Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប.../ង្ហោះម៉ូតូ អួ.../តហ្វេសប៊ុក ជា.../ប់ខ្នោះ.../៤

 ប…/ង្ហោះម៉ូតូ អួ…/តហ្វេសប៊ុក ជា…/ប់ខ្នោះ…/៤

ខេត្តកណ្តាល ៖ ក្មេងទំនើង ១ក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង នាំគ្នាធ្វើសកម្មភាពបង្ហោះលេងតាមដងផ្លូវយ៉ាងអនាធិតេយ្យ ដោយក្នុងនោះ បក្ខពួក២នាក់ ជាអ្នកតាមថតវីដេអូ រួចយកទៅបង្ហោះក្នុងបណ្តាញសង្គម លុះត្រូវសមត្ថកិច្ចប្រទះឃើញ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានទាំង៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុក ឈ្មោះ Jing Sloy បានបង្ហោះវីដេអូឃ្លីប បង្ហាញពីសកម្មភាពក្មេងទំនើងបង្ហោះម៉ូតូ ស្ថិតនៅចំណុចផ្លូវបេតុង សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចមក ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីត៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូខាងលើ បានចំនួន៤នាក់ នៅថ្ងៃទី០២ ខែ សីហា ឆ្នាំ២០២៤។

ក្មេងទំនើងទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហៃ ហូជីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ជាអ្នកបង្ហោះម៉ូតូ ពាក់ស្លាកលេខ ភ្នំ ពេញ 1KL-3501)។ ទី២-ឈ្មោះថា ចេស្តា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ជាអ្នកអង្គុយអុកពីក្រោយ ម៉ូតូពាក់ ស្លាកលេខ ភ្នំពេញ 1KL-3501)។ ទី៣-ឈ្មោះប៉ា រ៉ាត់រីយុ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិលេខ(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (ជាអ្នកជិះតាមថតវីដេអូ និងជាម្ចាស់ម៉ូតូហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1KL-3501) និងទី៤-ឈ្មោះណាង វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ជាអ្នកបើកម៉ូតូហុងដា ឌ្រីម សេ១២៤ ពាក់ស្លាកលេខ ភ្នំពេញ 1GU-1310 (ជាអ្នកដឹកអ្នកតាមថតវីដេអូ)។

ចំពោះសម្ភារៈចាប់យក រួមមាន ម៉ូតូ ចំនួន២គ្រឿង (១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KL-3501។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាក លេខ ភ្នំពេញ 1GU-1310)។

ក្រុមក្មេងទំនើងទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES