Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នករត់កង់បី វ៉ៃ.../គ្នាដណ្តើ.../មទីតាំងចា.../ប់ម៉ូយ

អ្នករត់កង់បី វ៉ៃ…/គ្នាដណ្តើ…/មទីតាំងចា…/ប់ម៉ូយ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នករត់ម៉ូតូកង់បី ចំនួន២ក្រុម មានគ្នាប្រមាណ៦០នាក់ បានឈ្លោះប្រកែករករឿង និងដេញវាយគ្នា ដណ្តើមទីតាំងចាប់ម៉ូយ បង្កការភ្នាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់។

ករណីនេះ បានកើតឡើង កាលពីនៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខអគារ១កន្លែង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមអ្នករត់ម៉ូតូកង់បី ចំនួន២ក្រុម មានគ្នាប្រមាណ ៥០ទៅ៦០នាក់ ក្នុងនោះ ១ក្រុមជាក្រុម អ្នករត់កង់បីសមាគម និង ១ក្រុមទៀត ជាអ្នករត់ម៉ូតូកង់បី ប្រចាំអគារជួល បានផ្ទុះកំហឹងរករឿងវាយ តប់គ្នា តែត្រូវបានអាជ្ញាធរ និងសមត្តកិច្ចកងរាជអាវុធហត្ថ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានជួយអន្តរាគមន៍ និងធ្វើការសម្របសម្រួលភ្លាមៗ។

តាមប្រភពក្រុមអ្នករត់ម៉ូតូកង់បីសមាគម បានឱ្យដឹងថា មូលហេតុដែលពួកគាត់លើគ្នាតវ៉ានៅមុខអគារជួលមួយកន្លែងនេះ ព្រោះមានក្រុមអត់រត់កង់បីប្រចាំអគារ មិនឱ្យពួកគាត់ចូលដឹកភ្ញៀវ ដោយប្រើពាក្យថា ជាកន្លែងពួកគេផ្តាច់មុខ ត្រូវហាមឃាត់ជាច្រើនដងមកហើយ ទើបនាំគ្នាធ្វើការតវ៉ា ព្រោះមុខរបររត់ផាសអាប់ដូចគ្នា ហេតុអ្វីត្រូវហាមឃាត់មិនឲ្យចូលដឹកភ្ញៀវ?

ចំណែកក្រុមរត់កង់បីប្រចាំអគារខាងលើ បានបញ្ជាក់ថា មូលហេតុដែលពួកគាត់មិនឱ្យក្រុមកង់បីសមាគមចូលដឹកភ្ញៀវក្នុងអគារជួលនេះ ព្រោះពួកគាត់ត្រូវបានម៉ៅផ្តាច់មុខ ទើបមិនឱ្យក្រុមកង់បីផ្សេងចូលមករត់ ធ្វើឱ្យបាត់ ចំណូលរបស់ពួកគាត់ តែត្រូវក្រុមកង់បីខាងសមាគម លើកគ្នាតវ៉ា បង្កើតជាជម្លោះបែបនេះតែម្តង។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានថា មានក្រុមអ្នករត់ម៉ូតូកង់បី២ក្រុម ផ្ទុះកំហឹង វាយតប់គ្នាផងនោះ សមត្ថកិច្ចបានចុះមកធ្វើអន្តរាគមន៍ និងសម្របសម្រួលឱ្យអត់រត់កង់បីទាំង២ក្រុមខាងលើនេះ ធ្វើការសម្របសម្រួលគ្នា ដើម្បីចែកគ្នារត់ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងសុំឱ្យរំសាយកុំឱ្យមានជម្លោះបន្តទៀត ទើបក្រុមទាំង២ ព្រមនិងរំសាយសិន រង់ចាំការរៀបចំនៅពេលក្រោយ៕

RELATED ARTICLES