តម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួន បន្ទាប់ពីចូលក្លឹបផឹកស៊ី អួតសម្ញែងកាំភ្លើង រហូតឈានដល់ការបាញ់ឡើង លើ១គ្រាប់ ធ្វើឱ្យផ្អើលអ្នក ផឹកស៊ីក្បែរគ្នារត់ចែកជើងគ្នា ត្រូវបានកម្លាំងជំនាញអាវុធហត្ថចុះបង្ក្រាប ចាប់វាយខ្នោះទាំងយប់ នាំយកមកចាត់ ការតាមច្បាប់។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះខុន បញ្ចសិទ្ធិ ជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី និងជាមេធាវីផង មានងារជាឧកញ៉ា ។

ប្រភពដដែល បន្តថា នៅមុនកើតហេតុ ជនសង្ស័យរួមជាមួយគូកន មានប្រុសមានស្រី បាននាំគ្នាចូលផឹកស៊ីនៅក្លឹបរាត្រី Central.X ដោយហៅស្រា Hennessy ចំនួន២ដប មកផឹកស៊ី។ លុះក្រោយយមក បន្ទាប់ពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ស្រាប់តែជនសង្ស័យ បានដកកាំភ្លើងខ្លី មកកាន់គ្រវីលេង អួតសម្ញែងថាខ្លួនជាអ្នកមាន ធ្វើឱ្យភ្ញៀវដែលអង្គុយក្បែរខាង ភ័យស្លន់ស្លោ រត់ចេញក្រៅ លុះក្រោយមក មេការក្លឹប បានចូលទៅឃាត់ សុំឱ្យទុក អាវុធវិញ ស្រាប់តែបុរសជើងខ្លាំង មិនត្រឹមតែមិនស្តាប់ បែរជាឌឺថែម ដោយបាញ់ឡើងលើ ១គ្រាប់ ធ្វើឱ្យភ្ញៀវ និងបុគ្គលិកក្នុងក្លឹបរត់ចែកជើងគ្នា និងផ្អើលដល់កម្លាំងជំនាញអាវុធហត្ថខណ្ឌចម្ការមន និងកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅឃាត់ខ្លួនជនសង្ស័យ និងគូកនម្នាក់ទៀត ជាអ្នកបើកបររថយន្ត ងដកហូតបានអាវុធខ្លី ចំនួន២ដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និង ១ដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជាតៃកុង ឡាន របស់ខ្លួននោះទេ។ រីឯតៃកុងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ ប៉ុន្តែបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកឃើញថា អ្នកបាញ់ពិតប្រាកដ គឺជាបុគ្គលឈ្មោះខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ៕

RELATED ARTICLES